ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែបបាននិងកំពុងសម្រុកលាងសម្អាតផ្លូវជាតិ33A...
Wed,03 October 2018 (Time 09:49 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 924នាក់)


ខេត្តកែប៖ ដើម្បីសម្រួលសុវត្ថិភាពដល់ដំណើរកម្សាន្តរបស់ក្រុមអ្នកទេសចរជាតិ-អន្តរជាតិ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នាអំឡុងពេលខាងមុខនេះ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បាននិងកំពុងសម្រុកលាងសម្អាតផ្លូវជាតិ33A យ៉ាងសស្រាក់សស្រាំ ចាប់ពីរង្វង់មូលសេះស រហូតដល់ឆ្នេរលេងទឹក។ ជាមួយនឹងការលាងសម្អាតផ្លូវជាតិ33Aនេះ បើតាមការលើកឡើងពីក្រុមការងារជំនាញឱ្យដឹងថា ជាទូទៅដងផ្លូវជាតិ33A ចាប់ពីរង្វង់មូលសេះសឆ្ពោះទៅកាន់ឆ្នេរកែបដែលមានចម្ងាយ៧.៨០០ម៉ែត្រ ពិតជាផ្លូវមួយដ៏សំខាន់ដែលអ្នកដំណើរផងទាំងពួងចាត់ទុកជាផ្លូវឆ្ពោះទៅកាន់គោលដៅរបស់ខ្លួនដែលពួកគេបានប៉ងប្រាថ្នាជាយូរមកហើយ ពិសេសក្រុមអ្នកទេសចរមកពីគ្រប់បណ្តាខេត្តនានា តែងនាំគ្នាសម្រុកធ្វើចរាចរទៅ សម្រាក លម្ហែ កម្សាន្តនៅរមណីយដ្ឋានខេត្តកែបយ៉ាងច្រើនស្អេកស្កះ។ ជាងនេះទៅទៀតផ្លូវជាតិ33A បន្ទាប់ពីត្រូវបានក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប ស្ថាបនាបានរួចរាល់ជាស្ថាពរ ក៏មានអ្នក ដំណើរឆ្លងកាត់ទៅមកកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ហើយក្រៅពីមាររថយន្តទេសចរណ៍រាប់ពាន់គ្រឿងក្នុងមួយថ្ងៃៗបើកបរឆ្លងកាត់នោះ ក៏មានរថយន្តដឹកដីមួយចំនួនបើកបរតាមផ្លូវនេះដែរ ដោយបានទម្លាក់អាចម៍ដីពាសពេញផ្លូវផងដែរ ទើបក្រុមការងារសស្រាក់សស្រាំប្រើរថយន្តលាងសម្អាតគ្មានពេលទំនេរបែបនេះ។ បន្ទាប់ពីផ្លូវជាតិ33A ស្ថាបនាបានរួចរាល់កាលណា មហាជនក៏ដូចជាអ្នកដំណើរបាននាំគ្នាសប្បាយរីករាយ និងកោតសរសើរនូវស្នាដៃរបស់ក្រុមការងារជំនាញ ដែលខិតខំពុះពារស្ថាបនាដងផ្លូវមួយនេះទាំងលំបាកលំបិន បើទោះជាមានភ្លៀងធ្លាក់យ៉ាងណាក៏មិនរាថយដែរ។ សូមជម្រាបថា៖ ផ្លូវជាតិ33A ពីរង្វង់មូលសេះសឆ្ពោះទៅកាន់ឆ្នេរកែប ដែលមានប្រវែង៧.៨០០ម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រហូតមកដល់ពេលនេះត្រូវក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ថាបនាបានរួចរាល់យ៉ាងល្អឥតខ្ចោះ ប្រកបដោយគុណភាព និងមានទ្រង់ទ្រាយធំទូលា ដោយស្ថាបនាទៅតាមស្តង់ដារបច្ចេកទេស លម្អដោយសួននៅចំកណ្តាល បំពាក់ដោយបង្គោលភ្លើងប្រើដោយឋាមពលព្រះអាទិត្យ ហើយផ្លូវជាតិលេខ33Aនេះ នឹងត្រូវសម្ពោធដាក់ឱ្យដំណើរការនាពេលយ៉ាងខ្លីខាងមុខនេះហើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
988 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
5896 នាក់
ខែនេះ :
19117 នាក់
3 ខែនេះ :
71015 នាក់
សរុប :
1559184 នាក់