ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ពិធីបុណ្យអុំទូក អកអំបុកសំពះព្រះខែនៅក្រុងប៉ោយប៉ែត ជាលើទី០៣ ដែលមិនធ្លាប់មានពីមុនមក...
ខេត្តបន្ទាយមានជ័យ៖ (រដ្ឋបាកក្រុងប៉ោយប៉ែត) លោក សាន ស៊ានហូ អភិបាលនៃគណៈអភិបាលក្រុង និង លោកអភិបាលរងក្រុងប៉ោយប៉ែត បានរៀបចំពិធីប្រណាំងទូកង នៅក្នុងអាងអម្រឹតអូរខៃដន ដើម្បីអបអរសាទរ ព្រះរាជ្យពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលជាព្រះរាជ្យពិធីបុណ្យជាតិ តាមប្រពៃណីទំនៀមទម្លាប់របស់ជាតិ ដែលប្រព្រឹត្តទៅរយ:ពេល០២ថ្ងៃ គឺបានបញ្ចប់ដោយឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចូលរួមជាគណៈអធិបតី នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ជាថ្ងៃប្រណាំងបុណ្យអុំទូកថ្ងៃទី០២វគ្គផ្តាច់ព្រ័ត្រ។
គូសបញ្ជាក់ផងដែលថា៖ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក គីជាព្រះរាជពិធីបុណ្យប្រវត្តិសាស្ត្រ ដែលមានឆ្លាក់ចារ្យនៅលើប្រាំងប្រាទអង្គរ
បានបង្ហាញអំពីប្រវត្តិនៃជាតិសាសន៍ដ៏រុងរឿង និងល្បីរន្ទឺពេញសកលលោក តាំងពីបុរាណកាលមកម្លេះ ក្រោមព្រះរាជ្យកិច្ចប្រកបដោយបញ្ញាញាណ របស់ព្រះបាទជ័យវរ្មនទី៧ ក្នុងរជ្ជកាល ដែលព្រះអង្គ និងមេទព័
របស់ព្រះអង្គបានដឹកនាំកងទព័ជើងទឹកដ៏អង់អាចក្លាហានវាយរំដោះ និងការពារទឹកដីមហានគរ ពីការឈ្លានពានពីសំណាកខ្មាំងសត្រូវ មកពីគ្រប់ទិសទី។
សូមបញ្ជាក់ថា៖ ព្រះរាជ្យពិធីបុណ្យអុំទូក គឺបានប្រារព្ធឡើង ដើម្បីរំលឹក និងឧទ្ទិសដល់គុណព្រះធរណី និងព្រះគង្គាផងដែរ ។ ពិធីបុណ្យអុំទូក អកអំបុកសំពះព្រះខែនៅក្រុងប៉ោយប៉ែត ជាលើទី៣ ដែលមិនធ្លាប់មានពីមុនមក ត្រូវនិងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ដែលជាថ្ងៃប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រ ដែលមានឈ្មោះទូកចូលរួមប្រកួតចំនួន១៨គូ មកពីបណ្តាភូមិ ឃុំ ស្រុក គ្រប់ទិសទីក្នុងខេត្តបន្ទាយមានជ័យ ដើម្បីដណ្ដើមយកជ័យលាភីលេខ ១-២-៣ សម្រាប់បន្តរប្រកួត នៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤/១៥ ក្នុង ខែវិច្ឆិកា ឆ្នាំ២០១៨ មុនថ្នាក់ជាតិ និង ដើម្បីជ្រើសរើសយកទូកអ្នកឈ្នះនៅខេត្ត បន្តទៅប្រកួតប្រជែងនៅថ្នាក់ជាតិ ក្រុងរាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
