ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មេខ្លោងជួញដូរអាវុធខុសច្បាប់.! ត្រូវបានកម្លាំងគយ សហការ ជាមួយកម្លាំងអាវុធហត្ថ ចាប់ឃាត់ខ្លួនបាន ផ្លូវចូលទៅកាន់ច្រកព្រំដែន ប្រទេសវៀតណាម.!!!
Mon,29 October 2018 (Time 02:17 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 790នាក់)


ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១១និង២៥នាទី នៅតាមផ្លូវចូលទៅព្រំដែនប្រទស (វៀតណាម) មាត់ច្រកទន្លេចាម ស្ថិតនៅក្នុងភូមិសាស្រ្ត ស្រុកមេមត់ ខេត្ត ត្បូងឃ្មុំ។ ដោយអនុវត្តតាមការណែនាំរបស់លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកគយ និងរដ្ឋាករកម្ពុជា ព្រមទាំងមានការចង្អុលបង្ហាញពីលោក កើត សុទ្ធារ៉ា ប្រធាននាយកដ្ឋានបង្ការនិងបង្រ្កាបបទល្មើស លោក ព្រាប គារ៉ាត ជាប្រធានតំបន់៦ បានដឹកនាំមន្រ្តីក្រោមឱវាទ ដោយមាន លោក ហ៊ិន សុវណ្ណរ៉ា និង សហការី សហការជាមួយ មន្រ្តីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្រ្តីកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានចាប់ឃាត់រថយន្តដឹកទំនិញចំរុះមួយគ្រឿង ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-0839 លួចបង្កប់កាំភ្លើងខ្លី ទំនើបចំនួន៣៥ដើម ដែលជាប្រភេទកាំភ្លើងបាញ់ឲ្យសន្លប់ ហើយអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សបាន។ តាមការឆ្លើយសារភាពពីមា្ចស់បានឲ្យដឹងថា កាំភ្លើងទាំងនេះខ្លួនបានសាងពីរថយន្តមួយគ្រឿងផ្សេងទៀតនៅផ្សារអូរឡាំពិក រាជធានីភ្នំពេញ លាយឡំជាមួយទំនិញចំម្រុះ ដោយមិនបានដឹងថា ជាអាវុធទេ។ ម្ចាស់បានបន្ថែមថា ខ្លួនដឹកចេញទៅប្រទេសវៀតណាម តាមច្រកទន្លេចាម បានចំនួន៤ជើងហើយ ក៏ត្រូវសមត្ថកិច្ចគយចាប់ឃាត់តែម្តង។ តាមបទបញ្ជារបស់អគ្គមេបញ្ជាការកងរាជ អាវុធហត្ថលើផ្ទៃប្រទស និងមានការសម្រប សម្រួលពីលោក ហៀង សុភក្រ្ត ព្រះរាជអាជ្ញា ខេត្តត្បូងឃ្មុំ ម្ចាស់ទំនិញ និងអ្នកបើកបរ ព្រមទាំងអាវុធខុសច្បាប់ទាំងនេះបានប្រគល់ជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ ដើម្បីចាត់ការទៅតាមនីតិវិធី៕ ដោយៈ លោក ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2004 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7316 នាក់
ខែនេះ :
23154 នាក់
3 ខែនេះ :
77773 នាក់
សរុប :
1661700 នាក់