ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោក ម៉ែន ប្រុស បើកបររថយន្ត ខេមរៈភូមិន្ទក្នុងស្ថានភាពស្រវឹង ឡើងជែងកង់បី បុកម៉ូតូ បញ្ច្រាស់ទិសគ្នា ពេញទំហឹង បណ្តាលអោយរងរបួសធ្ងន់ ០៤នាក់.!!!
Tue,30 October 2018 (Time 10:50 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 903នាក់)


ខេត្តបន្ទាយមាមជ័យ៖ ក្រុងប៉ោយប៉ែតៈ ពាក្យស្លោក របស់នគរបាលជាតិ តែងតែប្រកាស និង សរសេរតាមបណ្តាប្រព័ន្ធផ្សព្វផ្សាយនានាថា៖ បើស្រវឹងកុំបើកបរ បើបើកបរកុំផឹកស្រា តែប្រជាជនខ្មែរយើងមួយចំនួននៅតែបន្តរបំពានធ្វើអោយមានគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដ៏ទៃជាបន្តបន្ទាប់ដោយអ្នកខ្លះបុកហើយរត់ អ្នកខ្លះបុកហើយសងគឺចប់រឿង តែអ្នកដែលស្លាប់គឺស្លាប់ទាំងអយុត្តិធម៌ ដូចលោក ម៉ែន ប្រុស បើកបររថយន្ត ខេមរៈភូមិន្ទក្នុងស្ថានភាពស្រវឹង ឡើងជែងកង់បី បុកម៉ូតូ បញ្ច្រាស់ទិសគ្នា ពេញទំហឹង បណ្តាលអោយរងរបួសធ្ងន់ ០៤នាក់ បង្ករការភ្ញាក់ផ្អើលកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០១៨ នៅវេលាម៉ោង២៣ និង០០នាទីយប់ នៅចំណុច B1 ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត រវាងរថយន្ត និង ម៉ូតូ បើកបរច្រាស់ទិសគ្នា។ បើតាមសម្តីពលរដ្ឋនៅកន្លែងកើតហេតុ បានលើកឡើងថា៖ ជនរងគ្រោះមានគ្នា០៤នាក់ ក្មេង០២នាក់ (ស្រីទាំងអស់) រងរបួសធ្ងន់ មិនស្គាល់អត្តសញ្ញាណ បើកបរម៉ូតូម៉ាក Honda Dream ពណ៌ខ្មៅ គ្មានស្លាកលេខ ពេលមកដល់កន្លែកើតហេតុ ត្រូវរថយន្តបុកចំពីមុខ ម៉ូតូ ខូចខាចយ៉ាងដំណំ ។ បើតាមសមត្ថកិច្ចការពារព្រំដែនម្នាក់ បានឱ្យដឹងថា៖ជនបង្កឈ្មោះម៉ែន ប្រុស ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់/ក្រុងប៉ោយ ប៉ែត បើកបរក្នុងស្ថានភាព ស្រវឹង រថយន្តចង្កូតស្តាំ ម៉ាកFord EVEREST ពណ៌ត្រេអ៊ី ស្លាកលេខ ខេមរភូមិន្ទ09 2-1208 ពេលមកដល់កន្លែកើតហេតុ បានរេចង្កូតជ្រុល ទៅបុកម៉ូតូចំពីមុខ ពេញទំហឹង រថយន្ត ខូចខាតមុខ ខាងឆ្វេង ។ សមត្ថកិច្ចដដែលបានបន្តទៀតថា៖ ភ្លាមនោះកម្លាំងអន្តរាគមន៍វរៈ៩១១ និងកម្លាំងប៉ុស្តិ៍បឹងសាគូ បានចុះមកដល់ កន្លែងកើតហេតុ ហើយក៏បានឃាត់ខ្លួន ជនបង្កទុក និង ទំនាក់ទំនងទៅ ជំនាញចរាចរណ៍អធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត មក វាស់វែងតាមនីតិវិធីច្បាប់។ គាត់បានបន្ថែមទៀតថា៖ ជនរងគ្រោះទាំង០៤នាក់ ត្រូវរថយន្តដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត (ដីថ្មី២) ចំណែកម៉ូតូ និងរថយន្ត ហើយនឹងជនបង្ក ត្រូវបានកម្លាំង ជំនាញចរាចរណ៍ យកទៅអធិការដ្ឋាននគរ បាលក្រុងប៉ោយប៉ែត ដើម្បីដោះស្រាយ តាមនីតិវិធី។ លោកវរសេនីយ៍ត្រី ឈឿន ប៊ុនថា អធិការរង ទទួលបន្ទុកផ្នែកចរាចរណ៍ បានឱ្យដឹងថា៖ ក្នុងករណីខាងលើនេះ លោកកំពុងស្រាវជ្រាវ និងកសាងសំនុំរឿង តាមនីតិវិធី។ ពលរដ្ឋជាច្រើន បានធ្វើការរិះគន់ ទៅលើមន្ត្រីរាជការ ផងដែរថា៖ សុទ្ធតែអ្នករាជការ ទើបមានឡាន ខ.ម បើកចឹង មិនគួរណាគាត់បើកមកបុក មនុស្សស្រស់ៗ ចឹងនោះទេ បងគេ ប្អូនយើង ម៉េចមិនគោរពច្បាប់ចរាចរណ៍ ខ្លះទៅបានទេ។ ពលរដ្ឋដដែលបានបន្តទៀតថា៖ អស់លោក ជាមន្រ្តីរាជការ គួរយល់ពីច្បាប់បើកបរហើយ ពេលស្រវឹងហាមបើកបរ នេះជាអ្វីទៅវិញ ។ គាត់បានបន្ថែមទៀតថា៖ សូមថ្នាក់ដឹកនាំ ខេមរៈភូមិន្ទ ខេត្តបន្ទាយមានជ័យ គួរដាក់ពិន័យ បុគ្គលដែលបង្កនេះ អោយធ្ងន់ធ្ងរ បន្តិចដើម្បីអោយគាត់ រាងចាលខ្លះ បើពុំនោះទេ ថ្ងៃក្រោយមិនដឹងអ្នកណាខ្លះទេ ដែលរងគ្រោះបន្តទៀត៕ ដោយៈលោក វ៉ិត រិទ្ធ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន ឧត្ដមប្រឹក្សាផ្ទាល់ សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាទាំងពីរគណៈយាងចុះសួរសុខទុក្ខប្រជាពលករនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធស្វីស បន្តគាំទ្រកំណែទម្រង់វិមជ្ឈការនៅកម្ពុជា និងគម្រោងបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីក្រសួងមហាផ្ទៃ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹត្តិការណ៍សម្តែងក្បាច់គុនល្បុក្កតោ-ក្បាច់គុនសៅលីញ រួមគ្នា នៅមុខប្រាសាទបាយ័ន២៤មេសា.! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តដឹកនាំគណៈប្រតិភូ ស្ដាប់បទបង្ហាញពាក់ព័ន្ធវិស័យសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងប្រតិភូ អញ្ជើញស្តាប់បទបង្ហាញពាក់ព័ន្ធនឹងហិរញ្ញវត្ថុសាធារណៈ និងយន្តការជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
109 នាក់
ម្សិលមិញ :
169 នាក់
សប្តាហ៍នេះ :
3718 នាក់
ខែនេះ :
12103 នាក់
3 ខែនេះ :
38009 នាក់
សរុប :
1412312 នាក់