ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
បុរសម្នាក់ ជិះម៉ូតូមិនប្រយ័ត្នជ្រុលទៅបុកគូទរថយន្តបណ្តាលអោយស្លាប់ ក្រោយពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ..!!!
Sat,13 October 2018 (Time 09:30 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 2253នាក់)


ខេត្តកែប៖ បុរសម្នាក់បានស្លាប់បន្ទាប់ពីក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារជនរងគ្រោះជិះម៉ូតូមិនប្រុងប្រយ័ត្នធ្វើឱ្យជ្រុលទៅបុកគូទរថយន្តដែលបើកបរស្របគ្នា។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ស្ថិតខាងលិចមុខសាលាខេត្តកែប ក្នុងភូមិកែប សង្កាត់កែប ក្រុង-ខេត្តកែប លើដងផ្លូវជាតិ33A។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចក្រុងកែបបានអោយដឹងថា៖ បុរសរងគ្រោះមានឈ្មោះ កែម ប៊ុនឌី ភេទប្រុស អាយុ៥៨ឆ្នាំ មានទីលំនៅស្ថិតក្នុងភូមិ សង្កាត់ខាងលើ ដោយមុនពេលជួបគ្រោះថ្នាក់ជនរងគ្រោះបានជិះម៉ូតូម៉ាកC100កូរ៉េ ពាក់ស្លាកលេខ តាកែវ 1M-6835 នៅពីក្រោយរថយន្តមិនស្គាល់ភិនភាគមួយគ្រឿង លុះមកដល់ចំណុចកើតហេតុស្រាប់តែម៉ូតូជនរងគ្រោះជ្រុលទៅបុកគូទរថយន្តពីក្រោយពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ ចំណែករថយន្តបានបង្កើនល្បឿនទៅមុខបាត់ស្រមោលឈឹង។សមត្ថកិច្ចបានបញ្ជាក់ទៀតថា៖ ក្រោយពីកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្តកែប ដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្តកំពតភ្លាមៗ ប៉ុន្តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេកបុរសរងគ្រោះក៏ដាច់ខ្យល់ស្លាប់តែម្តង។ បច្ចុប្បន្នសពបុរសរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅប្រគល់ឱ្យក្រុមគ្រួសារនៅឯលំនៅដ្ឋាន ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ រាយការណ៍ដោយៈ លោក ចាន់ណា

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2337 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7649 នាក់
ខែនេះ :
23487 នាក់
3 ខែនេះ :
78106 នាក់
សរុប :
1662033 នាក់