សេចក្តីប្រកាស.! ឥទ្ធិពលព្យុះទី២៧ ធ្វើអោយអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២០ ខែវិច្ឆិកា មានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង និងខ្យល់កន្ត្រាក់បក់បោកខ្លាំង រីឯតំបន់នាយសមុទ្រមានរលកធំៗ.!!!
រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងអំពីស្ថានភាព និង ឥទ្ធិពលព្យុះទី២៧ ឈ្មោះ តូរាហ្ស៊ី កំពុងស្ថិតនៅប្រទេសវៀតណាម ដែលកំពុងធ្វើដំណើរកាត់លើភាគខាងត្បូង ប្រទេសកម្ពុជា មុននឹងថយឥទ្ធិពលវិសម្ពាធវិញ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
បើតាមក្រសួងធនធានទឹក ឥទ្ធិពលនេះនឹងធ្វើអោយអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា មានភ្លៀងធ្លាក់ពីមធ្យម ទៅខ្លាំង និងមឆនខ្យល់កន្ត្រាក់បក់បោកខ្លាំង រីឯតំបន់សមុទ្រមានរលកខ្ពស់ៗ។
ស្ថានភាពទាំងនេះហើយ ក្រសួងធនធានទឹក
បានចេញសេចក្តីប្រកាស សូមអំពាវនាវដល់ប្រជានេសាទរ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងជួបនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយៈថាហេតុ៕
រាយការណ៍ដោយៈលោក ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍
www.poipetpostnews.com