ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អញ្ជើញអធិបតី ប្រកាស ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពត..
Sat,13 October 2018 (Time 07:10 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1305នាក់)


ខេត្តកំពត៖ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តកំពតនាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ បានធ្វើពិធី ប្រកាសប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តកំពត ក្រោមអធិបតីភាពសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា.និង.មានការចូលរួមជាកិត្តយសពីសំណាក់ លោក លោកស្រី ជាសមាជិក សមាជិកា ក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពត។ យោងតាមសេចក្ដីសម្រេចលេខ៦៨៦/១៨សស.គក ចុះថ្ងៃទី០៤ខែតុលាឆ្នាំ២០១៨ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ស្ដីពីការចាត់តាំងប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពត គឺ ត្រូវបានសម្រេចចាត់តាំងលោក ប៉ែន ស៉ីម៉ន អនុប្រធានទី១ក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តកំពត ជំនួស ឯកឧត្តម នៃ ប៉េណា ដែលបានទទួល មណៈភាព។ នៅក្នុងអង្គពិធីនេះដែល បន្ទាប់ពីលោក ជាវ តាយ សមាជិក គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានគណបក្សខេត្តកំពត.បានធ្វើរបាយការណ៍ស្វាគមន៍អំពីវឌ្ឍនៈភាពនៃសភាពការណ៍ទូទៅនិងការងារគណបក្ស និង លោក ប៉ែន ស៉ីម៉នប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពត ដែលទើបបានចាត់តាំងថ្មី មានចំណាប់អារម្មណ៍ប្ដេជ្ញាចិត្តខិតខំបន្តដឹកនាំជួយខេត្តកំពត អោយបានកាន់តែរីកចម្រើនបន្ថែមទៀតរួចមក។ មានប្រសាសន៍ក្នុងឱកាសនោះ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានលើកបញ្ជាក់ថា៖គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីក្នុងការដឹកនាំប្រទេសជាតិ គឺតែងតែបានយកចិត្តទុកដាក់ ជម្រុញលើក កម្ពស់ផ្អែកលើគោលការណ៍ច្បាប់គោលការណ៍លទ្ធិប្រជាធិបតេយ្យនិងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរកិច្ចអភិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចម្រើនដូចសព្វថ្ងៃនេះ។ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំក៏បន្តគូសបញ្ជាក់ទៀតថា៖ ការចាត់តាំងមន្ត្រីគណបក្សនីមួយៗ ពិសេសការចាត់តាំងឯកឧត្តមប៉ែន ស៉ីម៉នឱ្យទទួលជាប្រធានក្រុមការងារដឹកនាំចុះជួយខេត្តកំពតនាពេលនេះ គឺគណបក្សប្រជាជនកម្ពុជា មានរបបការងាររបស់ខ្លួនមួយច្បាស់លាស់ ហើយការចាត់តាំងនេះដែរ ក៏បានផ្អែកតាមសំណូមពរចាំបាច់របស់ថ្នាក់ក្រោមផងដែរ។ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ក៏បានមានជំនឿជឿជាក់លើការដឹកនាំរបស់ឯកឧត្តម ប៉ែន ស៉ីម៉ន ដែលទើបចាត់តាំងជាប្រធានក្រុមការងារថ្មីចុះជួយខេត្តកំពតនាពេលនេះគឺពិតជាបានបន្តខិតខំជម្នះរាល់ការងារថ្មីៗទាំងអស់បន្ថែមទៀតដើម្បីសម្រេចការងារ ដែលគណៈអចិន្ត្រៃយ៍គណបក្សប្រគល់ជូនប្រកបដោយជោគជ័យដោយមិនអោយគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សអស់ភាពជំជឿទុកចិត្តឡើយ។ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ក៏បានសំណូមពរផ្ដាំផ្ញើ ដល់សមាជិក សមាជិកា ក្រុមការងារថ្នាក់កណ្ដាល ថ្នាក់ខេត្ត ថ្នាក់ស្រុក ក្រុងនិងគណបក្សគ្រប់ថ្នាក់គ្រប់ផ្នែករបស់ខេត្តកំពតទាំងមូល សូមរួមសាមគ្គីគ្នាជាធ្លង់មួយជុំវិញឯកឧត្តមប្រធានក្រុមការងារថ្មីដើម្បីបន្តអភិវឌ្ឍន៍ខេត្តកំពតអោយបានកាន់តែមានការរីកចម្រើនឆាប់រហ័សបន្ថែមទៀតស្របតាមការរីកចម្រើនរបស់ប្រទេសជាតិយើងផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2107 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7419 នាក់
ខែនេះ :
23257 នាក់
3 ខែនេះ :
77876 នាក់
សរុប :
1661803 នាក់