ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ទឹកស្ទឹងសង្កែហក់ឡើងកម្ពស់ខ្លាំង នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នេះ បង្កជន់លិចដល់វេទិកា ក្រុងបាត់ដំបងហើយ...!!!
Wed,18 September 2019 (Time 11:28 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 725នាក់)


ខេត្តបាត់ដំបង៖ ទឹកស្ទឹងសង្កែ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នេះ ហក់ឡើងខ្ពស់ខ្លាំងបង្កអោយជន់លិចដល់វេទិកា និង ច្រាលចេញ ចូលតាមតំបន់មួយចំនួនក្នុងក្រុង ទិតភាពទាំងនេះជាស្ថានភាពការជន់លិចដោយសារទឹកភ្លៀង ធ្វើអោយក្នុងទីរួមខេត្តបាត់ដំបង ទឹកលិចជាច្រើនភូមិ-សង្កាត់។ លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក ឧតុនិយមខេត្តបាត់ដំបង បានអោយសារព័ត៌មានយើងដឹងថា៖ ដោយសារមានភ្លៀងធ្លាក់ច្រើននៅផ្នែកខាងលើ នៃស្រុកសំឡូត ខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី១៥-១៦ កាលប៉ុន្មានថ្ងៃមុន បណ្តាលអោយទឹកនៅអាងស្តុកទឹកទំបន់ពហុបំណងសេកសក ទឹកហក់ឡើងខ្លាំង ទើបខាងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បង្ខំចិត្តបើកទ្វារទឹក ដើម្បីកែបម្រួលស្ថានភាព បង្ហូរទឹកមកតាមដងស្ទឹងសង្កែ។ លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក បានអោយដឹងទៀតថា៖ ក្នុងខេត្តបាត់ដំបងយើងនេះ ស្ថានភាពទឹកលិច មានចំនួន ៥ ភូមិ/សង្កាត់ ហើយភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តដំបង នៅចំកណ្ដាលក្រុង (ជាសង្កាត់ដែលមានការលិចច្រើនជាងគេ)។ លោកបានបញ្ជាក់អោយដឹងថា៖ សង្កាត់ចំនួន ៤ ទឹកលិចតិចទួចមានដូចជាៈ (សង្កាត់ចំការសំរោង សង្កាត់រតនៈ សង្កាត់ព្រែកព្រះស្ដេច និង សង្កាត់វត្តគរ) ដែលជាសង្កាត់នៅតាមដងស្ទឹងសង្កែ តែមិនសូវលិចច្រើនដូចសង្កាត់ស្វាយប៉ោនោះទេ ជាពិសេសនៅជុំវិញផ្សារបឹងឈូកតែម្ដង។ អាស្រ័យដូចនេះ លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក ឧតុនិយមខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំអស់ សូមមានការប្រុងប្រយត្ន័ខ្ពស់ ចំពោះខ្សែភ្លើង ជះវាងមាន ហានិភ័យកើតឡើងដោយយថាហេតុ សូមរៀបចំទុកដាក់អោយបានស្រួលបួល និង ជួយផ្ដល់ដំណឹងនេះ អោយបានដល់ប្រជាពលផ្សេងៗទៀតនៃទីរួមស្រុក/សង្កាត់/ខេត្តបាត់ដំបង យើងទាំមូលផង៕ ដោយៈ សុខ បូរី និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធស្វីស បន្តគាំទ្រកំណែទម្រង់វិមជ្ឈការនៅកម្ពុជា និងគម្រោងបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីក្រសួងមហាផ្ទៃ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹត្តិការណ៍សម្តែងក្បាច់គុនល្បុក្កតោ-ក្បាច់គុនសៅលីញ រួមគ្នា នៅមុខប្រាសាទបាយ័ន២៤មេសា.! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តដឹកនាំគណៈប្រតិភូ ស្ដាប់បទបង្ហាញពាក់ព័ន្ធវិស័យសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងប្រតិភូ អញ្ជើញស្តាប់បទបង្ហាញពាក់ព័ន្ធនឹងហិរញ្ញវត្ថុសាធារណៈ និងយន្តការជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចនៅប្រទេសស្វីស និងប្រទេសអាល្លឺម៉ង់ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
294 នាក់
ម្សិលមិញ :
908 នាក់
សប្តាហ៍នេះ :
5721 នាក់
ខែនេះ :
12426 នាក់
3 ខែនេះ :
39509 នាក់
សរុប :
1411465 នាក់