មន្ត្រីជំនាញពាក់ព័ន្ធ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានចាប់ប្រមូលយកទំនិញដែលខូចគុណភាព ហួសកាលបរិច្ឆេទ និងងៀត បបែល មានសារធាតុគីមី បូរ៉ាក់ សរុបចំនួនជិតមួយតោន រយពេល៣ខែនេះដុតកម្ទេចចោល...
ខេត្តបន្ទាយមានជ័យ៖ ក្រុងប៉ោយប៉ែតៈនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នេះវេលាម៉ោង១០ និង ២៩ នាទីព្រឹក ដោយមានការណែនាំ ពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជ អាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមាន ជ័យ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានយកទំនិញខូចគុណភាព ហួសកាលបរិច្ឆេត និង សារធាតុគីមី បូរ៉ាក់ ចំនួនជិត១ តោន ដែលបានដកហូត កាលពីកន្លងទៅថ្មីៗ ដែលអាជីវករដាក់តាំងលក់នៅលើទីផ្សារ ដាក់លក់នូវតាមតូប តាមម៉ាត តាមផ្ទះ ផងដែរនោះ។
នៅព្រឹកថ្ងៃទីខែឆ្នាំដដែលនេះ ត្រូវបានមន្ត្រីជំនាញសាខាកាំកុងត្រូក យកទំនិញទាំងនេះដុតកម្ទេចចោល ស្ថិតភូមិបាលិលេយ្យ២ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យ។ ជាចុងបញ្ចប់ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្ត សូមសំណូមពរ ទៅដល់ប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា សូមប្រុងប្រយ័ត្នខ្ពស់ ពិព្រោះទំនិញខូចគុណភាពទាំងនេះ និងងៀត បបែល ដែលមានសារធាតុគីមី បូរ៉ាក់ ក្នុងសាច់បបែល ងៀតក្រៀម កាលណាបងប្អូនទិញយកទៅខ្លែម មានផលប៉ះពាល់ធ្ងន់ធ្ងណាស់ ដល់សុខ ភាពបងប្អូន លោកបន្តទៀតថា៖ ៥ក្រាមសម្រាប់កុមា និង ១៥ ក្រាម សម្រាប់មនុស្សចាស់ គឺពុលក្អួត ចេញឈាមស្លាប់ភ្លាមៗតែម្តង។
លោកបន្តទៀតថា៖ សូមអោយអាជីវករ ឈប់ទទួលយកមកលក់ បើសិនមាន ដាក់តាំងលក់ក្រោយៗទៀត នឹងធ្វើការផាកពិន័យ និងមានទោស ពី១ខែ ៣ខែ ទៅ១ឆ្នាំ សូមយកទំនិញណាដែលមានគុណភាព មកដាក់តាំងលក់៕ រាយការណ៍ដោយៈ គេហទំព័រប៉ោយប៉ែតប៉ុស្តិ៍