ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
រថយន្ត០២គ្រឿង សាកកម្លាំងគ្នា ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលអោយរថយន្ដខូចខាតយ៉ាងដំណំ នៅខេត្តកំពត.!!!
Fri,18 September 2020 (Time 05:27 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 543នាក់)


ខេត្តកំពត៖ មានសេចក្តីរាយការណ៍មកថា៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងនៅចន្លោះបង្គោលគីឡូម៉ែត្រ ៥-៦ ស្ថិតក្នុងភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត រវាងរថយន្ត០២គ្រឿងបុកគ្នា ក្នុងទិសដៅផ្ទុយគ្នា កាលពីវេលាម៉ោង ១១និង០០នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០នេះ តែពុំមានពុំមានអ្នករងរបួសនោះទេ ចំណែករថយន្តខូចខាតធ្ងន់។ ប្រភពពីកន្លែងកើតហេតុការណ៍ បានឲ្យភ្ញាក់ងារសារព័ត៌មាន (គេហទំព័រ ប៉ោមប៉ុស្តិ៍)អោយដឹងថា៖ ដំបូងឡើយគេឃើញមានរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ កណ្ដាល 3A-1574 ធ្វើដំណើរពីលិចទៅកើត បើកបរដោយឈ្មោះ ម៉ុក ស្រស់ ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិរៀល ឃុំពោធិ៍រៀលធំបសេដ្ឋ ខេត្តកំពង់ស្ពឺ បើកបរខ្វះការប្រុងប្រយ័ត្ន រេចង្កូតទៅបុករថយន្ត ម៉ាកលុចស៊ីស 570 ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា 1DARA-67 មានទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះ វ៉ាត គឹមហ៊ាង ភេទប្រុស អាយុ ៤០ ឆ្នាំ រស់នៅភូមិច្បារអំពៅ សង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ តែពុំមាននាក់រងរបួសទេ បង្កអោយថយន្តខូចខាតធ្ងន់ ចំណែកតៃកុងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ បានចុះរត់គេចខ្លួនបាត់ស្រមោល។ ប្រភពបន្តអោយដឹងថា៖ ពេលកើតហេតុភ្លាមៗនោះ ប្រពលរដ្ឋបានធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកចុះជួយអន្តរាគមន៍ ធ្វើការវាស់វែង ដើម្បីសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះផងដែរ។ ប្រភពពៅកន្លែងកើតហេតុបានបញ្ជាក់ថា៖ បច្ចុប្បន្ន: សមត្ថកិច្ច ស្ទូចយករថយន្តទាំងពីរគ្រាប់ ទៅរក្សាទុកក្នុងអធិការដ្ឋាននគរបាល ស្រុកទឹកឈូ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនិតីវិធីនៅពេលក្រោយ៕ ដោយៈ លោក ព្រីង សំឡុត គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធស្វីស បន្តគាំទ្រកំណែទម្រង់វិមជ្ឈការនៅកម្ពុជា និងគម្រោងបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីក្រសួងមហាផ្ទៃ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹត្តិការណ៍សម្តែងក្បាច់គុនល្បុក្កតោ-ក្បាច់គុនសៅលីញ រួមគ្នា នៅមុខប្រាសាទបាយ័ន២៤មេសា.! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តដឹកនាំគណៈប្រតិភូ ស្ដាប់បទបង្ហាញពាក់ព័ន្ធវិស័យសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងប្រតិភូ អញ្ជើញស្តាប់បទបង្ហាញពាក់ព័ន្ធនឹងហិរញ្ញវត្ថុសាធារណៈ និងយន្តការជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចនៅប្រទេសស្វីស និងប្រទេសអាល្លឺម៉ង់ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
95 នាក់
ម្សិលមិញ :
908 នាក់
សប្តាហ៍នេះ :
5522 នាក់
ខែនេះ :
12227 នាក់
3 ខែនេះ :
39310 នាក់
សរុប :
1411266 នាក់