ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃសុក្រ ទី៤ ខែមេសា ឆ្នាំ២០២៥ សិស្សានុសិស្សមានចំនួនពីរសាលាបឋមសិក្សា នៅស្រុកមង្គលបូរី ដែលមានសិស្សសរុប ៤៥៨ នាក់ ក្នុងម្នាក់ៗទទួលបាន សម្ភារៈសិក្សាមួយឈុតធំ នំទឹកដោះគោ និងថវិកា ពីរពាន់រៀល ពីលោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយាលោកគឺអ្នកស្រី តាំង សុខមុំ រួមនិង អំណោយ សប្បុរសធម៌ ជនជាតិ ថៃ និងជនជាតិ ម៉ាឡេស៊ី ។ សូមបញ្ជាក់ជូនប្រិយមិត្តផងដែរថាសាលាបឋមសិក្សាមានចំនួនពី៖ ទី១.សាលាបឋមសិក្សាអូរដង្កោ ឃុំរហាត់ទឹកស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលមាន សិស្សានុសិស្ស សរុប ចំនួន ២៩៦ នាក់ ក្នុងនោះ សិស្សស្រី ១៥៣ នាក់។ ទី២.សាលាបឋមសិក្សាចំការចេក ឃុំរហាត់ទឹក ស្រុកមង្គលបុរី មានសិស្សានុសិស្ស សរុប ចំនួន ១៦២ នាក់ ក្នុងនោះ សិស្សស្រី ១៤៣ នាក់។ នៅក្នុងឱកាសនោះផងដែរ លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយាលោក គឺអ្នកស្រី តាំង សុខមុំ បានជំរាបជូនដល់លោក គ្រូ អ្នកគ្រូ បន្ថែមថា ការចុះចែកសម្ភារៈសិក្សា ដល់សិស្សានុសិស្សនាខណៈនេះ ក្នុងគោលបំណង គ្រាន់និងចង់រំលឹក ដល់ក្មេងៗក្មួយៗ ដែលជាទំពាំងស្នងឬស្សី ជំនាន់ក្រោយនេះ ត្រូវខំយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រឲ្យបានខ្ជាប់ខ្ជួន ដើម្បីក្លាយខ្លួនជាសិស្សពូកែមួយរូប ស្របតាមការអប់រំ ពីឪពុកម្ដាយ និង លោកគ្រូ អ្នកគ្រូ គឺដើម្បីអនាគតខ្លួនឯងផង និងដើម្បីចូលបម្រើការងារដល់សង្គមជាតិផងដែល៕ ខ្ញុំបាទ ជួង វណ្ណអាង សារព័ត៌មាន ប៉ោយប៉ែតប៉ុស្តិ៍ ធ្វើសេចក្តីរាយការណ៍ចេញពីឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ព័ត៌មានគួរចាប់អារម្មណ៍
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
ស.ស.យ.ក. ស្នើអ្នកសារព័ត៌មាន អ្នកផលិតមាតិការ និងមគ្គុទ្ទេសក៍ទេសចរណ៍ជួយជំរុញការផ្សព្វផ្សាយអំពីអង្គរសង្ក្រាន្តដើម្បីផ្សព្វផ្សាយគោលដៅទេចរណ៍របស់ខេត្តសៀមរាប និង សិល្បៈវប្បធម៌របស់ខ្មែរ (ប៉ោយប៉ែតប៉ុស្តិ៍)
ប្រមុខក្រសួងមហាផ្ទៃ ដាស់តឿនមន្ត្រីពាក់ព័ន្ធបទល្មើសគ្រឿងញៀន ប្រញាប់ដកខ្លួន បើមិនចង់ក្លាយជាសាច់ស្អុយ! (ប៉ោយប៉ែតប៉ុស្តិ៍)
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ចាត់ទុកការបង្ក្រាបករណីគ្រឿងញៀន ក្បែរបឋមសិក្សាជម្ពូវ័ន ជាសកម្មភាពគំរូ និងលើកទឹកចិត្តខ្ពស់! (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា