បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដោយសារបង្កហិង្សាដល់អ្នកដទៃ..
ខេត្តកែប៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកដណាក់ចង្អើរ ឃាត់ខ្លួននាំទៅធ្វើការសាកសួរ បន្ទាប់ពីបុរសជាជនសង្ស័យរូបនេះ បានប្រើអំពើហិង្សាបង្ករបួសស្នាមទៅលើ ស្រ្តីជាជនរងគ្រោះម្នាក់បណ្តាលឲ្យរងរបួសបែកក្បាលដេរអស់៦ថ្នេរ។
ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃ១៣ រោជ ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០១៨ ស្ថិតនៅក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
តាមប្រពភពីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យដែលបង្ករបួសស្នាមហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះ ចាន់ ធីន ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ ហើយករណីហិង្សានេះ ផ្តើមដោយទំនាស់ពាក្យសំដីជាមួយជនរងគ្រោះហើយជនដៃដល់ក៏យកពូថៅទៅវាយលើជនរងគ្រោះឈ្មោះ ចាន់ សុភណ្ឌ ភេទស្រី អាយុ ៣៩ ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើជាមួយគ្នា បណ្តាលឲ្យជនរងគ្រោះ រងរបួសបែកក្បាលផ្នែកខាងក្រោមដេរចំនួន៦ថ្នេរ។
បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចសួរនាំដើម្បីបំពេញសំណុំរឿងតាមនីតិវិធី៕