មេខ្លោងជួញដូរគ្រឿងញៀន២នាក់ ត្រូវបានលោកអធិការ វ័យក្មេង ក្រុងប៉ោយប៉ែត វាយខ្នោះ បញ្ជូនទៅស្នងការនគរបាលខេត្ត ចាត់ការបន្តទៅតាមនិតិវិធី...
ខេត្តបន្ទាយមានជ័យ៖ ក្រុងប៉ោយប៉ែតៈជនសង្ស័យ១នាក់ ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនភ្លាមៗក្នុងនៅក្នុងបន្ទប់ជួល និង១នាក់ទៀត ឃាត់ខ្លួននៅច្រកទ្វាអន្តរជាតិប៉ោប៉ែត ពាក់ព័ន្ធករណីរក្សាទុកនឹងចែកចាយគ្រឿងញៀន ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី២៥ ខែតុលាឆ្នាំ២០១៨ វេលាម៉ោង១៦និង០៥នាទី ក្នុងបន្ទប់ជួលលេខ០៥ ជាន់ទី១ ក្នុងភូមិបាលិលេយ្យ១ សង្កាត់ និង ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
ជនសង្ស័យទី១-ឈ្មោះភាព រក្សារ ភេទ ប្រុស អាយុ ២៥ ឆ្នាំ ស្នាក់នៅភូមិ បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែតក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទី២-ឈ្មោះ ធុន សុគន្ធា ភេទ ស្រី ២៦ ឆ្នាំ បំរើការងារនៅកាស៊ីណូ ក្នុងក្រុងប៉ោយប៉ែត ស្នាក់នៅភូមិ បាលិលេយ្យ២ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យ។
លោកវរៈសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់អោយដឹងថា៖ ដោយមានសេចក្តីរាយការពីប្រជាពលរដ្ឋកំលាំងជំនាញផ្នែក ប្រយុទ្ធប្រឆាំងគ្រឿងនៃអធិការក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវនឹងឃាត់ខ្លួនបានជនសង្ស័យ១នាក់ភ្លាមៗនៅក្នុងបន្ទប់ជួល នឹងរកគ្រឿងញៀនមួយ ចំនួន រួមឧបករណ៍ថ្លឹងវិចខ្ចប់ព្រមទាំងដបសម្រាប់ដាក់គ្រឿងញៀនមួយចំនួនធំផងដែរ។
លោកអធិការបានបន្តរទៀតថា៖ ក្រោយពីបានចាប់ជនសង្ស័យ១នាក់ នៅក្នុងបន្ទប់ជួល បានយកទៅសាកសួរ នៅអធិការដ្ឋានក្រុងប៉ោយប៉ែត ដោយជនសង្ស័យបានសារភាពហើយកម្លាំងជំនាញក៏បាន កំណត់មុខសញ្ញាក្នុងថ្ងៃដ៏ដែលនេះផងដែរ កម្លាំងជំនាញក៏ឃាត់ខ្លួនជនសង្ស័យជាស្ត្រី បានមួយនាក់ទៀត នៅច្រកទ្វាអន្តរជាតិប៉ោយប៉ែត។
លោកអធិការបានបន្ថែមទៀតថា៖ ជនសង្ស័យទាំង២នេះ ក្រោយពីបានយកទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឆ្លើយសារភាពថា៖ ខ្លួនពិតជាមានគម្រោងយកគ្រឿងញៀនទាំងនេះ យកទៅលក់នឹងចែកចាយបន្តរនៅក្នុងក្រុងប៉ោយប៉ែតពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កសាងសុំនុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចាត់ការបន្តរទៅតាមនិតិវិធី៕
រាយការណ៍ដោយៈ លោក ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com