ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តហាយ ឡែនដ័រ ០១គ្រឿង បណ្តាល អោយរបួសមនុស្សចំនួន០២នាក់ រងរបួសធ្ងន់
Mon,26 November 2018 (Time 07:28 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 841នាក់)


ក្រុងប៉ោយប៉ែតៈ នៅរសៀលថ្ងៃ២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ វេលាម៉ោង១៤និង០០នាទីលើផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងលិចក្លោងទ្វារវត្តអូខៃដន ប្រហែល២០០ម៉ែត្រស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តហាយឡែនដ័រ០១គ្រឿង បណ្តាលអោយមនុស្សចំនួន០២នាក់រងរបួសធ្ងន់ បើយោងតាមប្រជារដ្ឋបានឃើញហេតុការនៅទីនោះប្រាប់អោយដឹងថាៈ មុនពេលកើតហេតុគេឃើញម៉ូតូ០១គ្រឿងជិះគ្នា០២នាក់ បើកបរពីកើតទៅលិច រីឯរថយន្តបើកបរពីលិចទៅកើត បើកបរបញ្ច្រាសទិសគ្នា លុះមកដល់ចំនុចកើតហេតុ រថយន្តឡើងវ៉ាជែងរថយន្តដឹកដី ក៏ជ្រុលចង្កូតទៅបុកម៉ូតូតែម្តងទៅ បណ្តាលអោយអ្នកបើកបរម៉ូតូរួមនិងអ្នកជិះរួមដំណើរជាមួយរងរបួសធ្ងន់ទាំងពីនាក់តែម្តង ក៏ប៉ុន្តែ.!ប្រភពមិនទាន់ច្បាស់ការនៅឡើយទេថាៈជនរងគ្រោះទាំង០២នាក់និងអ្នកបើករថយន្ត មិនស្គាល់អត្តសញ្ញាណនៅឡើយ សារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ រាយការណ៍បឋម។ ក្រោយពេលកើតហេតុត្រូវបានលោកអនុសេនីយ៍ឯក ស៊ិន ដូនី នាយរងផ្នែកចរាចរណ៍ បានមកវាស់វែងនិងជួយសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ហើយលោកបានហៅថយន្តសង្គ្រោះដឹកអ្នករងរបួសទាំង០២នាក់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់។ ចំណែកម៉ូតូ(ខូចខាតធ្ងន់)និងរថយន្ត(ខូចខាតស្រាល) បច្ចុប្បន្ន សមត្ថកិច្ចនគរបាលផ្នែកចរាចរណ៍ យកម៉ូតូនិងរថយន្តទៅរក្សាទុកនៅអធិការដ្ឋានក្រុងប៉ោយប៉ែត ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1596 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6908 នាក់
ខែនេះ :
22746 នាក់
3 ខែនេះ :
77365 នាក់
សរុប :
1661292 នាក់