ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីពាក់ព័ន្ធជាច្រើនរូប បានបន្តការចុះត្រួតពិនិត្យ លើមុខទំនិញចម្រុះ ដាក់លក់នៅក្នុផ្សារនានា តាមក្រវ៉ាត់ព្រំដែន កម្ពុជា-ថៃ...
Thu,15 November 2018 (Time 12:17 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 793នាក់)


ខេត្តបន្ទាយមានជ័យ៖ ក្រុងប៉ោយប៉ែតៈ ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីពាក់ព័ន្ធជាច្រើនរូប បានបន្តការចុះត្រួតពិនិត្យ មុខទំនិញចម្រុះ ដាក់លក់នៅផ្សារទំនប់ក៥ និងផ្សារព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដែលងាយបង្កឲ្យប៉ះពាល់ដល់សុខភាពមនុស្សគ្រប់រូប នៅតាមផ្សារជាប់ព្រំប្រទល់កម្ពុជា-ថៃ នៅផ្សារទំនប់ក៥ សង្កាត់ប៉ោយប៉ែត និងផ្សារព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ លោក សាន វិជ្ជាសារ៉ាវុធ បានបញ្ជាក់អោយដឹងថា៖ ទោះបីជាទីកន្លែងដាច់ស្រយ៉ាល់ ឬឆ្ងាយយ៉ាងណាក៏ដោយ អោយតែមានការដាក់តាំងលក់ទំនិញចម្រុះ នូវ តាមតូប តាមផ្សារ តាមផ្ទះនានា ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ គឺមន្ត្រីជំនាញចុះប្រតិបត្តិការ ធ្វើត្រួតពិនិត្យក្នុង១ខែបួនដង ដើម្បីរុករកទំនិញណា ដែលងាយបង្ក ធ្វើអោយប៉ះពាល់ដល់សុខភាបងប្អូនប្រជាពលរដ្ឋ គឺក្រុមការងារមន្ត្រីសាខាកាំកុងត្រូលខេត្ត គឺតែងតែហាមឃាត់ជាដាច់ខាត់ ជាក់ស្ដែង កម្ទេចមីដែលបង្កធ្វើអោយប៉ះពាល់ដល់សុខភាពមនុស្សគ្រប់រូបនោះ ជាពិសេសសិស្សានុសិស្សតែម្តង។ ព្រឹកនេះផងដែល ត្រូវបានមន្ត្រីសាខាកាំកុងខេត្តធ្វើការដកហូតបានរួមមាន៖ កម្ទេចមី ៤៤៧កញ្ចប់តូច ទឹកអាស៊ីត អាសេទិច រូបទន្សាយ៨ដប ទឹកដោះគោខាប់១កំប៉ុង និងទឹកក្រូច៥ដប យកទៅរក្សាទុកនៅទីស្នាក់ការសាខាកាំកុងត្រូលប៉ោយប៉ែត ដើម្បីដុតកម្ទេចចោលផងដែល។ លោក សាន វិជ្ជាសារ៉ាវុធ បន្តថា៖ «បញ្ហាកម្ទេចមី ជាបញ្ហាមន្ត្រីជំនាញយើងតែងតែតាមប្រមាញ និងធ្វើការហាមឃាត់ បញ្ឈប់ដាក់តាំងលក់នៅតាមតូប តាមផ្សារ តាមផ្ទះនានា អោយខានតែបាន ព្រោះកម្ទេចមី នេះ គឺឈ្មួញខិលខូចបានប្រមូលយកមកកែច្នៃ កើបយកមកពីកន្លែងច្រកមីល្អ ហើយវាជ្រួសធ្លាក់លើដី ហើយមួយវិញទៀតគឺគ្មានអនាម័យ តែដោយឈ្មួញទាំងអស់នេះ គិតឃើញថា៖មានប្រយោជន៍ ទើបបានជាមិនគិតពីសុខភាព មានការប៉ះពាល់ ដល់សុមាលភាព មនុស្សទូទៅឡើយ ទោះបីជាដឹងថា៖ កម្ទេចមីទាំងគ្មានអនាម័យក៏ដោយ អោយតែមាន ប្រយោជន៍ផ្ទាល់ខ្លួន។ ជាក់ស្តែង ការចុះត្រួតពិនិត្យនាព្រឹកនេះផងដែល មន្ត្រីជំនាញសាខាកាំកុងត្រូល បានអោយអ្នកលក់ធ្វើកិច្ចសន្យា បញ្ឈប់ការដាក់តាំងលក់ បើដាក់តាំងលក់លើកក្រោយៗទៀត និងធ្វើការផាកពិន័យ លោកបន្តទៀតថា៖ ត្រូវផ្តល់ព័ត៌មានជូនមន្ត្រីជំនាញជាបន្ទាន ប្រសិនបើ មានអ្វីដែលដាក់តាំងលក់មានការសង្ស័យ។ ជាមួយគ្នានេះដែល អាជីវករ ព្រមអោយមន្រ្តីជំនាញដកហូតទំនិញខ្លួន ដោយពេញចិត្ត ដែលបានឃើញមន្ត្រីជំនាញចុះពិនិត្យ ហើយបានអប់រំ ដល់ពួកគាត់ អោយមានការយល់ដឹងកាន់តែច្បាស់បន្ថែមទៀត៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1537 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6849 នាក់
ខែនេះ :
22687 នាក់
3 ខែនេះ :
77306 នាក់
សរុប :
1661233 នាក់