កិច្ចប្រជុំសាមញ្ញ លើកទី៥៣ របស់ក្រុមប្រឹក្សាខេត្ត អាណតិ្តទី២...
ខេត្តកំពត៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ នៅសាលាខេត្តកំពត បានបើកកិច្ចប្រជុំសាមញ្ញ លើកទី៥៣ របស់ក្រុមប្រឹក្សាខេត្ត អាណតិ្តទី២ ក្រោមអធិបតីភាព លោក អឹុង ម៉េងហួរ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ជាវ តាយ អភិបាក នៃគណៈអភិបាលខេត្តកំពត និងលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធនានាផងដែរ។
របៀបវារៈនៃកិច្ចប្រជុំព្រឹកនេះរួមមាន៖ ១/-ពិនិត្យនិងអនុម័ត លើរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៥៣ របស់ក្រុមប្រឹក្សាខេត្ត។ ២/-ពិនិត្យនិងអនុម័ត លើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥២ របស់ក្រុមប្រឹក្សាខេត្ត។ ៣/-ពិនិត្យនិងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្ត។ ៤/-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៨ ស្តីពីការងារអនុវត្តរបស់រដ្ឋបាលខេត្ត។ ៥/-ពិនិត្យ និងអនុម័ត លើផែនការថវិកា ប្រចាំឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត។ ៦/-បញ្ហាផ្សេងៗ ដូចជាការប្រកាសជូនព័ត៌មានអំពីកាលបរិច្ឆេទ និងទីកន្លែងកិច្ចប្រជុំសាមញ្ញលើកទី៥៤ ដែលនឹងប្រព្រឹតិ្តទៅនៅថ្ងៃទី ០៦ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខ។
ក្នុងកិច្ចប្រជុំនេះ លោក ជាវ តាយ អភិបាលខេត្តកំពត បានផ្តោតសំខាន់ទៅលើគោលការណ៍ចំនួនបីចំណុច ទី១-នយោបាយ ទី២-សន្តិសុខ ទី៣-សេដ្ឋកិច្ច។លោកបញ្ជាក់ថា ឥឡូវនេះនយោបាយយើងល្អ សន្តិសុខក៏ល្អប្រសើរ ដោយរាជរដ្ឋាភិបាលបានបង្កើតនិងប្រសូត្រឡើងមានការគាំទ្រទូទាំងពិភពលោករឿងអីបានថាសេដ្ឋកិច្ចមិនដើរ ម្យ៉ាងទៀតខេត្តកំពតជាខេត្តមួយមានសក្តានុពលខ្លាំងហើយអំណោយផលល្អ ព្រមទាំងបាននិងកំពុងទាក់ទាញអ្នកវិនិយោគក្រុមហ៊ុនណាក៏គេចង់មកខេត្តរបស់យើងដែរ ដូច្នេះយើងត្រូវមើលឱ្យឆ្ងាយ កុំសម្លឹងជិត ទើបដំណើរការទៅមុខបានដោយរលូននិងជោគជ័យ។
សូមជម្រាបថា៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៣នេះ បើតាមការលើកឡើងរបស់ លោក អឹុង ម៉េងហួរ ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានថ្លែងដោយតម្រូវឱ្យអង្គប្រជុំដកនូវរបៀបវារៈមួយចេញ ទាក់ទិននឹងការរៀបចំវេទិកាចុះទៅក្រុង-ស្រុក សម្រាប់ឆ្លើយតបមកក្រុមប្រឹក្សាខេត្ត ហើយកិច្ចប្រជុំបាននិងកំពុងពិភាក្សានិងធ្វើការកែសម្រួលផងដែរ៕