នៅថ្ងៃទី១១ខែឆ្នាំដ៏ដែល ដែលជាថ្ងៃអុំទូកវគ្គផ្តាច់ព្រ័ត្រ ដែលមានទូកចូលរួមប្រកួត ប្រជែង១៨ គូ ក្នុងពិធីបុណ្យអុំទូក នៅអាងអម្រឹតអូរខៃដន ក្រុងប៉ោយប៉ែត ទូកដែលមានចំណុះ២២នាក់ និងទូកដែលមានចំណុះ០៥នាក់ ដែលទទួលបានពានជ័យលាភីចំណាត់ថ្នាក់លេខ ១-២-៣ មានឈ្មោះដូចខាងក្រោមៈ
ទូកចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ (សារ៉ាយអណ្តែត) ទទួលពាននិងថាកវិ កា ៣លានរៀល។ ថាកវិកាឧបត្ថម្ភបន្ថែមដោយក្រុមហ៊ុន លីហេងគ្រូប និងក្រុមហ៊ុន តារឹទ្ធ អ៊ិនវេសម៉ិន ១លានរៀល សរុបទទួលបាន ថាកវិកា ៤លានរៀន ជូនដល់កីឡាករ អុំទូក ទទួលបានចំណាត់ថ្នាក់លេខ១ ដែលមានចំណុះ ២២នាក់។
ទូកចំណាត់ថ្នាក់លេខ២ បានទៅលើទូកឈ្មោះ(សន្ទុះនាគរាជបារមីមានរឹទ្ធិ)ទទួលទង់ជ័យលាភី ទទួលបានថាកវិកា ២លានរៀល ថាកវិកាឧបត្ថម្ភបន្ថែម ដោយក្រុមហ៊ុន លីហេងគ្រូប និងក្រុមហ៊ុន តារឹទ្ធ អ៉ិនវេសម៉ិន ១លានរៀល សរុបទទួលបានថាកវិកា ៣លានរៀន ជូនដល់កីឡាករ អុំទូក ទទួលបានចំណាត់ថ្នាក់លេខ២ ដែលមានចំណុះ ២២នាក់។
ទូកចំណាត់ថ្នាក់លេខ៣ បានទៅលើទូកឈ្មោះ(សម្រឹតភូមិថ្មីបារមីសេរីរតនា)ទទួលទង់ជ័យលាភី ទទួលបានថាកវិកា១លានរៀល ថាកវិកាឧបត្ថម្ភបន្ថែម ដោយក្រុមហ៊ុន លីហេងគ្រូប និងក្រុមហ៊ុន តារឹទ្ធ អ៉ិនវេសម៉ិន ១ លានរៀល សរុបទទួលបាន ២លានរៀន ជូនដល់កីឡាករ អុំទូក ដែលមានចំណុះ ២២នាក់។ ចំពោះទូកទាំង៧ទូកដែលមិនបានទួលជ័យលាភីទទួលបានថាកវិកាឧបត្ថម ក្នុងមួយទូកទទួល៥០ម៉ឺនរៀល។
ទូកចំណុះ៥នាក់មាន៨ទូក ដែលបានចូលរួមប្រកួតប្រជែងក្នុងនោះទូកដែលបានទទួលជ័យលាភីមាន៣ទូកមានឈ្មោះដូចខាងក្រោមៈ
ទូកចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ(កូនសារ៉ាយតូច)ទទួលពាននិងថាកវិ កា ៦០ម៉ឺរៀល។ ថាកវិកាឧបត្ថម្ភបន្ថែមដោយក្រុមហ៊ុន លីហេងគ្រូប និងក្រុមហ៊ុន តារឹទ្ធ អ៉ិនវេសម៉ិន ២០ម៉ឺនរៀល សរុបទទួលបាន ថាកវិកា ៨០ម៉ឺនរៀន ជូនដល់កីឡាករ អុំទូក ទទួលបានចំណាត់ថ្នាក់លេខ១ ដែលមានចំណុះ៥នាក់។
ទូកចំណាត់ថ្នាក់លេខ២ បានទៅលើទូកឈ្មោះ(ចំប៉ាភូមិក្តី)ទទួលពាននិងថាកវិ កា ៤០ម៉ឺរៀល។ ថាកវិកាឧបត្ថម្ភបន្ថែមដោយក្រុមហ៊ុន លីហេងគ្រូប និងក្រុមហ៊ុន តារឹទ្ធ អ៉ិនវេសម៉ិន ២០ម៉ឺនរៀល សរុបទទួលបាន ថាកវិកា ៦០ម៉ឺនរៀន ជូនដល់កីឡាករ អុំទូក ទទួលបានចំណាត់ថ្នាក់លេខ២ ដែលមានចំណុះ៥នាក់។
ទូកចំណាត់ថ្នាក់លេខ៣ បានទៅលើទូកឈ្មោះ(ក្មេងវត្តចំការចេក)ទទួលពាននិងថាកវិកា ២០ម៉ឺរៀល។ ថាកវិកាឧបត្ថម្ភបន្ថែមដោយក្រុមហ៊ុន លីហេងគ្រូប និងក្រុមហ៊ុន តារឹទ្ធ អ៉ិនវេសម៉ិន ២០ម៉ឺនរៀល សរុបទទួលបាន ថាកវិកា ៤០ម៉ឺនរៀន ជូនដល់កីឡាករ អុំទូក ទទួលបានចំណាត់ថ្នាក់លេខ៣ ដែលមានចំណុះ៥នាក់។ ចំពោះទូកទាំង៤ទូកដែលមិនបានទួលជ័យលាភីទទួលបានថាកវិកាឧបត្ថម ក្នុងមួយទូក ទទួល ២០ម៉ឺនរៀល។
