ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ពិធីប្រណាំងទូកថ្នាក់ខេត្ត អបអរសាទរព្រះរាជ្យពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន...
Fri,16 November 2018 (Time 10:31 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 870នាក់)


(រដ្ឋបាលខេត្តបន្ទាយមានជ័យ) លោក សួន បរវ អភិបាលនៃគណៈអភិបាលខេត្ត និង លោកអភិបាលរងខេត្ត បានរៀបចំពិធីប្រណាំងទូកង នៅស្ទឹងទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ដើម្បីអបអរសាទរ ព្រះរាជ្យពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលជាព្រះរាជ្យពិធីបុណ្យជាតិ តាមប្រពៃណីទំនៀមទម្លាប់របស់ជាតិ ដែលប្រព្រឹត្តទៅរយ:ពេល០២ថ្ងៃ គឺបានបញ្ចប់ដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀន លោកជំទាវ ម៉ៅ ម៉ាឡៃ កែ គឹម យ៉ាន។ គូសបញ្ជាក់ផងដែលថា៖ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក គីជាព្រះរាជពិធីបុណ្យប្រវត្តិសាស្ត្រ ដែលមានឆ្លាក់ចារ្យនៅលើប្រាំងប្រាទអង្គរ បានបង្ហាញអំពីប្រវត្តិនៃជាតិសាសន៍ដ៏រុងរឿង និងល្បីរន្ទឺពេញសកលលោក តាំងពីបុរាណកាលមកម្លេះ ក្រោមព្រះរាជ្យកិច្ចប្រកបដោយបញ្ញាញាណ របស់ព្រះបាទជ័យវរ្មនទី៧ ក្នុងរជ្ជកាល ដែលព្រះអង្គ និងមេទព័ របស់ព្រះអង្គបានដឹកនាំកងទព័ជើងទឹកដ៏អង់អាចក្លាហានវាយរំដោះ និងការពារទឹកដីមហានគរ ពីការឈ្លានពានពីសំណាកខ្មាំងសត្រូវ មកពីគ្រប់ទិសទី។ សូមបញ្ជាក់ថា៖ ព្រះរាជ្យពិធីបុណ្យអុំទូក គឺបានប្រារព្ធឡើង ដើម្បីរំលឹក និងឧទ្ទិសដល់គុណព្រះធរណី និងព្រះគង្គាផងដែរ ។ ពិធីបុណ្យអុំទូក អកអំបុកសំពះព្រះខែនៅក្រុងសិរីសោភ័ណ ដែលតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ត្រូវនិងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ដែលជាថ្ងៃប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រ ដែលមានឈ្មោះទូកចូលរួមប្រកួតចំនួន៦២គូ មកពីបណ្តាភូមិ ឃុំ ស្រុក គ្រប់ទិសទីក្នុងខេត្តបន្ទាយមានជ័យ ដើម្បីដណ្ដើមយកជ័យលាភីលេខ ១ ឈ្នះនៅខេត្ត បន្តទៅប្រកួតប្រជែងនៅថ្នាក់ជាតិ ក្រុងរាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨។ ជាទីបញ្ចប់និងជាថ្មីម្តងទៀត លោក សួន បវរ អភិបាលនៃគណៈអភិបាលខេត្ត សូមថ្លែងអំណរអរគុណ ចំពោះវត្តមាន ឯកឧត្តម គណអធិបតី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលបានចំណាយពេលវេលាដ៏មានតំលៃអញ្ជើញចូលរួមនាក្នុងឱកាសនេះ គឺជាការផ្តល់ កិត្តិយសដ៏ឧត្តុង្គឧត្តម និងប្រកបដោយមោទនភាព សម្រាប់ខេត្តបន្ទាយមានជ័យ ក្នុងនាមជារដ្ឋាភិបាលខេត្ត សូមថ្លែងអំណគុណ និងកោតសរសើរដោយស្មោះ ចំពោះក្រុមកីឡាករប្រណាំងទូកទាំងអស់ ដែលបានអញ្ជើញមកពីបណ្តាភូមិ ឃុំ ស្រុក សង្កាត់នានា មកចូលរួមការប្រកួតប្រជែង និងគោរពបាននៅយ៉ាងម៉ឹងម៉ាត់នូវបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មាធិការបច្ចែកទេស គឺជាការចូលរួមប្រដោយ មនាសកា និង ស្មារតី ជាមួយកីឡាករពិតប្រាកដ ដោយឈរលើស្មារតីទទួលខុសត្រូវ និងការគោរពគ្នាទៅវិញទៅមក ទោះជាចាញ់ឬឈ្នះក៏ទុកគ្នាជាមិត្ត និងជាជនរួមជាតិកម្ពុជា ដើម្បីលើកកំពស់ វិស្ស័យកីឡា ព្រោះកីឡាករនាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព សេចក្តីថ្លៃថ្នូរ និងជះផុតពីគ្រឿងញៀន។ ជាមួយគ្មានេះដែល ក្នុងនាមរដ្ឋាភិបាលខេត្តសូមថ្លែងអំណគុណ ដ៏ជ្រាលជ្រៅចំពោះការចូលរួមឧបត្ថម្ភគាំទ្រ ទាំងថាកវិកា សម្ភារៈ អាហារ និងភេសជ្ជៈគ្រប់បែបយ៉ាងពីសំណាក ព្រះសង្ឃ និងក្រុមហ៊ុននានា សបុរសជន អាជ្ញាធរមូលដ្ឋាន និង ប្រជាពលរដ្ឋ ធ្វើអោយដំណើរការនៃការប្រារព្ធពិធីប្រណាំងទូកនាឆ្នាំនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ គួរអោយជាទីមរណៈ សូមអរគុណ បុណ្យព្រះរតន្ត្រៃនិងវត្ថុសសិទ្ធិ រក្សាទឹកដីកម្ពុជាទាំងមូល សូមប្រោះព្រហ្ម នូវ សុខសាធិការពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរជូនដល់ ឯកឧត្តម គណៈធិបតី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោកលោកស្រីភ្ញៀវកិត្តិយស មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋនិងកីឡាករទាំងអស់ សូមសម្រេចបាននូវ ពុធ្ធិពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ភានៈ និងបតិភានៈកុំបីឃ្លាំងឃ្លាតឡើយ៕ រាយការណ៍ដោយៈលោក វ៉ិត រិទ្ធ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2307 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7619 នាក់
ខែនេះ :
23457 នាក់
3 ខែនេះ :
78076 នាក់
សរុប :
1662003 នាក់