ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោក ខាន់ រ៉ាត់ ប្រធានសាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ កំពុងឃុបឃិតជាមួយឈ្មួញនាំសត្វរស់នឹងទំនិញខូចគុណភាពពីប្រទេសថៃចូលមកកម្ពុជា ដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវ.!!!
Tue,23 October 2018 (Time 12:27 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1099នាក់)


ខេត្តឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ នេះ គូសបញ្ជាក់អោយឃើញថា៖ សត្វមាន់ ទា ជ្រូក គ្រឿងទេស និង ប្រហិតគ្រប់ប្រភេទ រួមទាំងគ្រឿងកំប៉ុងខូចគុណភាព កំពុងឆ្លងកាត់ពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកអន្តរាជាតិអូស្មាច់ ចូលមកក្នុងខេត្តឧត្តរមានជ័យ នៅតែមានការដឹកជញ្ជូនដោយរថយន្តកាមរី រថយន្តច្នៃកាត់ទ្រុង រថយន្តសាំយ៉ុង និងរថយន្តធំៗ ដោយយ៉ាងតិច៣០យន្តក្នុងមួយថ្ងៃៗ និងបន្តឆ្ពោះទៅចែកចាយនៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តសៀមរាប កំពង់ធំ ព្រះវិហារ និងខេត្តដ៍ទៃៗទៀត។ សកម្មភាពដឹកជញ្ជូនរាល់ថ្ងៃនេះ ត្រូវបានមន្ត្រីប្រចាំច្រកលួចបង្ហើបអោយដឹងថា៖ មិនមាន ការត្រួតពិនិត្យត្រឹមត្រូវ ពីសំណាកលោក ខាន់ រ៉ាត់ ប្រធានសាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ នោះឡើយ ដោយមានការឃុបឃិតគ្នា រវាងពួកឈ្មួញជាមួយលោក ខាន់ រ៉ាត់ នេះតែម្តង ។ យោងតាមសម្តីប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ បានអោយដឹងថា៖ បច្ចុប្បន្ននេះពួកគាត់ក៏ដូចជាប្រជាពលរដ្ឋដទៃទៀត កំពុងតែមានសុខភាពមិនប្រក្រតីដោយចេះតែមានជម្ងឺផ្សេងៗដោយមិនដឹងមូលហេតុ ជាពិសេសកូនៗរបស់ពួកកាត់ ពីព្រោះពួកគាត់តែងតែបរិភោគសាច់មាន់ទាជ្រូកនិងប្រហិតគ្រប់ប្រភេទ ដែល នាំចូលពីប្រទេសថៃ ។ ពាក់ពន្ធ័និងបញ្ហាខាងលើនេះ ប្រជាពលរដ្ឋសុំអំពាវនាវដល់លោក ប៉ាន់ សូ សក្ត័ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងលោក ម៉ក់ ពេជរឹទ្ធ អគ្គនាយកដ្ឋានកាំកុងត្រូល មេត្តាមានវិធាន ការចំពោះពួកមន្ត្រីបែបនេះ ដើម្បីជួយដល់សុខភាពប្រជាបលរដ្ឋទូទៅ និង កុំព្រោះ តែផលប្រយោជន៍បុគ្គលម្នាក់ បណ្តោយអោយសុខភាពប្រជាពលរដ្ឋមានភាពទ្រុតទ្រមជាបន្តរបន្ទាប់នោះឡើុយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2306 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7618 នាក់
ខែនេះ :
23456 នាក់
3 ខែនេះ :
78075 នាក់
សរុប :
1662002 នាក់