ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ការសម្អាតបរិស្ថាន អនាម័យ បានក្លាយជាប្រធានបទយ៉ាងសំខាន់ក្នុងកិច្ចការជំរុញវិស័យទេសចរណ៍កាន់តែមានសក្តានុពល..
Sat,06 October 2018 (Time 11:09 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1142នាក់)


ខេត្តកែប៖ ជាការពិតណាស់ ការរួមគ្នាធ្វើអនាម័យ សម្អាតបរិស្ថាន នឹងធ្វើឲ្យតំបន់របស់យើងក្លាយជាទីតាំងផ្តល់នូវផាសុខភាព និងមានភាពទាក់ទាញ ហើយការធ្វើអនាម័យក៏ជាគំរូមួយដើម្បីជួយដាស់តឿនដល់មហាជនទូទៅឲ្យយល់ពីតម្លៃនៃបរិស្ថានផងដែរ។ យ៉ាងណាមិញដើម្បីកែប្រែសោភ័ណភាពឆ្នេរកែបឱ្យកាន់តែស្រស់បំព្រងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ នៅថ្ងៃទី០៤ខែតុលា ឆ្នាំ២០១៨ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប បានដឹកនាំមន្ត្រីរាជការធ្វើអនាម័យ សម្អាតបរិស្ថាន នៅចំណុចសំខាន់ៗ ពិសេសមាត់ឆ្នេរផ្សារក្តាម និងឆ្នេរលេងទឹក។ ជាមួយគ្នានេះដែរ មហាជនបានលើកឡើងថា រមណីយដ្ឋានឆ្នេរកែប ទម្រាំបានកែប្រែសោភ័ណភាពឲ្យមានភាពស្រស់បំព្រងដូចសព្វថ្ងៃនេះ អាជ្ញាធរក្នុងតំបន់ ពិតជាត្រូវចំណាយពេលវេលា ចំណាយកម្លាំងកាយ ចិត្ត កម្លាំងស្មារតី ពិសេសការចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ ទើបប្រែក្លាយជារមណីយដ្ឋានមួយមានឈ្មោះបោះសម្លេង និងល្បីរន្ទឺសុសសាយពេញផ្ទៃប្រទេស និងពិភពលោក។លើសពីនេះថ្វីត្បិតខេត្តកែប បានទទួលជ័យលាភីផ្ការំដួលបីទងពីរឆ្នាំជាប់គ្នាក៏ពិតមែន ប៉ុន្តែគេនៅតែកត់សម្គាល់ឃើញ អាជ្ញាធរនិងជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ខិតខំយកចិត្តទុកដាក់ សហការដើម្បីកែប្រែសោភ័ណភាពជាបន្តបន្ទាប់ ពិសេសការធ្វើអនាម័យ សម្អាតបរិស្ថាននៅគ្រប់ទិសទី ដូចជានៅតាមសួនច្បារសាធារណៈមុខសាលាខេត្ត នៅតាមដងផ្លូវ នៅតាមមាត់ឆ្នេរកម្សាន្តនានា ពិសេសនៅចំណុចទីប្រជុំជនតែម្តង ព្រោះចំណុចខាងលើជាគោលដៅងាយប្រឈមនឹងការបោះចោលសំរាមគ្រប់ពេលវេលា ពីសំណាក់ក្រុមអ្នកទេសចរ ហើយកម្រិតបរិមាណសំរាមវានឹងកំណើនឥតឈប់ឈរ ខណៈដែលអាជ្ញាធរឬជំនាញមានភាពព្រងើយកន្តើយនោះ។ កន្លងមកគេតែងតែសង្កេតឃើញប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរណ៍មួយចំនួនតូច ពួកគេច្រើនតែបោះចោលសំរាមរប៉ាត់រប៉ាយនៅតាមចិញ្ចើមផ្លូវសាធារណៈ ឬតាមដងផ្លូវដែលពួកគាត់បានធ្វើដំណើរឆ្លងកាត់ និងនៅតាមមាត់ឆ្នេរ ហើយការបោះចោលសំរាមពាសវាលពាសកាលបែបនេះដោយសារពួកគាត់ពុំទាន់មានការយល់ដឹងពីបញ្ហាបរិស្ថាននៅឡើយ។ ប៉ុន្តែរហូតមកដល់ដំណាក់កាលចុងក្រោយនេះ ពលរដ្ឋគ្រប់វ័យ ក៏ដូចជាស្រទាប់យុវជនពិតជាមានការយល់ដឹងពីបរិស្ថាន គាប់ជួនបច្ចប្បន្នអាជ្ញាធរបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយពីកត្តាចម្បងនៃបរិស្ថានធម្មជាតិឬការរស់នៅស្អាត ហូបស្អាត ផឹកស្អាត ទើបគេបានផ្តោតការយកចិត្តទុកដាក់ពីកត្តាអនាម័យ លើបញ្ហាសំរាម និងកាកសំណល់ ហើយក៏បានប្រែក្លាយទៅជាប្រធានបទដ៏ក្តៅគគុក សម្រាប់ជំរុញឲ្យសាធារណជនបានយល់ដឹង និងជួយសហការ គាំទ្រដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ ផ្តើមចេញពីកិច្ចការធ្វើអនាម័យ សម្អាតបរិស្ថានខាងលើ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប កន្លងមកលោកតែងជំរុញដល់មន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ ដើម្បីរួមគ្នាគិត​ រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ រាល់គ្រប់សកម្មភាពទាំងឡាយដែលកំពុងប្រឈម ពិសេសគឺផ្នែកបរិស្ថានតែម្តង ព្រោះតែខេត្តកែបជាខេត្តទេសចរណ៍ ដ៏ស្រស់ត្រកាលជាប់ឈ្មោះល្បីល្បាញជាច្រើនតំណរ ទើបអាជ្ញាធរត្រូវតែខិតខំស្តារនូវហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាងសម្រាប់ឆ្លើយតបនឹងតម្រូវការ ដោយមិនអាចធ្វេសប្រហែសបានឡើយ។ ដូច្នេះដើម្បីជួយជំរុញវិស័យទេសចរណ៍ក្នុងខេត្តកែប ឲ្យកាន់តែមានសក្តានុពលខ្លាំងក្លាថែមទៀត យើងទាំងអស់គ្នាគប្បីសហការជួយថែរក្សាសោភ័ណភាពឆ្នេរកែបឲ្យបានស្រស់ត្រកាលជារៀងរហូត ហើយសូមកុំបោះចោលសំរាម ឬកាកសំណល់ផ្តេសផ្តាស សូមជួយវេចខ្ចប់សំណល់ទាំងឡាយ ដាក់ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1830 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7142 នាក់
ខែនេះ :
22980 នាក់
3 ខែនេះ :
77599 នាក់
សរុប :
1661526 នាក់