ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ហួសចិត្ត.!ស្ត្រីម្នាក់ ហ៊ានកុហក់ប្តីចុង និងសមត្ថកិច្ច ថា៖ មានករណីលួចមានស្ថានទម្ងន់ទោស(ប្លន់) យកទ្រព្យសម្បត្តិអស់ជាច្រើនតម្លឹង.!ត្រូវបានកំំងសមត្ថកិច្ចចម្រុះអោយសាម៉ីខ្លួនជនរងគ្រោះនិយាយសុំទោសជាសាធារណៈ.!!!
Thu,25 October 2018 (Time 12:57 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1136នាក់)


ខេត្តបន្ទាយមានជ័យ៖ស្ត្រីម្នាក់ ហ៊ានកុហក់ប្តីចុង និងសមត្ថកិច្ច ថា៖ មានករណីលួចមានស្ថានទម្ងន់ទោស(ប្លន់) យកទ្រព្យសម្បត្តិអស់ជាច្រើនតម្លឹង វេលាម៉ោង១៩និង៣០ នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ តាមពិតគឺស្ត្រីឈ្មោះ បុណ ចន្ថា ជំពាក់បំណុលគេច្រើនពេក។ ស្ត្រីជាប្រពន្ធឈ្មោះ បុន ចន្ថា ភេទស្រី អាយុ ៣៧ ឆ្នាំ គឺបានបំភ្លៃសក្ខីកម្ម (កុហក់) ប្តី ឈ្មោះ ចាន់ ផាត អាយុ៤០ឆ្នាំ ត្រូវជា(ប្តីចុង) នៅភូមិកើតហេតុខាងលើ ក្នុងគោលបំណងកុហក់ប្តី ព្រោះតែស្រ្តីជាប្រពន្ធ (ជនរងគ្រោះ) បានយកលុយមួយចំនួននិងគ្រឿងអល័ង្ការទៅបញ្ចាំដើម្បីយកប្រាក់ ទៅសងបំណុលគេនៅខេត្តព្រៃវែង ដែលខ្លួនជំពាក់គេ ថ្លៃការកូនស្រី(កូនប្តីមុននៅខេត្តព្រៃវែង)កាលពី ឆ្នាំទៅមិញ។ បន្ទាប់មក(ប្តីចុង)ទៅប្តឹងសមត្ថកិច្ចថា៖ មាន ជនសង្ស័យមិនស្គាល់មុខចំនួន០២នាក់ បិតមុខជិត ប្រដាប់ដោយអាវុធខ្លីចំនួន០១ដើម បានចូលទៅក្នុងផ្ទះ បានធ្វើសកម្មភាពភ្ជង់សំឡុតគំរាម មិនអោយជនរងគ្រោះឈ្មោះ បុណ ចន្ថា ភេទស្រី អាយុ៣៧ឆ្នាំ ពីនាក់កូនស្រី រស់នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ស្រែកហើយយកខ្សែភ្លើងចងដៃ និងយកស្គុតរុំមាត់ ពីនាក់កូនស្រី ហើយចូលទៅក្នុងបន្ទប់ជនរងគ្រោះយកទ្រព្យសម្បត្តិអស់រួមមាន៖ 1-ខ្សែកមាស01ខ្សែទំងន់05ជី 2-ខ្សែដៃមាស01ខ្សែទំងន់1តម្លឹង 3-ចិញ្ជៀនមាស01វង់ ទំងន់05ជី 4-ខ្សែដៃប្លាកទីន01ខ្សែ ទំងន់03ជី 5-ខ្សែកប្លាកទីន01ខ្សែ ទំងន់4ជី7ហ៊ុន 6-ចិញ្ជៀនប្លាកទីន01វង់ទំងន់02ជី 7-ប្រាក់ថៃ 6000បាត 8-ប្រាក់ខ្មែរ 7,000,000 លានរៀល ហើយបានបំភ្លៃថា៖ ជនល្មើសពេលធ្វើសកម្មភាពរួច បាននាំគ្នារត់គេចខ្លួនទៅទិសខាងជើងបាត់ទៅ។ ក្រោយពីទទួុលបានពត័មានក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៏ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងដឹកកំលាំងដោយលោកឧត្តមសេនីយ៏ត្រី សិទ្ធិ ឡោះ ស្នងការរងទទួល ព្រ/ទ លោកអធិការស្រុកថ្មពួក វរៈ៨០៧ សហការជាមួយកំលាំងអាវុធហត្ថស្រុកថ្មពួក ចុះស្រាវជ្រាវ រហូតបំបែកករណីនេះបាននៅល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១២និង៣០ នាទី ដោយមូលហេតុ ការឆ្លើយសារភាពពីកូនស្រី និង ជនរងគ្រោះ ថា៖ ខ្លួុនបានយក ខ្សែករមាស និង ប្លាកទិនសរុបចំនួុន០២តម្លឹង០៩ជី ០៧ហ៊ុន ទៅលក់បញ្ចាំនៅហាងមួយ ក្នុងផ្សារបឹងត្រកួុន តំលៃ សរុប ៣០០០០ (បីម៉ឺនបាត) ដោយបានអោយកូនស្រីអាយុ១៣ឆ្នាំ និយាយបំភ្លៃសក្ខីកម្ម (កុហក់) ប្តីចុង និងសមត្ថកិច្ចថា៖ មានចោរចូលប្លន់។ លោក សៅ សារឿន អធិការនគរបានស្រុកថ្មពួក បានប្រាប់ សារព័ត៌មាន គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ អោយដឹងថា៖ បន្ទាប់ពី សមត្ថកិច្ចធ្វើការស្រាវជ្រាវ ដឹងរឿងហេតុចប់ កំលាំងសមត្ថកិច្ចចម្រុះ បានអោយសាម៉ីខ្លួុន ជនរងគ្រោះ និយាយសុំទោសជាសាធារណៈ ថា៖ មិនមេនជាករណីប្លន់ទេ គឺដោយសារខ្លួុនជំពាក់បំណុលគេច្រើនពេក កាលដែលខ្លួុនការកូនស្រី កាលពីឆ្នាំទៅមិញ និងជំពាក់ធនាគារ ផងដែល៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2296 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7608 នាក់
ខែនេះ :
23446 នាក់
3 ខែនេះ :
78065 នាក់
សរុប :
1661992 នាក់