ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យលើមុខទំនិញ ចំនីអាហារជាច្រើនមុខ និងបានដកហូត បបែល ងៀត មានសារធាតុ បូរ៉ាក់ ចំនួន២៩ គីឡូក្រាម..!!!
Mon,15 October 2018 (Time 07:42 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1786នាក់)


ខេត្តន្ទាយមានជ័យ៖ ក្រុងប៉ោយប៉ែតៈនាព្រឹកថ្ងៃចន្ទ័ ទី១៥ ខែតុលា ឆ្នាំ២០១៨ នេះ វេលាម៉ោង​១១និង៣០នាទីព្រឹក ​លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមាជ័យ បានបន្តដឹកនាំកម្លាំងផ្ទាល់ និងលោក ហុង លៀង អនុប្រធានសាខាកាំកុងត្រូល និងជាប្រធានផ្នែកទីផ្សារ បានចុះត្រួត ពិនិត្យ ទំនិញ និង បានរកឃើញ បបែលងៀត ផ្អែម១៩គីឡូកន្លះ និង បបែលងៀត ប្រៃ ៤ គីឡូក្រាម ដែលមានសារធាតុ បូរ៉ាក់ គីមី តូបទី១។ តូបទី២ ក្នុងផ្សារត្រី ប៉ោយប៉ែត ដដែល និងបានរកឃើញ បបែល ងៀត ផ្អែម-ប្រៃ ដែលមាន សារធាតុ បូរ៉ាក់ គីមី ចំនួន ៥គីឡូកន្លះ សរុបទាំងអស់មានចំនួន២៩គីឡូក្រាម ត្រូវបានមន្រ្តីសាខាកាំកុងត្រូល ដកហូត និង បន្តយកទៅរក្សារទុកនៅស្នាក់ការកាំកុងត្រូលប៉ោយប៉ែត ដើម្បីធ្វើការស្រាវជ្រាវ រកអ្នកផលិត ដើម្បីធ្វើការហាមឃាត់ឈប់អោយផលិត និងធ្វើការផាកពិន័យ ទៅតាមនីតិវិធី។ ដោយមានការណែនាំពីលោក ម៉ក ពេជ្ជរិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល ពេលចុះត្រួតពិនិត្យ លទ្ធិផលជាក់ស្តែង គឺត្រូវដកហូត។ ជាមួយគ្នានេះដែល លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ សូមអំពាវនាវទៅដល់អ្នកទិញយកមកលក់ ជាពិសេសសូមអោយបងប្អូន អ្នកដែលនិយម ចូលចិត្តទិញយកទៅខ្លែម សូមឈប់ទិញជាបន្ទាន់ ហើយលោក ក៏បានបញ្ជាក់ផងដែលថា៖ប្រសិនបើ បបែល ងៀត នេះ នាំចូលមកពីបរទេស ប៉ែកខាងកើតមែននោះ វានិងនាំចូលជ្រៀតដាក់លក់នៅលើទីផ្សារទូទាំងប្រទេសកម្ពុជា ច្រើនណាស់ លោកបានបញ្ជាក់បន្ថែមទៀតថា៖ សូមអោយបងប្អូនដែលនិយមខ្លែម បបែលងៀត គឺឈប់ទិញជាបន្ទាន់ ព្រោះនេះ ភស្តុតាងជាក់ស្តែង ចំណែកនៅខាងរាជធានីភ្នំពេញ មន្ត្រីសាខាកាំកុងត្រូលក្រុង ក៏បានរកឃើញ បបែល ងៀតក្រៀម ដែលមានសារធាតុ បូរ៉ាក់ គីមី ផងដែល។ លោក សាន វិជ្ជាសារ៉ាវុធ សូមបញ្ជាក់ផងដែលថា៖ វាមានផលពិបាក់ខ្លាំងណាស់ ឥឡូវនេះមានដាក់សារធាតុ បូរ៉ាក់ គីមី ក្នុងសាច់ បបែល ងៀត ក្រៀម កាលណាបងប្អូនទិញយកទៅខ្លែម វានិងមានផលប៉ះពាល់ធ្ងន់ធ្ងណាស់ ដល់សុខភាព លោកបន្តទៀតថា៖ ៥ក្រាមសម្រាប់កុមា និង ១៥ ក្រាម សម្រាប់មនុស្សចាស់ គឺពុលក្អួត ចេញឈាមស្លាប់ភ្លាមៗតែម្តង៕ រាយការណ៍ដោយៈ លោក ជួង វិសិដ្ឋ និពន្ធនាយក

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2111 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7423 នាក់
ខែនេះ :
23261 នាក់
3 ខែនេះ :
77880 នាក់
សរុប :
1661807 នាក់