ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ពិធីបុណ្យអុំទូក អកអំបុកសំពះព្រះខែនៅក្នុងបរិវេណអាងអម្រឹតអូរខៃដន ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ជាលើទី៣ ដែលមិនធ្លាប់មានពីមុនមក...
Sun,11 November 2018 (Time 01:01 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 916នាក់)


ខេត្តបន្ទាយមានជ័យ៖ (ក្រុងប៉ោយប៉ែត) រដ្ឋបាលក្រុងប៉ោយប៉ែត បានរៀបចំពិធីប្រណាំងទូក ដើម្បីអបអរសាទរ ព្រះរាជ្យពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលជាព្រះរាជ្យពិធីបុណ្យជាតិ តាមប្រពៃណីទំនៀមទម្លាប់របស់ជាតិ ដែលនឹងប្រព្រឹត្តទៅរយ:ពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ។ ក្រោម អធិបតីភាព លោកលី សារី អភិបាលរងខេត្ត លោក សាន ស៊ានហូ អភិបាលនៃគណៈអភិបាលក្រុង និងលោកអភិបាលរងក្រុង ព្រមទាំងមន្ត្រីរាជការគ្រប់ស្ថាប័ន អញ្ជើញចូលរួមក្នុងពិធីបុណ្យអុំទូក នាកិច្ចចាប់ផ្តើមនៅថ្ងៃរសៀលនេះផងដែល។ ពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ប្រារព្ធធ្វើឡើង នៅក្នុងបរិវេណអាងអម្រឹតអូរខៃដន ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយអានជ័យ។ ដែលមានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាកម្លាំងសមត្ថកិច្ច សប្បុរជន និង ប្រជាពលរដ្ឋមកតាមបណ្តាស្រុក/ខេត្ត ដែលជាប់ព្រំប្រទល់ខេត្តបន្ទាយមានជ័យ បានមកចូលរួមក្នុងពិធីប្រណាំងអុំទូកង យៈពេល២ថ្ងៃនេះយ៉ាងច្រើនកុះករផងដែល។ ដែលទីតាំងរដ្ឋបាលក្រុងធ្លាប់ប្រារព្ធពិធីនេះរយៈពេល២ឆ្នាំមកហើយ។ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក គីជាព្រះរាជពិធីបុណ្យប្រវត្តិសាស្ត្រ បានបង្ហាញអំពីប្រវត្តិនៃជាតិសាសន៍ដ៏រុងរឿង និងល្បីរន្ទឺពេញសកលលោក តាំងពីបុរាណកាលមកម្លេះ ក្រោមព្រះរាជ្យកិច្ចប្រកបដោយបញ្ញាញាណរបស់ព្រះបាទជ័យវរ្មនទី៧ ក្នុងរជ្ជកាល ដែលព្រះអង្គ និងមេទព័របស់ព្រះអង្គបានដឹកនាំកងទព័ជើងទឹកអង់អាចក្លាហានវាយរំដោះ និងការពារទឹកដីមហានគរ ពីការឈ្លានពានពីសំណាក់ខ្មាំង សត្រូវពីគ្រប់ទិសទី ។ ជាមួយគ្នានេះដែរ ព្រះរាជ្យពិធីនេះ ក៏បានប្រារព្ធឡើង ដើម្បីរំលឹក និងឧទ្ទិសដល់គុណព្រះធរណី និងព្រះគង្គាផងដែរ ។ សួមរំលឹកថា៖ ពិធីប្រណាំងទូកង នៅបរិវេណអាងអម្រឹតអូរខៃដន រយ:ពេល២ថ្ងៃនេះ ត្រូវបានផ្ដូចផ្ដើមឡើង ដោយទទួលបានការគាំទ្រពីក្រុមហ៊ុននានា សប្បុរសជននានានៅក្នុងក្រុងប៉ោយប៉ែត និងទទួលបានការគាំទ្របច្ចេកទេសពីមន្ត្រីជំនាញពាក់ពន្ធនៅក្នុងខេត្ត ដែលមានទូកចូលរួមប្រកួតប្រជែងចំនួន១៨គូ ក្នុងនោះក៏មានទូកឈ្មោះ (រស្មីសាមគ្គីអ្នកសារព័ត៌មាន) ក្រុងប៉ោយប៉ែតចូលរួមប្រឡងផងដែរ៕ ព័ត៌មានបឋម ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2048 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7360 នាក់
ខែនេះ :
23198 នាក់
3 ខែនេះ :
77817 នាក់
សរុប :
1661744 នាក់