ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មានករណីបង្កហឹង្សា រវាងជនជាតិចិន និង ជនជាតិខ្មែរ ត្រង់ចំណុចបូរីហ្គោឡាក់ បង្ករការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋទាំងយប់.!!!
Sun,21 October 2018 (Time 09:12 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 2013នាក់)


ខេត្តបន្ទាយមានជ័យ​៖ ក្រុងប៉ោយប៉ែតៈ នៅយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នៅវេលាម៉ោង០០និង៣០នាទី រំលងអាធ្រាត មានករណីហឹង្សា រវាងជនជាតិចិន និង ជនជាតិខ្មែរ នៅចំណុច បូរីហ្គូឡាក់ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បើតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា៖ បន្ទាប់ពីកើតហេតុរួច ជនជាតិខ្មែរ បានគេចខ្លួនបាត់អស់ នៅសល់តែជនជាតិចិន បានទៅប្រមូលគ្នីគ្នា ដែលជាជនជាតិចិនដូចគ្នា មានប្រដាប់ដោយដែកទីប អំបោស បានដេញតាមរកជនជាតិខ្មែរ ត្រូវបានកំលាំងសមត្ថកិច្ចនគរបាល ក្រុងប៉ោយប៉ែត និងអាវុធហត្ថក្រុងប៉ោយប៉ែត ចុះអន្តរាគមន៍ នាំខ្លួនជនជាតិចិនចំនួន ១៣ នាក់ យកមកសួរនាំនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។ ករណីបង្កហឹង្សាខាងលើ រវាងជនជាតិចិន១៧នាក់ និង ជនជាតិខ្មែរ ចំកណ្តាលទីក្រុងប៉ោយប៉ែត នេះ សមត្ថកិច្ចចម្រុះបានចុះប្រតិបត្តិការណ៍ធ្វើការបង្ក្រាបជនជាតិចិន បង្ខំចិត្តផ្ទុះអាវុធជាច្រើនគ្រាប់ ទើបឃាត់ខ្លួនចិនទំនើងបាន១៣នាក់ គឺដោយសារតែ ជនជាតិចិន ទំនើងមួយក្រុមនេះ ប្រុងតដៃនិងសមត្ថកិច្ច។ ជុំវិញមជ្ឈដ្ឋាន ពីប្រជាពលរដ្ឋ បានសម្តែងនូវការព្រួយបារម្ភ ភ័យខ្លាចជាខ្លាំង ចំពោះជនជាតិចិន ដែលបានចូលមករស់នៅប្រទេសកម្ពុជា ច្រើនឡើងៗ ហើយប្រជាពលរដ្ឋ រស់នៅក្រុងប៉ោយប៉ែត បានឃើញហេតុការណ៍ បង្កហឹង្សាដែលជាជនជាតិចិនដូចគ្នា មានប្រដាប់ដោយដែកទីប ដងអំបោស បានដេញតាមរកវ៉ៃជនជាតិខ្មែរ ជាក្រុមដូចគោហ្វូង កាលពីអាធ្រាតយប់មិញនេះ។ បើយ៉ោងតាមប្រជាពលរដ្ឋទូទៅ បាមសម្តែងការមិនពេញចិត្ត នូវទង្វើរបស់ជនជាតិចិន ដែលមករស់នៅប្រទេសកម្ពុជា ហ៊ានដេញវ៉ៃ ជនជាតិចិនយ៉ាងអណាធិបតេយ្យ ទង្វើបែបនេះ ប្រភពពីជាពលរដ្ឋបានលើកឡើងបន្តទៀតថា៖ សូមអោយអាជ្ញាធរក្រុង និងកងកំលាំងមានសមត្ថកិច្ច ក្រុងប៉ោយប៉ែត សូមមានចំណាត់ការ ទៅលើជនជាតិចិន ទាំងនេះអោយរាងចាលផង បើមិនដូច្នោះទេ ថ្ងៃក្រោយពួកជនជាតិចិន ទាំងនេះដើបង្កចលាចលពេញទីក្រុងប៉ោយប៉ែត កាន់តែសារហាវថែមជាងនេះតទៅទៀត ជាក់ជាមិនខានឡើយ៕ រាយការណ៍ដោយៈ លោក ជួង វិសិដ្ឋ និពន្ធនាយក www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1664 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6976 នាក់
ខែនេះ :
22814 នាក់
3 ខែនេះ :
77433 នាក់
សរុប :
1661360 នាក់