ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ថ្នល់ជាតិ និង ផ្លូវដែក ស្ថិតភូមិកូនដំរី ត្រូវបានរងការគំរាមកំហែង.! ពីក្រុមហ៊ុន រថយន្តដឹកដីលក់ ដោយដឹកដីលើស ទម្ងន់.!!!
Tue,30 October 2018 (Time 06:49 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1063នាក់)


ខេត្តបន្ទាយមានជ័យ៖ ក្រុងប៉ោយប៉ែយៈ ក្រុមហ៊ុនរថយន្ត ដឹកអាចម៌ដីយកទៅលក់ ជាច្រើនគ្រឿង ដែលកំពុងធ្វើអាជីវកម្ម ស្ថិតភូមិកូនដំរីសង្កាត់និមិត្ត ដែលចរាចរណ៍លើកដងផ្លូវ ទៅភូមិយាង ស្រុកម៉ាឡៃ និង ចរាចរណ៍ លើផ្លូវជាតិ លេខ៥ មកក្រុងប៉ោយប៉ែត បាននឹងកំពុង គំរាមកំហែង ផ្លូវថ្នល់ជាតិលេខ៥ និង ផ្លូវដែករថភ្លើង ហើយដឹកដីយកទៅលក់ ដោយគ្មានស្តង់ដារ គិតតែប្រយោជន៍ផ្ទាល់ខ្លួន យកធ្វើមានបាន។ ហើយអាចម៌ដីជ្រុះរាយប៉ាយលើដងផ្លូវជាតិលេខ៥ បង្កអោយហ៊ុយធូលី មើលគ្នាសឹងមិនចង់ឃើញ នៅដែលបើកបរធ្វើដំណើឆ្លងកាត់លើដងផ្លូវជាតិលេខ៥ម្តងៗ.! ធ្វើអោយមជ្ឈមដ្ឋានទូទៅ រិះគន់ចំៗថា៖ គួរអោយ អាណិត លោក សាន ស៊ានហូ អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតខ្លាំងណាស់ ព្រោះលោកខំដឹកទឹកយកមកស្រោចថ្នល់ ខំចំណាយប្រាក់រាប់ម៉ឺនដុល្លាទិញរថយន្តបូមធូលីពីប្រទេសក្រៅមក ដើម្បីបម្រើសង្គម បម្រើរាស្រ្ត ទីបំផុត ដងផ្លូវជាតិលេខ៥ នៅក្រុងប៉ោយប៉ែត នៅតែមានធូលីហ៊ុយទ្រលោមដ៏ដែល.!។ គួរបញ្ជាក់ផងដែរថា៖ ក្នុងមួយថ្ងៃៗរថយន្តដឹកដីជាច្រើនគ្រឿង បានដឹកដីបន្តកន្ទុយគ្នាតាំងពីម៉ោង០៧ព្រឹក ដល់ម៉ោង០៧ល្ងាច ទើបបានសម្រាក។ ក្រុមហ៊ុនរថយន្តដឹកដីគ្មានឈ្មោះសំគាល់ទាំងនោះ បើកបរមិនគោរពច្បាប់ចរចរណ៍នោះទេ.! ពេលខ្លះបើកលឿនផ្ទុកអាចម៌ដីច្រើន ពេលខ្លះជ្រុះដីរាយប៉ាយ តាមដងផ្លូវជាតិ និង លើផ្លូវបេតុងផងដែល។ លោកអ៊ំុអាយុ៦០ឆ្នាំម្នាក់ សុំមិនបញ្វេញឈ្មោះ រស់នៅភូមិកូនដំរី សង្កាត់និមិត្ត មានអាសយដ្ឋានជាប់ផ្លូវលំ ជិតទីតាំងរន្ធដៅដី ដែលក្រុមហ៊ុនកកំពុងធ្វើអាជីវកម្មកាយដីយកទៅលក់ លោកអ៊ុំប្រុសវ័យអាយុ៦០ឆ្នាំ បានរៀបរាប់ និងត្អូញត្អែរថា៖ គ្រួសារគាត់ក៏ដូចជាគ្រួសារដ៏ទៃទៀត រស់ទាំងវេទនា ពោលគឺ រថយន្តដឹកដីបើកបរកាត់មុខផ្ទះទៅមកហ៊ុយធូលីសំពង ពេលដែលកំពុងហូបបាយ គឺត្រូវតែទាញទ្វារបិត បើពុំដូច្នោះទេ ដីហ៊ុយចូលក្នុងបាយសម្ល ហូបលេងកើត។ លោអ៊ុំបន្តទៀតថា៖ ចៅរបស់គាត់ដេកមិនដែលបានពេញភ្នែកទេ គឺតែងតែភ្ញាក់កន្ត្រាក់ នៅពេលដែលតៃកុងបើកបររថយន្តស៊ីផ្លេ សុំផ្លូវគ្នាម្តងៗ ជំុវិញករណីខាងលើនេះដែល កន្លងមក សមត្ថកិច្ចជំនាញទទួលផ្នែកសណ្តាប់ធ្នាប់ និង ផ្នែកចរាចរណ៍ លោកអធិការងនគរបាលក្រុងប៉ោយប៉ែត ធ្លាប់បានប្រាប់ អង្គភាព ប៉ោយប៉ែត ប៉ុស្តិ៍ុ ថា៖ កន្លងមកតែងតែបានណែនាំដល់ក្រុមអ្នកបើកបររថយន្តដឹកដី អោយរកស្បៃ ឬ កៅស៊ូតង់ គ្របលើឡានផង ប៉ុន្តែផ្ទុយទៅវិញ ពួកតៃកុងបើកបររថយន្តទាំងនោះ មិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ចក្រុងប៉ោយប៉ែតនោះទេ។ សូមបញ្ជាក់អ្វីដែលប៉ះពាល់ធ្ងន់ធ្ងរមួយទៀត គឺផ្លូវរថភ្លើង ចំណុចឆ្លងកាត់ក្នុងភូមិកូនដំរី ពេលនេះបានស្រុតទ្រុតទ្រម ហើយផ្លូវបេតុងដែលគេចាក់ជាប់និងផ្លូវដែក ផ្លូវរថភ្លើងទាំងសងខាង និង ចំណុចកណ្តាលសម្រាប់សម្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ ក៏ស្រុតខូចជាបណ្តើៗដែរ។ ជំវិញករណីនេះ លោក យិព្ធ រដ្ឋា តំណាងក្រុមហ៊ុនRoyal Railwayជាប្រធានសាខាឆ្មាំរថភ្លើងនិងមើលការខុសត្រូវផ្លូវដែកពីប៉ោយប៉ែត ទៅភ្នំពេញ លោកប្រាប់ដល់អ្នកសារព័ត៌មាន តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ថា៖ បញ្ហាខាងលើនេះ លោកបានដឹងហើយ គាត់ក៏បានចុះត្រួតពិនិត្យចំណុចរងការខូចខាត នៅព្រឹកមិញនេះដែរ តំណាងក្រុមហ៊ុនរូបនេះបន្តទៀតថា៖ នៅចំណុចស្រុតថ្នល់ បានរកឃើញដែកកន្លះ កំណល់រថភ្លើង(ដែកគ្រីប)បានបាក់ផងដែរ ហើយលោកចាត់ទុកថា៖ ករណីនេះជាការបំផ្លិចបំផ្លាញសម្បត្តិរដ្ឋ។ សារព័ត៌មាន គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ មិនអាចទាក់ទងប្រធានក្រុមហ៊ុនរថយន្តដឹកដីដែលបង្កខូចខាតថ្នល់ជាតិ និងផ្លូវដែករថភ្លើង បាននោះទេ ដើម្បីសុំការបំភ្លឺ ដោយគ្មានលេខទូរស័ព្ទទំនាក់ទំនងទៅក្រុមហ៊ុនដឹកដីលក់ គ្មានឈ្មោះ ក្នុងភូមិកូនដំរី សង្កាត់និមិត្តបានឡើយ៕ ដោយៈ លោក វ៉ិត រិទ្ធ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1954 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7266 នាក់
ខែនេះ :
23104 នាក់
3 ខែនេះ :
77723 នាក់
សរុប :
1661650 នាក់