ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
គ្រោះថ្នាក់ចរាចរណ៍មួយដ៏រុន្ធត់ បានកើតឡើងរវាងម៉ូតូនិងរថយន្ត បណ្តាលអោយបុរសជិះម៉ូតូម្នាក់ស្លាប់នូវកន្លែងកើតហេតុភ្លាមៗ..
Sat,17 November 2018 (Time 05:58 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1124នាក់)


ខេត្តបន្ទាយមានជ័យ៖(ក្រុងប៉ោយប៉ែត)យប់ថ្ងៃទី១៦ ខែវិច្ចិការ ឆ្នាំ២០១៨ វេលាម៉ោង២២ និង១០ នាទីយប់ លើផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខស្ថានីយ៏ដឹកអ្នកដំណើរស៊ូជីង ស្ថិតក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត មានករណីគ្រោះថ្នាក់រវាងម៉ូតូនិងរថយន្ត បណ្តាលអោយបុរសជិះម៉ូតូម្នាក់ស្លាប់នូវកន្លែងនឹងកើតហេតុភ្លាមៗ។ ប្រជាពលរដ្ឋរស់នៅទីនោះបានឃើញ រថយន្ត០១គ្រឿងម៉ាកកូរូឡា ពណ៏ខ្មៅ ពាក់ស្លាកលេខ 2E-4535 បើកបរពីលិចទៅកើត។ រីឯម៉ូតូ០១គ្រឿងម៉ាក MSX ពណ៏ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1Q-5673 បើកបរពីកើតទៅលិច បើកបរ បញ្ច្រាស់ទិសគ្នា កំពុងឡើងវ៉ាជែងម៉ូតូ០១គ្រឿងទៀត បណ្តាលអោយបុកគ្នាតែម្តង។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្តាលអោយអ្នកបើកបរម៉ូតូឈ្មោះ ភឿន ថង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរធ្វើស្រែ រស់នៅក្នុងភូមិកោះឈ្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ (ស្លាប់នៅកន្លែង)។ចំណែកអ្នកបើកបររថយន្តឈ្មោះ លេង ចន្ទ័ធូ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ បិតស្គុតម៉ូតូ រស់នៅក្នុងភូមិជ្រោយនាងនួន ឃុំជ្រោយនាងនួន ស្រុកស្រីស្នំ ខេត្តសៀមរាប។ រីឯម៉ូតូ និង រថយន្ត (ខូចខាតធ្ងន់) ក្រោយពេលកើតហេតុ សមត្ថកិច្ចផ្នែកចរាចរណ៍ក្រុងប៉ោយប៉ែត បានមកធ្វើការ វាស់វែង និងជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ ហើយយកសាកសពបុរសខាងលើទៅតំកល់ទុកនៅវត្តអណ្តូងថ្មមាស រងចសាច់ញាតិយកទៅធ្វើបុណ្យនៅឯស្រុកកំណើត ចំណែករថយន្តនិងម៉ូតូ ត្រូវបានរថយន្តស្ទូចយកទៅរក្សាទុកនៅប៉ុស្តិ៍និមិត្ត ដើម្បីរងចាំដោះស្រាយគ្នានាពេលក្រោយតាមផ្លូវច្បាប់៕ រាយការណ៍ដោយៈលោក ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2061 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7373 នាក់
ខែនេះ :
23211 នាក់
3 ខែនេះ :
77830 នាក់
សរុប :
1661757 នាក់