ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មានវីដេអូ! គ្រួសារបងស្រី នង ពៅ ជាជនរងគ្រោះចោទប្រកាន់សមត្ថកិច្ចស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យថា! ដោះលែងជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក០២នាក់ ខណៈពួកគាត់មិនទាន់ទទួលបានយុត្តិធម៌.!!!
Mon,24 May 2021 (Time 05:19 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 725នាក់)


ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ បងស្រី នង ពៅ អាយុ ៤១ ឆ្នាំ។ ប្តីឈ្មោះ ពៅ ដែន អាយុ ៤៦ ឆ្នាំ រស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានប្រាប់សារព័ត៌មានបីអង្គភាព រួមនិងសារព័ត៌មាន {គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍}យើងខ្ញុំអោយដឹងថា៖ កាលពីវេលាម៉ោង០២និង៣០នាទីយប់ ឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ មានជនសង្ស័យម្នាក់ឈ្មោះ ប៊ុន លី (ហៅ ម៉ាប់) បានលួចចូលទៅសង្ងំក្នុងផ្ទះរបស់គាត់ ខណៈបងស្រីមិនបាននៅផ្ទះ ដោយនៅផ្ទះមួយផ្សេងទៀតជាប់ផ្លូវជាតិលេខ៥៨ ឯណោះ!។ ដោយ: ជនសង្ស័យឃើញបែបនេះ បានឆក់ឱកាស ចូលទៅចាប់កូនស្រីរបស់គាត់ដែលកំពុងដេកនៅជាមួយយាយចាស់ វ័យជាង៨០ឆ្នាំ ប៉ុនប៉ងរំលោភ តែមិនបានសម្រេចនោះទេ ដោយសារជនរងគ្រោះបានរើបំរាស់ និង ស្រែកឆោឡោ បន្ទាប់មក ជនសង្ស័យ បានរត់គេចខ្លួនបាត់ស្រមោល ។ លុះដល់ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោងជាង៩ ប្រជាការពារភូមិ អាជ្ញាធរ យោធាកងល្បាតទី២ រួមជាមួយ នគរបាលការពារព្រំដែនគោកលេខ៩១១ បានធ្វើការឃាត់ខ្លួនជនសង្ស័យ រួចប្រគល់អោយទៅនគរបាលរដ្ឋបាលឃុំអូរបីជាន់ ចាត់ការបន្ត ។ បងស្រី នង ពៅ បានអោយដឹងថា៖ កូនស្រីរបស់គាត់ដែលជនសង្ស័យប៉ុនប៉ងរំលោភនោះឈ្មោះ ដ. ស.ព.ន ទើបតែមានអាយុ ១៦ ឆ្នាំ ប៉ុណ្ណោះ។ បងស្រី នង ពៅ ត្រូវជាម្តាយក្មេងស្រីរងគ្រោះបានបន្តអោដឹងទៀតថា បន្ទាប់ពីជនសង្ស័យបានរត់គេចខ្លួននោះ ជនសង្ស័យបានលួចយកទូរស័ព្ទរបស់កូនស្រីគាត់មួយគ្រឿងម៉ាក oppo ទៅជាមួយផងដែរ។ លុះដល់ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ស្រាប់តែរកឃើញទូរស័ព្ទរបស់កូនស្រីគាត់ នៅជាមួយបុរសម្នាក់ទៀតឈ្មោះ អាយ៉ា ដែលជាមិត្តភ័ក្ត្រ របស់ជនសង្ស័យឈ្មោះ ប៊ុន លី ហៅ ម៉ាប់។ បន្ទាប់មកអាជ្ញាធរ រួមជាមួយយោធាល្បាតទី២ នៃកងការពារព្រំដែនលេខ៥០៣ និង នគរបាលការពារព្រំដែនគោកលេខ៩១១ ដែលឈរជើងក្នុងភូមិ ព្រៃចាន់ បានសហការគ្នា ទៅឃាត់ខ្លួនបុរសឈ្មោះ យ៉ា ម្នាក់ ទៀតនោះ ព្រមទាំងបានដកហូតទូរស័ព្ទដៃរបស់ជនរងគ្រោះប្រគល់ទៅអោយនគរបាលរដ្ឋបាលឃុំអូរបីជាន់បន្ត។ ម្តាយជនរងគ្រោះបញ្ជាក់អោយសារព័ត៌មាន {គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍}យើងខ្ញុំអោយដឹងទៀតថា៖ ជនសង្ស័យទាំងពីរនាក់នោះ ត្រូវបានបញ្ជូនទៅអធិការដ្ឋានស្រុកអូរជ្រៅផង ដែរ នេះបើយោងតាមសម្តីនគរបាលរដ្ឋបាលឃុំបីជាន់ ប្រាប់គាត់អោយដឹង។ ម្តាយជនរងគ្រោះបន្ថែមទៀតថា៖ លុះរសៀលបន្តិចនាថ្ងៃទី២២ ខែឧសភាដដែល ស្រាប់តែឃើញបក្សពួកជនសង្ស័យឈ្មោះ យ៉ា ត្រូវបានសមត្ថកិច្ចស្រុកអូរជ្រៅ ធ្វើការដោះលែងអោយមានសេរីភាពវិញ ដែលធ្វើអោយក្រុមគ្រួសារពួកគាត់មានការងឿងឆ្ងល់ និង ព្រួយបារម្មណ៍ពីសុខសុវត្ថិភាពរបស់ពួកគាត់យ៉ាងខ្លាំង ទៅថ្ងៃខាងមុខ។ បងស្រី នង ពៅ ត្រូវម្តាយជនរងគ្រោះ ប្រាប់សារព័ត៌មានយើងខ្ញុំអោយដឹងបន្តថា៖ គាត់និងក្រុមគ្រួសារពិតជាមានការខកចិត្ត និង ហួសចិត្ត យ៉ាងខ្លាំង ដែលពួកគាត់ជាជនរងគ្រោះសោះ បែរជាសមត្ថកិច្ចនៅអធិការដ្ឋានស្រុកអូរជ្រៅ តម្រូវអោយបង់លុយ ៥០០០០(ប្រាំមុឺនរៀល) ទើបប្រគល់ទូរស័ព្ទអោយគាត់វិញ?។ បងស្រីបន្ថែមថា៖ ទូរស័ព្ទទាំងអស់គឺមាន ០៣ គ្រឿង ដែល០២គ្រឿងជារបស់ពលរដ្ឋផ្សេងទៀត រស់នៅក្នុងភូមិព្រៃចាន់ ជាមួយគ្នា ហើយសរុបលុយដែលបានអោយទៅសមត្ថកិច្ចគឺ ១៥០០០០ (មួយសែនប្រាំពាន់រៀល) ទើបបានទូរស័ព្ទមកវិញនាថ្ងៃទី២៣ ខែឆ្នាំដ៏ដែលនេះ។ នៅរសៀលថ្ងៃទី២៣ ខែឆ្នាំដ៏ដែលនេះ ក្រុមការងារយើងខ្ញុំ បានធ្វើការខលទៅ លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងខេត្តបន្ទាយមានជ័យ ទទួលបន្ទុកយេនឌ័រ និង ប្រឆាំងការជួញដូរផ្លូវភេទ លោកស្រី បានប្រាប់ សារព័ត៌មាន ទាំងបីអង្គភាពអោយដឹងថា៖ ករណីនេះមិនឋិតក្នុងដែនសមត្ថកិច្ចរបស់លោកស្រីឡើយ ដោយសារជនរងគ្រោះ មិនបានប្តឹងពីបទ:ប៉ុនប៉ងរំលោភនោះទេ គឺជនរងគ្រោះប្តឹងជនសង្ស័យតែក្នុង ករណី លួចតែប៉ុណ្ណោះ!។ លោកស្រី បន្តថា ពេលនេះជនសង្ស័យឈ្មោះ ប៊ុន លី (ហៅ ម៉ាប់) បានបញ្ជូនទៅកាន់ស្នងការដ្ឋានខេត្តបន្ទាយមានជ័យ ចាត់ការតាមនីតិវិធីច្បាប់ហើយ ដូច្នេះសួរទៅជំនាញព្រហ្មទណ្ឌវិញទៅ។ តែទោះបីជាមានការបកស្រាយពីសមត្ថកិច្ចយ៉ាងណាក៏ដោយ បងស្រី នង ពៅ ត្រូវជាម្តាយក្មេងស្រីរងគ្រោះនៅតែអះអាងថា៖ ចំពោះគាត់គឺបានប្តឹងពីករណី គឺករណីទី១: បទ ប៉ុនប៉ងរំលោភសេពសន្ធវ និង ករណីទី២: បទ លួច ទូរស័ព្ទដៃ៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធស្វីស បន្តគាំទ្រកំណែទម្រង់វិមជ្ឈការនៅកម្ពុជា និងគម្រោងបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីក្រសួងមហាផ្ទៃ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹត្តិការណ៍សម្តែងក្បាច់គុនល្បុក្កតោ-ក្បាច់គុនសៅលីញ រួមគ្នា នៅមុខប្រាសាទបាយ័ន២៤មេសា.! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តដឹកនាំគណៈប្រតិភូ ស្ដាប់បទបង្ហាញពាក់ព័ន្ធវិស័យសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងប្រតិភូ អញ្ជើញស្តាប់បទបង្ហាញពាក់ព័ន្ធនឹងហិរញ្ញវត្ថុសាធារណៈ និងយន្តការជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចនៅប្រទេសស្វីស និងប្រទេសអាល្លឺម៉ង់ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
197 នាក់
ម្សិលមិញ :
908 នាក់
សប្តាហ៍នេះ :
5624 នាក់
ខែនេះ :
12329 នាក់
3 ខែនេះ :
39412 នាក់
សរុប :
1411368 នាក់