ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ចែ ផល ពីនាក់ប្តីប្រពន្ធ កំពុងតែល្បីឈ្មោះ ខាងដើរទិញប្រមូលឈើពីអ្នកភូមិ ខ្វាវ យកទៅលក់ តែ.!គ្មានសមត្ថកិច្ចពាក់ពន្ធ័រូបណា.!ឈរជើងនៅទីនោះហ៊ានបង្ក្រាបឡើយ.!!!
Mon,29 October 2018 (Time 08:07 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1483នាក់)


ខេត្តសៀមរាប៖ មេឈ្មួញរកស៊ីឈើដុះស្លែ ពីនាក់ប្តីប្រពន្ធ ដែលអ្នកភូមិ ព្រះធាតុ ឃុំខ្វាវ ស្រុកជីគ្រែង ស្គាល់ឈ្មោះហៅថា៖(ចែផល) ដែលល្បីខាងដើរទិញប្រមូលឈើប្រណិតពីអ្នកភូមិយកទៅលក់ ចែកចាយនៅក្រុងសៀមរាប និងនៅតាមបណ្តាខេត្តមួយចំនួន មហាជនព្រមទាំងអ្នកសារព័ត៌មានក្នុងស្រុកបានរិះគន់ថា៖ មិនដែលឃើញមានសមត្ថកិច្ចពាក់ពន្ធ័រូបណា.!ឈរជើងនៅទីនោះ ហ៊ានបង្ក្រាបរថយន្តដឹកឈើប្រណិតរបស់ ចែ ផល នោះឡើយ.!។ ជាក់ស្តែងយ៉ោងតាម វីដេអូ ដែលជាភ្នាក់ងាអ្នកសារព័ត៌មាន ថ្ងៃថ្មី ឈ្មោះ ចាន់ សុភា បានចុះថតផ្តិតយករូបភាព រថយន្ត ចែ ផល ដែលកំពុងចរាចរណ៍ដឹកឈើ ប្រភេទ ធ្នុង បេង សុក្រំ នៅល្ងាច ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង០៨និង១០ យប់ ត្រូវបាន ចែ ផល ដកដែកទីប គំរាម កំហែង ចង់វាយភ្នាក់ងារអ្នកសារព័ត៌មាន គេហទំព័រ ថ្ងៃថ្មី ប្រចាំខេត្តសៀមរាប និងអ្នកសារព័ត៌មានចំនួន០២ រូបទៀត នោះ ដើម្បីរារាំងមិនអោយថតសកម្មភាពដែលរថយន្តខ្លួន កំពុងតែដឹកឈើប្រណិតជាច្រើនរថយន្ត យកទៅលក់ នៅតាមបណ្តាខេត្តផ្សេងៗ។ ពាក់ព័ន្ធទៅនឹងរឿងមេឈ្មួញឈើ ឧក្រិដ្ឋជន ពីនាក់ប្តីប្រពន្ធ រស់នៅភូមិ ព្រះធាតុ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ ដែលមាន ឈ្មោះហៅថា៖ (ចែផល) និងប្តីឈ្មោះ ព្រហ្ម សុខា ដែលគេស្គាល់ប្តីច្បាស់ថា៖ មានអាជិប ជាភ្នាក់ងារ(ការសែត) បានកាងបទល្មើសឈើរបស់ប្រពន្ធខ្លួន ដែលមានទីតាំងស្តុកឈើ ធ្នុង ជាច្រើនម៉ែត្រគូប នៅផ្ទះរបស់ខ្លួន ដោយឡែកភ្នាក់ងារសារព័ត៌មាន ថ្ងៃថ្មី បានខលទៅ លោក ភោគ វិរៈ ដែលជាកូនចៅ លោកម៉ុង ប៊ុនលីម ប្រធានមន្ទីររដ្ឋបាលព្រៃឈើ ប្រចាំខេត្តសៀមរាប បែជាលោក ភោគ វិរៈ ប្រចាំការសឃុំខ្វាវទាំងមូល បែជាលោកឆ្លើយតបមកអ្នកសារព័ត៌មាន វិញ យ៉ាងខ្លីថា៖ ជាប់ប្រជំុ គ្មានអ្នកនៅប្រការទេ.! នឹងមិនបានដាក់កំលាំង មន្ត្រីពាក់ព័ន្ធដែលឈរជើងប្រចាំការនូវទីនោះផ្ទាល់ ចុះប្រតិបត្តិការទប់ស្កាត់បង្ក្រាប ដូចដែលអ្នកសារព័ត៌មាន ជូនដំណឹងថា៖ មានបទល្មើសឈើ មេឧក្រិដ្ឋ ជន ពីរនាក់ប្តីប្រពន្ធ កំពុងតែចរាចរណ៍ដឹកឈើប្រណិត ជាច្រើនរថយន្ត ចេញយកទៅលក់នោះឡើយ។ ពាក់ព័ន្ធករណីមេឧក្រិដ្ឋកជន ដែលរកស៊ីឈើដុះស្លែ ប្រពន្ធ ឈ្មោះ ចែផល ប្តីឈ្មោះ ព្រហ្ម សុខា ពីនាក់ខាងលើនេះ ហាក់បីដូចជាមិនខ្លាច សមត្ថកិច្ចពាក់ព័ន្ធដែល ប្រចាំការ ភូមិ ឃុំ ស្រុក ខេត្ត បន្តិចសោះ គឺបានចរាចរណ៍ដឹកឈើជាច្រើនរថយន្ត