លោក គាត ហ៊ុល ចៅសង្កាត់ ផ្សារកណ្ដាល ឧបត្ថម្ភថវិការជិត ២មឺុនដុល្លារ ចាក់បេតុង ផ្លូវចូលវត្ត ទួលពង្រ...
ក្រុងប៉ោយប៉ែតៈ លោក គាត ហ៊ុល ចៅសង្កាត់ផ្សារកណ្ដាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៃសង្កាត់ផ្សារកណ្ដាល នៅតែបន្តការអភិវឌ្ឍន៍ ក្នុងមូលដ្ឋាន របស់លោក ទោះបីការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ បានបញ្ចប់ ប៉ុន្តែការអភិវឌ្ឍន៍ និង ការយកចិត្តទុកដាក់ នៅពេលដែល ប្រជាពលរដ្ឋជួបទុកលំបាក នៅតែមានវត្ថមាន លោក គឺជាមន្ត្រីគណបក្សប្រជាជនកម្ពុជា ។
ជាក់ស្ដែងនៅថ្ងៃទី ៤ ខែ តុលា ឆ្នាំ២០១៨ នេះ លោក គាត ហ៊ុល ចៅសង្កាត់ផ្សារកណ្ដាល និង បានចំណាយថវិការ ផ្ទាល់់ខ្លួន ឧបត្ថម្ភ ចាក់ផ្លូវបេតុង ចូលវត្តទួលពង្រ ដែលមានប្រវែង ១៩៨ ម៉ែត្រ សរុបថវិការអស់ប្រម៉ាណ ១៦៦៣២ $ និងបានរៀបចំ ក្រុមការងារ ជួយមើលកាខុសត្រូវផងដែល។
សូមបញ្ជាក់អោយឃើញថា៖ ប្រជាពលរដ្ឋរស់នៅភូមិទួលពង្រ មានការសប្បាយចិត្តជាខ្លាំង ដែលចៅសង្កាត់ផ្សារកណ្ដាល បានចំណាយថវិការផ្ទាល់ខ្លួន យកមកស្ថាបនាផ្លូវបេតុងមួយខ្សែ ចូលក្នុងវត្តទួលពង្រ មានភាពងាយស្រួលធ្វើដំណើរទាំងអស់គ្នា នៅក្នុង រដូវភ្ជុំបិណ្ឌ ឆាប់ៗខាងមុខនេះ៕