ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
អាជ្ញាធរខេត្តប៉ៃលិន ធ្វើការដោះស្រាយបញ្ហាទំនាស់ព្រំដី រវាងពលរដ្ឋជាមួយនឹងយោធាកងអនុសេនាតូចលេខ៣.!!!
Fri,19 October 2018 (Time 09:48 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 894នាក់)


ខេត្តប៉ៃលិន ៖ បន្ទាប់ពីមានបញ្ហាទំនាស់ព្រំដី រវាងប្រជាពលរដ្ឋម្នាក់ ជាមួយនឹងខាងបន្ទាយយោធាមួយកន្លែង កងអនុសេនាតូចលេខ៣ ស្ថិតនៅក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ រហូតមកដល់រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ លោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន និងលោក អ៊ុន ប៊ុនលី នាយករដ្ឋបាលសាលាខេត្តប៉ៃលិន បានចុះធ្វើការសម្របសម្រួល ដោះស្រាយជូនភាគីទាំងសងខាង ។ តែប្រជាពលរដ្ឋជាភាគីខាងម្ចាស់ដីមិនទាន់ទទួលយល់ព្រមចំ ពោះដំណោះស្រាយនោះនៅឡើយទេ ។ ប្រភពព័ត៌មានពីលោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន បានឱ្យងថា ម្ចាស់ដីមា ន ឈ្មោះ ដុំ ទូច ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិចម្ការឫស្សី ឃុំព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ចំណែកមន្រ្តីយោធា ដែលស្រ្តីម្ចាស់ដីបានដាក់ពាក្យប្តឹង មានឈ្មោះ ឈាង សាវុធ ភេទប្រុស អាយុ៤៨ឆ្នាំ និងឈ្មោះ សេង ទ្រី ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅបន្ទាយយោធាក្នុងភូមិ អូរឈើក្រំ ឃុំស្ទឹងកាច់ ។ លោកបន្តទៀតថា ខាងលោកមិនអាចហាមឃាត់ ចំពោះការជីកឈូសឆាយដីភ្នំរបស់កងទ័ព ដើម្បីយកកន្លែងសាងសង់បន្ទាយយោធាបានទេ ព្រោះជាការងារប្រទេសជា តិ ហើយខាងកងទ័ព ក៏មិនបានយកដីនោះទៅធ្វើជារបស់កម្មសិទ្ធិឯកជនដែរ ។ ទោះបីជាម្ចាស់ដីមានប័ណ្ណកម្មសិទ្ធិពីភូមិឃុំនៅលើដីភ្នំនោះក៏ដោយ គឺអាចអាស្រ័យផល ដាំដំណាំបាន តែមិនអាចយកដីនោះធ្វើជាដីកម្មសិទ្ធិរបស់ខ្លួនបាននោះទេ ល្គឹកណាដែលរដ្ឋត្រូវការ ខាងម្ចាស់ដីត្រូវតែប្រគល់ជូនវិញ ។ ម្យ៉ាងទៀត ទោះបីជាដីភ្នំក៏ដោយ ខាងយោធា ក៏មិនអាចរំលោភបំពានឈូសឆាយផ្ទៃដីរាប ធ្វើឱ្យប៉ះពាល់ដល់ផលដំណាំរបស់ប្រជាពល រដ្ឋបានដែរ ព្រោះគាត់បានអាស្រ័យផលជាយូរមកហើយ ។ លោកបញ្ជាក់ថា៖ តែការដោះស្រាយនេះ ខាងម្ចាស់ដីហាក់ដូចជាមិនព្រមទទួលយកនោះទេ ព្រោះគាត់អះអាងថា ដីបន្ទាយយោធាខាងលើ គឺគាត់ជាអ្នកសម្បទានជូនប្រវែង២០ម៉ែត្រប៉ុ ណ្ណោះ បើឈូសឆាយលើសពីនេះទៀត អាចនឹងធ្វើឱ្យប៉ះពាល់ដល់ផលដំណាំដាំដុះរបស់គាត់ ដូចជា ប៉ះដើមស្វាយចំនួន១១០ដើម មៀនប៉ៃលិនចំនួន៧០ដើម ទុយោទឹកចំនួន៩ដើម និងដើមឫស្សីចំនួន៣គុម្ពផងដែរ ។ ទោះបីជាយ៉ាងណាក៏ដោយ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨កន្លងទៅនេះ ស្រ្តីខាងលើបានដាក់ពាក្យបណ្តឹងទៅអយ្យការអមសាលាដំបូងខេត្តប៉ៃលិន រួចរាល់អស់ហើយ ដោយប្តឹងមន្រ្តីយោធាខាងលើចំនួន២នាក់ រួមជាមួយនឹងបក្សពួក ទី១. ឈ្មោះ ឈាង សាវុធ និងទី២. ឈ្មោះ សេង ទ្រី ពីបទប្រើអំពើហិង្សាលើអ្នកកាន់កាប់ អចលនវត្ថុដោយសុចរិត និងធ្វើឱ្យខូចខាតដោយចេតនា ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2328 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7640 នាក់
ខែនេះ :
23478 នាក់
3 ខែនេះ :
78097 នាក់
សរុប :
1662024 នាក់