បានដោយរលូន ជារៀងរាល់ថ្ងៃយប់ផងដែល ដោយគ្មានសមត្ថកិច្ចធ្វើការបង្ក្រាបម្តងណាឡើយ។ជុំវិញមជ្ឍដ្ឋាន ដាក់ការសង្ស័យថា៖ រថយន្តដឹកឈើរបស់ ចែផល មេឈ្មួញដុះស្លែពីនាក់ប្តីប្រពន្ធរូបនេះ មានអាថ៌កំបាំង ប្រហែលមានរឿងរត់ការ បង់លុយក្រោមតុកលើតុក ហើយមើលទៅ ទើបបានជាលោក ភោគ វីរៈ នាយខណ្ឌរដ្ឋបាលព្រៃឈើ ប្រចាំឃុំខ្វាវ ទាំងមូល រូបនេះ ដោយមិនខ្វល់ពីអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បន្តិចឡើយ ដែលកន្លងទៅសម្តេចតេជោ ហ៊ុន សែន នា​យករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ​បាន​បង្កើ​តក្រុមការងារពិសេសមួយ ដែលដឹកនាំដោយនាយឧត្តមសេនីយ៍ លោក សៅសុ​ខា អោយចុះទប់ស្កាត់រាល់បទល្មើសព្រៃឈើ ដែលកំពងកើតមាននៅភូមិភាគឦសាន។ ផ្ទុយទៅវិញ តែបែរជា លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ បរិស្ថាន បើកដៃអោយ ឧក្រិដ្ឋជន មេឈ្មួញរកស៊ីឈើ ដុះស្លែ ឈ្មោះ ចែផល និងប្តីឈ្មោះ ព្រហ្ម សុខា ដឹកជញ្ជូនឈើប្រណិត យកទៅលក់ ដោយមិនមានការ អន្តរាគមន៍ ពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើឡើុយ ជាងនេះទៅទៀយ រិតផ្គើន ទៅនិងប្រសាសន៍ របស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន យ៉ាងពេញបន្ទុកទៅវិញ។ មិនត្រឹមតែប៉ុណ្ណោះ.!មេឈ្មួញដុះស្លែឈ្មោះ ចែផល បានជេប្រមាត ភ្នាក់ងារអ្នកសារព័ត៌ មាន ថ្ងៃថ្មី គំរាម កំហែង ចង់វ៉ៃបំបែកក្បាល អ្នកសារព័ត៌មានថែមទៀត ហើយបានបោះសម្តីថា៖ ពួកអស់លោកឯង ចង់ទៅផ្តឹងដល់ណាដល់ទៅ អោយតែមានលុយគឺឈ្នះហើយ។ ពាក់ព័ន្ធករណីខាងលើនេះដែលលោក ចាន់ សុភា ភ្នាក់ងារគេហទំព័រ ថ្ងៃថ្មី ប្រចាំខេត្តសៀមរាប បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្រុកជីក្រែង ដើម្បីអោយ នគរបាលយុត្តិធម៌ ជួយរកយុធ្ធធម៌ជូនគាត់ ដែលឧក្រិដ្ឋជន មេឈ្មួញរកស៊ីឈើដុះស្លែ ពីនាក់ប្តីប្រពន្ធ បានគំរាមកំហែង ទៅលើអ្នកសារព័ត៌មាន ដែលបានចុះថតផ្តិតរូបភាពបទល្មើស ដែលរថយន្តដឹកឈើចេញទៅលក់នៅតាមបណ្តាខេត្ត កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨។ សារព័ត៌មាន គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ ចុះផ្សាយនេះ រិះគន់ដើម្បីស្ថាបនា និងកែតម្រូវតែប៉ុណ្ណោះ និងមិនមានចេតនាមូលបង្កាច់បុគ្គលណាមួយឡើយ ហើយអង្គភាពយើងខ្ញុំរងចាំស្វាគមន៍រាល់ការបកស្រាយបំភ្លឺនៅគ្រប់អង្គភាពសារមី រាល់ការផ្សាយរិះគន់ក្នុងនៃស្ថាបនា ដោយយោងតាមច្បាប់សារព័ត៌មាន តាមរយៈអាស័យដ្ឋាន ឬក៏តាមលេខទូរស័ព្ទ Tell.092190098-0886606773 រាល់ម៉ោងធ្វើការ៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1958 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7270 នាក់
ខែនេះ :
23108 នាក់
3 ខែនេះ :
77727 នាក់
សរុប :
1661654 នាក់