ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ល្បីទៀតហើយ.!បុរសវ័យក្មេងមានឋានៈជាអធិការរង ផឹកស្រាចូល ប្ដូរនិស្ស័យ បង្ករបួសស្នាមទៅលើកូនចៅ..!!!
Sat,20 October 2018 (Time 08:30 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1736នាក់)


ខេត្តសៀមរាប៖ លោក រិទ្ធ បញ្ញា អធិការនគរបាលរង ក្រុងសៀមរាប ទទួលបន្ទុករដ្ឋបាលប៉ុស្តិ៍ ត្រូវបានកូនចៅថ្នាក់ក្រោម សរសេរបង្ហោះថា៖ ផឹកស្រាស្រវឹងជោកជាំ មករករឿងកូនចៅថ្នាក់ក្រោម នៅកន្លែងធ្វើការ ក្នុងអធិការនគរបាលក្រុងសៀមរាប ថែមទាំងទាញកាំបិតគប់មកលើ​មន្រ្តី​ ដែលត្រូវជាកូនចៅឈ្មោះ លីវ សុឈុនលេង បណ្តាលអោយរយះក្បាលហូរឈាម។ ជុំវិញករណីខាងនេះ មេស្រវឹងស្រាទាញកាំបិតគប់កូនចៅខាងលើនេះ បង្កអោយមានការភ្ញាក់ផ្អើលទាំងយប់ នៅវេលាម៉ោង ៨ និង ៤៥ នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ក្នុងអធិការនគរបាលក្រុងសៀមរាប។ ក្នុងរឿងនេះ បើយោងតាមប្រភពពីមន្ត្រីសមត្ថកិច្ចសូមមិនបញ្ចេញឈ្មោះ បានប្រាប់អ្នកសារព័ត៌មាន អោយដឹងថា៖ ហេតុអីខ្លួនជាថ្នាក់ដឹកនាំ បែរជាមិនគោរពតួនាទី ផឹកស្រាស្រវឹង បែរជាប្តូរនិស្ស័យ មករករឿងកូនចៅ ឬមួយអាងខ្លួនជាមេគេ ចង់ធ្វើ​អ្វីតាមតែ អំពើរចិត្តមែនទេ? បើ​តាមសម្តីរបស់លោក លីវ សុឈុនលេង ភេទប្រុស អាយុ២៨ឆ្នាំ ជា​ជនរងគ្រោះ បានបា្រប់ដល់អ្នកសារព័ត៌មាន អោយដឹងនារសៀលថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៨នេះថា៖ មុនដំបូង ខ្ញុំ(ជនរងគ្រោះ) កំពុងអង្គុយប្រចាំការនៅអធិការក្រុងសៀមរាប តាមវេនរបស់ខ្លួន ស្រាប់​តែលោកអធិការរងខាងលើ ផឹកស្រាស្រវឹងជោកជាំ មិនដឹងមកពីណា បាន​ប្រើពាក្យសម្តីមិនសមរម្យ មកលើរូបខ្ញុំ (ជនរងគ្រោះ) ពេលនោះក៏មាន​ប្រកែកគ្នាបន្តិចបន្តួច លោកអធិការរង ក៏ខឹងសម្បារ ហើយ​ក៏ទាញយកកាំបិត ដែលនៅជិតខ្លួនស្រាប់ គប់មក លើរូបខ្ញុំ(ជនរងគ្រោះ) បណ្តាលអោយរយះក្បាលហូរឈាម ភ្លាមៗ ជនរង គ្រោះមិនបានតបតវិញទេ ហើយដើរចេញទៅរកពេទ្យ ដើម្បីព្យាបាលរបួសខ្លួនឯង។ ជនរងគ្រោះបានបន្ថែមថា៖ បើរូបលោកមិន បានគេចទាន់ពេលទេ ប្រហែលរូបលោក ត្រូវដេកពេទ្យជាមិនខានឡើយ។ ក្នុងរឿងនេះលោក ទេព ចាន់ណា អធិការនគរបាលក្រុងសៀមរាប បានប្រាប់អោយដឹងថា៖ រឿងនេះយប់មិញលោកអត់បានដឹងទេ ជារឿងបុគ្គល ទុកអោយបុគ្គលដោះស្រាយទៅ។ បបើតាមប្រភពមួយបានលួចខ្សឹបប្រាប់ថា៖ លោកអធិការរងក្រុងសៀមរាប នេះ មានវ័យក្មេង ទើ​បនឹងចូលកាន់តំណែងបានជាងមួយឆ្នាំនេះទេ ទើ​បនៅមានចិត្ត ឆេវឆាវ មិនសាកសម នឹង តូនាទីជាថ្នាក់ដឹកនាំនោះទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1790 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7102 នាក់
ខែនេះ :
22940 នាក់
3 ខែនេះ :
77559 នាក់
សរុប :
1661486 នាក់