ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ហ្គេមបាញ់ត្រីដុះស្លែមួយកន្លែង នៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ ត្រូវបានស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាប.!!!
Mon,19 November 2018 (Time 01:53 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 883នាក់)


រាជធានីភ្នំពេញ៖ កក្រើកពេញកោះពេជ្រ និងមានការសរសើរពីមហាជនពីមាត់ មួយទៅមាត់មួយ ដោយសារ តែយប់មិញមានការចុះបង្ក្រាបទ្រង់ទ្រាយធំ នៅទីតាំងហ្គេមបាញ់ត្រី យីហោ "Diamond Cartoon world" តាម​បណ្តោយ​ផ្លូវ​បេតុង​នៅ​ក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោង​១១​និង៣៥នាទីយប់ ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​។ ការចុះបង្ក្រាបជាលក្ខណៈទ្រង់ទ្រាយធំនេះ ធ្វើឡើងក្រោយពីមានបទបញ្ជពីលោកឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាអោយកម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល​របស់​ស្នងការនគរបាលរាជធានីភ្នំពេញ ​បានចុះប្រត្តិការបង្ក្រាបទូហ្គេមបាញ់ត្រី​ នៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ ចំនួន​២​ទីតាំង​ក្នុងពេលតែមួយ ។ កម្លាំងសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមានៈ ទូហ្គេ​ម​បាញ់​ត្រី​ចំនួន​១៣​ទូ និង​អ្នក​ចូល​ទៅ​លេង​​ជិត​៣០​នាក់​។ លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការរាជធានីភ្នំពេញ បានលើកឡើងថា៖ ដើម្បីលុបបំបាត់បទល្មើស ចោរកម្ម លួច ឆក់ ប្លន់ នឹង គ្រឿងញៀន ទីតាំងទូហ្គេមបាញ់ត្រី នៅទីក្រុងភ្នំពេញ ជាពិសេសតំបន់ទេសចរណ៍ និងតាមផ្ទះ ថ្នាក់ដឹកនាំកំពូលៗ ត្រូវតែធ្វើអោយបានល្អ និងមិនអនុញ្ញាតអោយបើកឡើយ បើនរណាអនុញ្ញាត អ្នកនោះទទួលខុសត្រូវចំពោះមុខច្បាប់។ លោកឧត្តមសេនីយ៍ឯក ក៏បាន អរគុណដល់បងប្អូន ដែលបានផ្តល់ព័ត៌មានមកអោយគាត់ អំពីបញ្ហាទូហ្គេមបាញ់ត្រី ដែលបង្កប់ទៅដោយបញ្ហាគ្រឿងញៀន ក្មេងទំនើង ល្បែងស៉ីសង និងបញ្ហាអសន្តិសុខផ្សេងទៀត។ បច្ចុប្បន្ន ទូហ្គេមទាំងអស់ ត្រូវបានកម្លាំងជំនាញដកហូតយកមករក្សាទុក នឹងបន្តនីតិវិធី៕ រាយការណ៍ដោយៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2310 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7622 នាក់
ខែនេះ :
23460 នាក់
3 ខែនេះ :
78079 នាក់
សរុប :
1662006 នាក់