ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ក្នុងចំណោមក្មេងមួយក្រុម.! រត់លេងបិតពួនក្បែរស្រះទឹក ត្រូវបានលុងទឹកស្លាប់ចំនួន ០១នាក់ បង្កការភ្ញាក់ផ្អើលពេញភូមិ.!!!
Wed,21 November 2018 (Time 10:16 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 780នាក់)


ខេត្តក្រចេះ៖ មានហេតុការណ៍ដែលភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមិននឹក​ស្មានដល់នោះ គឺនៅរសៀលថ្ងៃទី ២០ វិច្ឆិកា ២០១៨ នៅក្នុងភូមិ ស្រែរនាម ឃុំឃ្សឺម ស្រុកស្នួល ខេត្តក្រចេះ វេលាម៉ោង០៤និង៣០នាទីរសៀល។ មាន ក្មេងៗចំនួន០៣ឬ០៤នាក់ បាននាំគ្នាទៅលេងនៅមាត់ស្រះមួយខាងក្រោយភូមិ ដែលមានទំហំ​ប្រ​ហែល ២០​ម៉ែ​ត្របួនជ្រុង និងជម្រៅប្រហែល០៦ម៉ែត្រ ។ លុះក្មេងៗទាំងនោះកំ​ពុងតែរត់លេង ស្រាប់តែមានក្មេងប្រុសម្នាក់ បានរអិលជើងធ្លាក់ចូលទៅក្នុងរណ្តៅទឹកស្រះដ៏ជ្រៅនោះបាត់តែម្តង ។ ភ្លាមៗនោះក្មេងទាំងនោះ​បាននាំគ្នារត់ទៅប្រាប់ចាស់ទុំ នៅក្នុងភូមិ អោយមកជួយជ្រមុជទឹករាវរកក្មេងប្រុសនោះ.! ហើយអ្នកខ្លះបានយក​សំណាញ់ មកបង់ ក៏​ប៉ុន្តែ.! នៅតែរកមិនឃើញដ៏ដែល ។ លុះវេលាម៉ោងង ០៧និង៣០យប់ ថ្ងៃដ៏ដែលទើបរកក្មេងប្រុសឃើញ នៅក្នុងរណ្តៅទឹកស្រះតែគួរអោយសោកស្តាយបំផុត ក្មេងប្រុសម្នាក់នោះ បានស្លាប់បាត់បង់​ជីវិតជាច្រើនម៉ោងនៅក្នុងទឹកបាត់ទៅហើយ ។ បើតាមសម្តីរបស់អ្នកភូមិបានប្រាប់អោយដឹងថា៖ ក្មេងប្រុសដែ​លបានស្លាប់បាត់​បង់​ជីវិត​នមានឈ្មោះ មាស វីឆៃ ភេទប្រុស អាយុ ១២ ឆ្នាំ ឪពុកឈ្មោះ ធី វុត្ថា អាយុ​៣​៧​ឆ្នាំ ស្រុកំណើតនៅ​ភូមិ ព្រែកអាជី ឃុំទី២ ស្រុក ក្រូចឆ្មារ ខេត្ត ត្បូងឃ្មុំ និង ម្តាយឈ្មោះ កន សារុំ អាយុ៣៦ឆ្នាំ ស្រុកកំណើតរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។ ក្រោយពេលដែលរាវរកឃើញសាកសពក្មេងប្រុសហើយ អាជ្ញាធរដែលមានជំនាញក៏បានមកពិនិត្យលើស​ព​ក្មេងឃើញថា៖ លង់ទឹកស្លាប់ដោយ​ពិតប្រាក​ដ​មែន ក៏​ប្រគល់សព​អោយទៅសាច់ញាត្តិ ឪពុកម្តាយ​យកទៅ​ធ្វើបុណ្យទៅតាមប្រ​ពៃ​ណី។ គួរបញ្ជាក់ផងដែលថា៖ សូមបងប្អូន ពុកម៉ែ ដែលជាអាណាព្យាបាល សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ ពីសុវត្ថិភាព អាយុជីវិតកូនក្មេងដែលនូវតូចៗ ជះវាងមានកើត ជាយថាហេតុដោយប្រការណាមួយ៕ រាយការណ៍ដោយៈលោក ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1616 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6928 នាក់
ខែនេះ :
22766 នាក់
3 ខែនេះ :
77385 នាក់
សរុប :
1661312 នាក់