មិនសរសើមិនបានមែន.! លោកវរសេនីយ៍ទោ សៅ សារឿន អធិការនគរបាលស្រុកថ្មពួក ក្រោយពីទទួលពាក្យបណ្តឹង ពីបទចាប់រំលោភសេពសន្ថវៈ អស់រយៈពេល០៤ថ្ងៃ ទើបកម្លាំងលោក ធ្វើការឃាត់ខ្លួនជនសង្ស័យបាន...
ខេត្តបន្ទាយមានជ័យ៖ (ស្រុកថ្មពួក) នៅថ្ងៃចន្ទ័០៥កើត ខែកក្ដិក សំរឹទ្ធិស័កឆ្នាំចរ ព.ស២៥៦២ត្រូវនឹងថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២០និង៣០ នាទី នៅចំណុចផ្លូវលំ ក្នុងដីក្រុមហ៑ុនជាតិអភវឌ្ឍន៍ចំងាយ៥០០០ម៉ែត្រ ពីផ្លូវជាតិលេខ៥៨ ស្ថិតនៅភូមិថ្មរមៀលកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជយ័។
មានករណីរំលោភសេពសន្ថវៈមួយកើតឡើងបង្ករឡើងដោយជនសង្ស័យឈ្មោះ កែវ វណ្ណឌី ភេទ ប្រុសអាយុ ២៦ឆ្នាំ មានមុខរបរជាកម្មករមានទីលំនៅ ភូមិថ្មរមៀលកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានចាប់រំលោភប្អូនថ្លៃជាស្រី ឈ្មោះហ.ង.ស.ន.ត. អាយុ១៧ឆ្នាំរស់នៅភូមិថ្មររមៀលកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយធ្វើសកម្មភាពបានឌុបប្អូនថ្លៃចេញពីផ្លូវជាតិលេខ៥៨ អោយជូនទៅផ្ទះរបស់ខ្លួន តែមិនបានឈប់ម៉ូតូទេ ក៏បង្ហួសទៅចូុលផ្លូវលំក្រុមហ៑ុន រហូតដល់ព្រៃស្ងាត់ ជនសង្ស័យក៏ធ្វើសកម្មភាពចាប់បង្ខំរួចជនរងគ្រោះមិនព្រម ក៏បានវាយតបចំក្បាលពោះចំនួន២ដៃរ បណ្ដាលអោយជនរងគ្រោះសន្លប់មិនដឹងខ្លួនរួច រួចជនសង្ស័យធ្វើសកម្មភាពរំលោភបានសម្រេចតែម្ដង។
ក្រោយពីធ្វើសកម្មភាពរំលោភរួចហើយជនរងគ្រោះដឹងខ្លួន ក៏បានអង្វរអោយជួយជូនមកផ្ទះវិញនៅពេល ជនសង្ស័យឌុបមកដល់ពាក់កណ្ដាលផ្លូវ ជនរងគ្រោះក៏ប្រទះឃើញអ្នកឆ្លុះសត្វ ក៏លោតចុះពីលើម៉ូុតូហើយស្រែកអោយអ្នកឆ្លុះសត្វជួយ ហើយអ្នកឆ្លុះសត្វឃើញជនសង្ស័យនៅលើម៉ូុតូ ក៏ស្ទុះទៅវាយបានពីិរខ្សែក្រវ៉់ាត់ ហើយជនសង្ស័យក៏បានបើកម៉ូតូគេចខ្លួនបាត់ទៅ ចំណែកជនរងគ្រោះក៏បានមករៀបរាប់ប្រាប់ម្តាយ ម្តាយជនរងគ្រោះក៏បាននាំកូនស្រីមកដាក់ពាក្យប្តឹងលោកមេភូមិ និងសមត្ថកិច្ចភ្លាមៗតែម្តង។
លុះដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៥និង៣០នាទី ក្រោយពីរបានទទួលពាក្យប្តឹងពីជនរងគ្រោះ លោកវរសេនីយ៍ទោ សៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានដាក់កម្លាំងចុះស្រាវជ្រាវអស់រយៈពេល០៤ថ្ងៃ ទើបកម្លាំងលោកអធិការស្រុកថ្មពួក ធ្វើការឃាត់ខ្លួនជនសង្ស័យបានដែលមានឈ្មោះ កែវ វណ្ណឌី ខណៈពេលដែលជនសង្ស័យ បានរត់គេចខ្លួន ទៅលាក់ខ្លួននៅវត្តតេជោភ្នំឆ័ត្រ ក្នុងភូមិសាស្រ្ត ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
បច្ចុប្បន្នជនសង្ស័យកំពុងធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកថ្មពួក ដើម្បីចាត់ការបន្តទៅនីតិវិធី៕
ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ
គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍
www.poipetpostnews.com