ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោក ជាវ តាយ ចុះចែកស្រូវពូជប្រពលរដ្ឋក្រោយពីប្រជាពលរដ្ឋ ទទួលរងផលប៉ះពាល់ខូចខាត ដោយជំនន់ទឹកភ្លៀងក្នុងឃុំចំនួន៣នៃស្រុក ទឹកឈូ ខេត្តកំពត...
Sat,06 October 2018 (Time 05:08 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 687នាក់)


ខេត្តកំពត៖ លោក ជាវ តាយអភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ ដោយបាននាំយកនូវពូជស្រូវនិងបន្លែចែកជូនប្រជាពលរដ្ឋក្រោយពីរងផលប៉ះពាល់ខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងទៅថ្មីៗនេះ នៅក្នុងស្រុកទឹកឈូខេត្តកំពត កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨។ លោក ចាន់ រិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានឱ្យដឹងថា៖ ខេត្តកំពតមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងខែកន្លងទៅដែល បណ្ដាលធ្វើឱ្យមានការប៉ះពាល់និងខូចខាតទាំងស្រុងដល់ស្រូវសន្ទូងនិងស្រូវពង្រោះមានចំនួន២លើកនៅក្នុងស្រុកមួយចំនួននៃខេត្តកំពត គឺក្នុងនោះមានស្រុកកំពង់ត្រាច ស្រុកដងទង់ ស្រុកទឹកឈូ ស្រុកអង្គរជ័យ និង បន្ទាយមាស។ ដោយឡែកសម្រាប់ស្រុកទឹកឈូ ដែលបាននាំយកពូជស្រូវនិងពូជបន្លែចែកដល់ដៃប្រជាកសិករពេលនេះ មានចំនួន៣ឃុំ ស្មើ១៩ភូមិ ធ្វើអោយមានផលប៉ះពាល់លើផ្ទៃដីចំនួន៨៥០ហិចតា និងផ្ទៃដីខូចខាតទាំងស្រុងចំនួនជាង១៣៣ហិចតាស្មើនឹង៥៦៥គ្រួសារ។ រីឯពូជស្រូវនិងពូជបន្លែដែលនាំមកចែកជូនប្រជាកសិករពេលនេះជាអំរាជរដ្ឋាភិបាលតាមរយៈក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទមានចំនួនជាង១៣តោនសម្រាប់ផ្ទៃដីមួយហិចតាប្រើពូជស្រូវ១០០គីឡូក្រាម និងពូជដំណាំបន្លែពីរប្រភេទទៀតគឺគ្រាប់សណ្តែកកួរ និងគ្រាប់ត្រសក់ផងដែរ។ មានប្រសាសន៍សំណេះសំណាល លោក ជាវ តាយ អភិបាលខេត្តបានបញ្ជាក់ថា បច្ចុប្បន្នធម្មជាតិមានការប្រែប្រួលបង្កឱ្យកើតឡើងគ្រោះអាក្រក់ជាបន្តបន្ទាប់។ ជាក់ស្តែង ឆ្នាំនេះ ខេត្តកំពតទទួលរងនូវការធ្លាក់ភ្លៀងឥតឈប់ឈរធ្វើឱ្យកសិកររងការខូចខាតផលដំណាំដោយសារជំនន់ទឹកភ្លៀងម្តងហើយម្តងទៀត។ លោកអភិបាលខេត្តបានបន្តថា ទោះបីបែបនេះក្តី រដ្ឋបាលខេត្តកំពតមិនបានព្រងើយកន្តើយចំពោះទុក្ខលំបាករបស់បងប្អូនឡើយ។ ផ្តើមចេញពីការគិតគូរនូវផលប៉ះពាល់ទាំងនេះ រដ្ឋបាលខេត្តបានជំរុញដល់មន្ទីរកសិកម្មក្នុងការស្នើសុំពូជស្រូវពីក្រសួងសាមីរបស់ខ្លួនសម្រាប់យកមកចែកជូនបងប្អូនដើម្បីសាបព្រោះបន្តសម្រាប់ឆ្នាំក្រោយទៀត។ លោក ជាវ តាយ បានក្រើនរំលឹកថា ជាការកត់សម្គាល់ ទឹកដីនៃភូមិសាស្ត្រក្នុងស្រុកទឹកឈូទាំងមូលមិនអាចធ្វើស្រូវឱ្យ បានពីរ ឬបីរដូវដូចនៅស្រុកផ្សេងទេ។ដូច្នេះ គួរបងប្អូនកសិករបង្វែពីការធ្វើស្រូវចាប់យកការដាំដំណាំដែលអាចរកប្រាក់ចំណូលច្រើនជាងនេះទើបល្អប្រសើរសម្រាប់ជីវភាពគ្រួសារ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1405 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6717 នាក់
ខែនេះ :
22555 នាក់
3 ខែនេះ :
77174 នាក់
សរុប :
1661101 នាក់