ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មូលហេតុលោកសង្ឃ០១អង្គ ចាក់ស្រ្តីម្នាក់អោយរងរបួសយ៉ាងធ្ងន់ធ្ងរ គឺដោយដារតែខាងស្ត្រីសុំបែក..!!!
Sat,24 November 2018 (Time 01:22 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1184នាក់)


ក្រុងប៉ោយប៉ែត៖ តាមការឱ្យដឹងពីសមត្ថកិច្ច បានប្រាប់ សារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ នៅវេលាម៉ោង០៨និង១០នាទី មានករណី ប៉ុនប៉ងឃាតកម្ម ដោយចេតនា កើតឡើងនៅចំណុចទំនប់អាងទឹក អូរខៃដន ស្ថិតនៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ មុនពេលកើត ហេតុ ឈ្មោះ ទន់ សាវ៉ន ភេទ ប្រុស អាយុ ៥២ ឆ្នាំ មុខរបរ បួសជាសង្ឃ គង់នៅវត្ត ( ស្វាយចាស់ )ស្ថិតនៅ ភូមិ ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ ។ បានជិះរថយន្ត ឈ្នួល មកជួបនារីរងគ្រោះ ឈ្មោះ ឡេង ផល្លា ភេទ ស្រីអាយុ ៤៣ ឆ្នាំ (ជាស្ត្រីមេម៉ាយ) មុខរបរប្តូរប្រាក់ ស្នាក់នៅភូមិផ្សារកណ្តាល សង្កាត់និងក្រុងប៉ោយប៉ែត ។ ជនរងគ្រោះបានបើក រថយន្ត ហៃឡែនឌឺ របស់ខ្លួនទៅជួប លោកសង្ឃឈ្មោះ ទន់ សាវ៉ន នៅចំណុចអូរខៃដន។ មូលហេតុ ការណាត់ជួបគ្នានិយាយពីទំនាក់ទំនងស្នេហា នឹង បានស្គាល់គ្នារយពេល០៣ឆ្នាំមកហើយ ជនរងគ្រោះបានសុំបែកពីកលោកសង្ឃឈ្មោះ ទន់ សា វ៉ន ភ្លាមៗនោះ ជនសង្ស័យឈ្មោះ ទន់ សាវ៉ន លឺដូច្នេះទប់ចិត្តមិនបាន បានយកដែកឆាបចេញពីក្នុងថង់យាម ចាក់ទៅលើស្ត្រីរងគ្រោះ ចំមុខនិងបំពង់ករ បណ្តាលអោយរងរបួសធ្ងន់ឈាមស្រោចពេញខ្លួន។ ភ្លាមៗនោះប្រជាពលរដ្ឋ បានដឹកស្ត្រីរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក០២ផងដែរ ។ ក្រោយពេលកើតហេតុ មានប្រជាពលរដ្ឋ បានប្តឹងរាយការ ជូនមកសមត្ថកិច្ចភ្លាមៗ ដើម្បីមកស្រាវជ្រាវ និង ធ្វើអន្តរាគមន៍នាំខ្លួន ជនសង្ស័យ ឈ្មោះ ទន់ សាវ៉ន ជាព្រះសង្ឃ រួមនិងវត្ថុតាងមានដូចជា : ដែកឆាប១ យកមកសួរនាំ នៅអធិការនគរបាលក្រុងប៉ោយប៉ែត។ ក្រោយពីសមត្ថកិច្ចក្រុងប៉ោយប៉ែត សាកសួរហើយរួច និងនាំព្រះសង្ឃ ទៅផ្សឹករួច និងបន្ត តាមនិតិវិធីច្បាប់៕ រាយការណ៍ដោយៈលោក វ៉ិត រិទ្ធ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2308 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7620 នាក់
ខែនេះ :
23458 នាក់
3 ខែនេះ :
78077 នាក់
សរុប :
1662004 នាក់