ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
គ្រោះថ្នាក់ចរាចរណ៍នៅតែឆក់យកជីវិតមនុស្សជារៀងរាល់ថ្ងៃ.! គឺដោយសារតែអ្នកបើកបរយានជំនិះគ្រប់ប្រភេទ មិនគោរពច្បាប់ចរាចរណ៍.!!!
Sun,25 November 2018 (Time 10:38 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 744នាក់)


ក្រុងប៉ោយប៉ែតៈគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយបានកើតឡើងរវាងម៉ូតូនិងរថយន្ត បណ្តាលអោយបុរសវ័យក្មេងបើកបរម៉ូតូម្នាក់បានស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ ហេតុការណ៍នេះបានកើតឡើង នៅយប់ថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២២ និង១០នាទី  នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងលិចស្ថានីយ៍ប្រេងឥន្ធនៈ អឹុង ឆាយហុក ចម្ងាយប្រហែល៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បើយោងតាមពលរដ្ឋឃើញនៅក្នុងហេតុការណ៍នេះ បានប្រាប់អោយដឹងថា៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត ម៉ូតូ០១គ្រឿង ម៉ាកស្គូបពី ពណ៌សលាយផ្កាឈូក ពុំមានពាក់ស្លាកលេខ ហើយបានបុកប៉ះជាមួយ និង រថយន្តតូច០១គ្រឿង ម៉ាកកាមរីឆ្លាម ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2L-5994 បើកបរពីលិចទៅកើត បណ្តាលអោយបុកគ្នាតែម្តង បង្កការភ្ញាក់ផ្អើលទាំងយប់ ភ្លាមៗនោះ.!ម្ចាស់រថយន្តចុះគេចខ្លួនបាត់ទៅ។ លោកអនុសេនីយ៍ឯក សុិន ដូនី នាយរងផ្នែកចរាចរណ៍បានប្រាប់សារព័ត៌មាន គេហទំព័រប៉ោយប៉ែតប៉ុស្តិ៍អោយដឹងថា៖ អ្នកបើកបរម៉ូតូមានឈ្មោះ ជឿ ចំណាន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ស្លាប់នៅនិងកន្លែងកើតហេតុ)។ ចំណែកម៉ូតូ(ខូចខាតធ្ងន់) និងរថយន្ត(ខូចស្រាល) សមត្ថកិច្ចបានយកមក រក្សាទុក នៅអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត។ លោកបានបន្តទៀតថា៖ ចំពោះម្ចាស់រថយន្ត ដែលបានរត់គេចខ្លួនទៅបាត់ទៅ ទោះជាយ៉ាងណាក៏ដោយ លោកនឹងស្រាវជ្រាវ រកម្ចាស់រថយន្ត មកដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕ ( សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារអាយុជីវិតគ្រួសារយើងនិងអ្នកដ៏ទៃ ) រាយការណ៍ដោយៈ លោក ជួង វិសិដ្ឋ និពន្ឋនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2298 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7610 នាក់
ខែនេះ :
23448 នាក់
3 ខែនេះ :
78067 នាក់
សរុប :
1661994 នាក់