ជាទីបញ្ចប់និងជាថ្មីម្តងទៀត លោក សាន ស៊ានហូ អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត សូមថ្លែងអំណរអរគុណ ចំពោះវត្តមាន ឯកឧត្តម គណអធិបតី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលបានចំណាយពេលវេលាដ៏មានតំលៃអញ្ជើញចូលរួមនាក្នុងឱកាសនេះ នៅគឺជាការផ្តល់ កិត្តិយសដ៏ឧត្តុង្គឧត្តម និងប្រកបដោយមោទនភាព សម្រាប់ក្រុងប៉ោយប៉ែត ក្នុងនាមរដ្ឋាភិបាល ក៏ដូចជារដ្ឋាភិបាលខេត្ត សូមថ្លែងអំណគុណ និងកោតសរសើរដោយស្មោះ ចំពោះក្រុមកីឡាករប្រណាំងទូកទាំងអស់ ដែលបានអញ្ជើញមកពីបណ្តាភូមិ ឃុំ ស្រុក សង្កាត់នានា មកចូលរួមការប្រកួតប្រជែង និងគោរពបាននៅយ៉ាងម៉ឹងម៉ាត់នូវបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មាធិការបច្ចែកទេស គឺជាការចូលរួមប្រដោយ មនាសកា និង ស្មារតី ជាមួយកីឡាករពិតប្រាកដ ដោយឈរលើស្មារតីទទួលខុសត្រូវ និងការគោរពគ្នាទៅវិញទៅមក ទោះជាចាញ់ឬឈ្នះក៏ទុកគ្នាជាមិត្ត និងជាជនរួមជាតិកម្ពុជា ដើម្បីលើកកំពស់ វិស្ស័យកីឡា ព្រោះកីឡាករនាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព សេចក្តីថ្លៃថ្នូរ និងជះផុតពីគ្រឿងញៀន។
ជាមួយគ្មានេះដែល ក្នុងនាមរដ្ឋាភិបាលក្រុងសូមថ្លែងអំណគុណ ដ៏ជ្រាលជ្រៅចំពោះការចូលរួមឧបត្ថម្ភគាំទ្រ ទាំងថាកវិកា សម្ភារៈ អាហារ និងភេសជ្ជៈគ្រប់បែបយ៉ាងពីសំណាក ព្រះសង្ឃ និងក្រុមហ៊ុនកាស៊ីណូ ធានាគារ ម៉េក្រូហិរ៉ាញ់វត្ថុ ការិយាល័យអង្គភាព សបុរសជន អាជ្ញាធរមូលដ្ឋាន និង ប្រជាពលរដ្ឋ ធ្វើអោយដំណើរការនៃការប្រារព្ធពិធីប្រណាំងទូកនាឆ្នាំនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ គួរអោយជាទីមរណៈ សូមអរគុណ បុណ្យព្រះរតន្ត្រៃនិងវត្ថុសសិទ្ធិ រក្សាទឹកដីកម្ពុជាទាំងមូល សូមប្រោះព្រហ្ម នូវ សុខសាធិការពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរជូនដល់ ឯកឧត្តម គណៈធិបតី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោកលោកស្រីភ្ញៀវកិត្តិយស មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋនិងកីឡាករទាំងអស់ សូមសម្រេចបាននូវ ពុធ្ធិពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ភានៈ និងបតិភានៈកុំបីឃ្លាំងឃ្លាតឡើយ៕
ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com