ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ល្បីកក្រើកទៀតហើយ.! អាជីវករលក់ដូរក្នុងផ្សាររោងក្លឿ (ផ្សារថៃ) រអ៊ូរទាំថា.! ត្រូវចំណាយប្រាក់ច្រើន រួមទាំងពេលវេលាយូ សម្រាប់ធ្វើ បដឺផាស ចេញចូល..!!!
Mon,12 November 2018 (Time 05:03 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1048នាក់)


ខេត្តបន្ទាយមានជ័យ៖ (ក្រុងប៉ោយប៉ែត) អាជីវករជាច្រើននាក់ បានរអ៊ូរទាំថា៖ ក្នុងការធ្វើ (បដឺផាស) សម្រាប់ចេញចូលក្នុងផ្សារថៃ ត្រូវចំណាយប្រាក់ច្រើន និងខាតពេលវេលា ពួកគាត់យូថ្ងៃ ក្នុងការតម្រូវអោយពួកគាត់ ឡើងទៅធ្វើនៅក្នុងខេត្តបន្ទាយមានជ័យ។ ខណៈពេលដែល សាលាក្រុងប៉ោយប៉ែត មានក្រុមការងារខេត្ត ចុះមកធ្វើអោយបានកៀក ងាយស្រួលបំពេញ ប៉ុន្តែ.!ផ្ទុយស្រឡះ ពីអ្វី.?ដែលពួកគាត់ ទទួលយកមិនបាននោះឡើយ.!។ អាជីវករម្នាក់ សុំមិនបញ្ចេញឈ្មោះ បានប្រាប់ អង្គភាពសារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ អោយដឹងថា៖ គាត់មានសៀវភៅស្នាក់នៅ ក្នុងក្រុងប៉ោយប៉ែត រួមទាំងបានបញ្ជាក់ សៀវភៅស្នាក់នៅ មានអត្តសញ្ញានប័ណ្ណ រួចរាល់ ចេញដោយច្រកចេញចូលតែមួយ ខណៈពេលដែលគាត់ បានទៅធ្វើ(បដឺផាស) នៅសាលាក្រុង ដែលជាក្រុមការងារខេត្ត បានប្រាប់ថា៖ គាត់ទទួលធ្វើ តែសៀវភៅគ្រួសារ អ្នកនៅប៉ោយប៉ែត និងអត្តសញ្ញាណប័ណ្ណ រស់នៅប៉ោយប៉ែតតែប៉ុណ្ណោះ.! តម្រូវអោយគាត់ឡើងទៅធ្វើនៅខេត្តទៅវិញ.!។ ពលរដ្ឋដ៏ដែលបានបន្តទៀតថា៖ ដូចដាក់ បន្ទុកគាត់ពីលើថែមទៀតហើយ ត្រូវចំណាយ ជិះរថយន្តតាក់សុី ០៣នាក់ប្រពន្ធកូន ត្រូវចំណាយទៅមក ៤មុឺនរៀល មិនទាន់រាប់ បញ្ចូល ទាំងថ្លៃហូបចុកផងទេ ហើយមិនដឹង ពេលទៅដល់ បានលឿនរឺនៅរង់ចាំទៀត រឺយ៉ាងណាននោះទេ.! ហើយបើសិនពេលបាន(បដឺផាស) ពួកគាត់ត្រូវចំណាយថវិការ ត្រូវទៅយកវិញទៀត ត្រូវចំណាយអស់ច្រើន មិនអាចទទួលយកបាននោះទេ.! ពិព្រោះពេលនេះ កូនគាត់រៀននៅសាលាផង គាត់ខ្លាចតែបាត់កូន ព្រោះកូនគាត់នៅតូចណាស់។ ពាក់ព័ន្ធទៅនឹងករណីខាងលើនេះដែល លោក សាន ស៊ានហូ អភិបាលនៃគណៈអភិបាល ក្រុងប៉ោយប៉ែត បានប្រាប់ថា៖ គាត់នៅមិនទាន់យល់ នៃការធ្វើ (បដឺផាស់) នៅឡើយទេ.! ព្រោះការងារនេះគឺថ្នាក់ខេត្ត មានក្រុមការងារគេ ចុះមកធ្វើនៅសាលាក្រុងនេះ សៀវភៅស្នាក់នៅ គឺទទួលស្គាល់ ដោយអាជ្ញាធរ ក្នុងមូលដ្ឋាន រួមទាំងសមត្ថកិច្ចក្រុងប៉ោយប៉ែត មូលហេតុអ្វីបានជាធ្វើមិនបានទៅវិញ។ ទោះជាមានការអន្តរាគមន៍ ពីសំណាក់ លោកអភិបាលក្រុងប៉ោយប៉ែត យ៉ាងណាក៏ដោយ ក៏ក្រុមការងារ ដែលធ្វើការនៅទីនោះ តម្រូវអោយរូបគាត់ទៅធ្វើនៅសាលាខេត្តបន្ទាយមានជ័យដ៏ដែល។ មហាជន បានរិះគន់ទៅលោក អ៊ុំ រាត្រី អភិបាលរងខេត្តថា៖ តើត្រង់ណា ដែលកាត់បន្ថយភាពក្រីក្រ សម្រាប់ពលរដ្ឋនោះ.! ដូចដាក់បន្ទុកទៅលើ ពួកគាត់ទៅវិញ ទាក់ទងទៅនិងហេតុការណ៍ខាងលើនេះ ពួកគាត់នៅទទូចហើយទទូចទៀត សូមលោកអភិបាលរងខេត្ត គិតសារជាថ្មីវិញ ចឹងដាក់នៅធ្វើនៅខេត្តវិញទៅ បើដាក់នៅក្រុងហើយ អ្នករស់នៅក្រុង ធ្វើពុំបានដ៏ដែល ពាក់ព័ន្ធទៅនឹងពលរដ្ឋ រួមទាំងអាជីវករ រស់នៅក្រុងប៉ោយប៉ែត បានរិះគន់ខាងលើនេះ សារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ យើង ខ្ញុំមិនអាចសុំការបំភ្លឺពីលោក អ៊ុំ រាត្រី អភិបាលរងខេត្តបាននោះទេ ដោយគ្មានលេខសម្រាប់ទំនាក់ទំនង ហើយអង្គភាព យើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺជានិច្ច រាល់ម៉ោងធ្វើការ៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1595 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6907 នាក់
ខែនេះ :
22745 នាក់
3 ខែនេះ :
77364 នាក់
សរុប :
1661291 នាក់