មន្ត្រីជំនាញសាខាកាំកុងត្រូលសហការជាមួយកម្លាំងប៉េអិមក្រុងប៉ោយប៉ែតបានចុះចាប់សាច់មាន់ខូចគុណភាពបាន ៣៦៥គីឡូក្រាម...!!!
មន្ត្រីជំនាញសាខាកាំកុងត្រូលសហការជាមួយកម្លាំងប៉េអិមក្រុងប៉ោយប៉ែតបានចុះចាប់សាច់មាន់ខូចគុណភាពបាន ៣៦៥គីឡូក្រាម...!!!
ខេត្តបន្ទាយមានជ័យ៖ ( ក្រុងប៉ោយប៉ែត )
នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៦ និង៣០នាទីរសៀល ស្ថិតនៅអងតែន០១៦ ភូមិក្បាលស្ពាន១ សង្កាត់ និង ក្រុងប៉ោយប៉ែត មន្ទ្រីជំនាញសាខា កាំកុងត្រូលសហការ ជាមួយកម្លាំងប៉េអិម ក្រុងប៉ោយប៉ែតបានចុះចាប់សាច់មាន់ខូចគុណភាព លូចនាំចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
បុរសរត់តាក់ស៊ីម្នាក់ បានលួចបង្កប់ទំនិញសាច់មាន់ខូចគុណភាព នៅក្នុងរថយន្ដ ម៉ាក សាំយ៉ុងពណ៌ស្លែ ចង្កួតឆ្វេងផលិតនៅប្រទេសកូរ៉េ ខាងត្បូងសារីឆ្នាំ២០០២ ពាក់ស្លាកលេខ បាត់ដំបង 2B-1391 ម្ចាស់រថយន្ត មានឈ្មោះ ឌិន ចាន់ណា ភេទប្រុស អាយុ៤៦ឆ្មាំ ជនជាតិខ្មែរ មុខរបរ រត់តាក់សុី មានទីលំនៅភូមិភ្នំធំថ្មី ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមាន ជ័យ។
ដោយមានការណែនាំ ពីលោក ទេង សម៉ៃ ព្រះរាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជយ័ មន្រ្ទីសាខាកាំកុងត្រូល បានដក់ហូតយកសាច់មាន់ ដែលខូចគុណភាព ៣៦៥ គីឡូក្រាម ទៅដុតហើយលុបចោល ស្ថិតនៅបរិវេណខាងជើងកាស៉ីណូផ្កាយប្រាំ ស្ថិតភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង១៨និង៥០នាទីល្ងាច ថ្ងៃខែឆ្នាំដ៏ដែល។
ក្នុងការធ្វើ សន្និសិទ្ធការសែត លោក សាន វិជ្ជាសារ៉ាវុធ ក៏សូមអំពាវដល់ អ្នកទទួលលើកមកលក់ ក៏ដូចជាប្រជាពលរដ្ឋទិញយកមកចំអ៉ិន ជា អាហារ ហាមទិញសាច់មាន់មីន ឆ្អឹងមាន់មីន ដែលនាំចូលពីប្រទេសថៃ មកកម្ពុជា គឺ សាច់មាន់ដែលនាំចូលមិនមានស្តងដានោះទេ
ហើយប្រជាពលរដ្ឋទូទៅ ទិញយកទៅបរិភោគ នាំអោយប៉ះពាល់ និងខូចសុខភាពទៀតផង៕
រាយការណ៍ដោយៈ លោក វ៉ិត រិទ្ធ និពន្ធនាយករង