ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
កម្លាំងសមត្ថកិច្ចឃាត់ខ្លួនអ្នកសារព័ត៌មាន K01 និងអ្នកសារព័ត៌មាន VBN ព្រមទាំងបក្សពួកពាក់ព័ន្ធបទល្មើសលួចទ្រព្យសម្បត្តិក្នុងឡានប្រជាពលរដ្ឋរហូតដល់៥ ករណីឯណោះ.!!!
Fri,11 September 2020 (Time 05:34 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 712នាក់)


ភ្នំពេញ៖ សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ក្នុងនោះមានអ្នកសារព័ត៌មាន០២រូប គឺនៅអង្គភាពព័ត៌មានK01 ០១នាក់ និងអង្គភាពសារព័ត៌មាន VBN ០១នាក់ ព្រមទាំងគូរកនចំនួន០៥នាក់ និងបានបង្ហាញមុខជាសាធារណៈនៅថ្ងទី១១ ខែកញ្ញា ឆ្នាំ២០២០ នេះ ដែរក្រុមជនសង្ស័យខាងលើគឺពាក់ព័ន្ធបទល្មើសលួចទ្រព្យសម្បត្តិក្នុងឡានប្រជាពលរដ្ឋរហូតដល់៥ ករណីឯណោះ ។ ជនសង្ស័យទាំង៧នាក់ដែលសមត្ថកិច្ចបង្ហាញមុខរួមមាន៖ ទី១-ឈ្មោះ ងី កប អាយុ ៣៧ឆ្នាំ មុខរបរជាអ្នកបើកបររថយន្ត។ ទី២-ឈ្មោះហ៊ុន ណាត អាយុ៤៥ឆ្នាំ មុខរបរសារព័ត៌មានVBN។ ទី៣- ឈ្មោះ យិន ធី ហៅតឿ អាយុ ៤២ឆ្នាំ មុខរបរលក់ទូរស័ព្ទ។ ទី៤-ឈ្មោះ ឆយ សុផល ហៅយ៉ាម៉ាហា មុខរបរអ្នករត់ម៉ូតូឌុប។ ទី៥- ឈ្មោះ សំ សិលាចិត្រា អាយុ៤៤ឆ្នាំ មុខរបរអ្នករត់ម៉ូតូឌុប។ ទី៦-ឈ្មោះ សួង ដែន អាយុ ៣៦ឆ្នាំ មុខរបរសារព័ត៌មាន K01។ ទី៧-ឈ្មោះ ចែម សំណាង អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ។ សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ លោក ឃឿន សុឡា ហៅ K01 បានចេញលិខិតបញ្ជាក់ថា ឈ្មោះ សួង ដែន ហៅ K98 ពិតជាអ្នកសារព័ត៌មាន វេនយប់ របស់អង្គភាពប្រាកដមែន។ បើយោងតាមសមត្ថកិច្ចបានអោយដឹងថា៖ ដោយមានជនរងគ្រោះជាបន្តបន្ទាប់ បានបាត់បង់ទ្រព្យសម្បត្តិ ដែលមានតម្លៃ នៅក្នុងរថយន្តរបស់ខ្លួនបាត់ ទើបមកដាក់ពាក្យបណ្ដឹង ទើបសមត្ថកិច្ចបើកការស្រាវជ្រាវ និងស៊ើបអង្កេតតាមដាន រហូតឈានទៅដល់ធ្វើការឃាត់ជនសង្ស័យបានចំនួន៧នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន ។ បច្ចុប្បន្ន: ជនសង្ស័យចំនួន៧នាក់ រួមនិងវត្ថុតាងខាងលើ សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូង រាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕ ដោយៈ លោក សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធស្វីស បន្តគាំទ្រកំណែទម្រង់វិមជ្ឈការនៅកម្ពុជា និងគម្រោងបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីក្រសួងមហាផ្ទៃ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹត្តិការណ៍សម្តែងក្បាច់គុនល្បុក្កតោ-ក្បាច់គុនសៅលីញ រួមគ្នា នៅមុខប្រាសាទបាយ័ន២៤មេសា.! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តដឹកនាំគណៈប្រតិភូ ស្ដាប់បទបង្ហាញពាក់ព័ន្ធវិស័យសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងប្រតិភូ អញ្ជើញស្តាប់បទបង្ហាញពាក់ព័ន្ធនឹងហិរញ្ញវត្ថុសាធារណៈ និងយន្តការជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចនៅប្រទេសស្វីស និងប្រទេសអាល្លឺម៉ង់ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
196 នាក់
ម្សិលមិញ :
908 នាក់
សប្តាហ៍នេះ :
5623 នាក់
ខែនេះ :
12328 នាក់
3 ខែនេះ :
39411 នាក់
សរុប :
1411367 នាក់