លោកអ៊ុំស្រី ហុង ខន ជាស្ត្រីមេម៉ាយម្នាក់ បានកើតទុក្ខមិនសុខចិត្ត នឹងមិនពេញចិត្តទៅលើម្ចាស់សំណង់ ដែលកំពុង សាងសង់អាគារជាច្រើនជាន់ ដែលបង្កផលប៉ះពាល់ទ្រព្យ សម្បត្តិ អ្នកដទៃ...!!!
ក្រុងប៉ោយប៉ែតៈ លោកអ៊ុំស្រី ហុង ខន អាយុ៥៨ឆ្នាំ ជាស្ត្រីមេម៉ាយ ដែលរស់នៅក្នុងភូមិ(អង្គការគ្រួសារថ្មី ) ស្ថិតភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត អស់រយៈពេល ១០ឆ្នាំ ជាងមកហើយ បានកើតទុក្ខមិនសុខចិត្ត នឹងមិនពេញចិត្តទៅលើម្ចាស់សំណង់ ដែលកំពុងសាងសង់អាគារជាច្រើនជាន់នេះថា៖ គឺផ្ទះរបស់លោកអ៊ំុស្រី រងការខូចខាតជាច្រើនកន្លែង ដោយសារតែសំណង់រឹងមាំមួយនេះ ដែលជាងធ្វើសំណង់បង្ហើបប្រាប់ថា៖ ជារបស់លោក ង៉ោ ម៉េងជ្រួន ដែលមជ្ឈដ្ឋានទូទាំងក្រុងប៉ោយប៉ែត ស្គាល់ថា៖ ជាអ្នកមានអំណាចនៅក្នុងខេត្តបន្ទាយមានជ័យ ដែលនឹងកំពុងសាងសង់ដោយគ្មានស្តង់ស្តា ត្រឹមត្រូវតាមគោលការច្បាប់នគរដែនដីរមនីកម្ម សំណងពាណិជ្ជកម្ម ទៅតាមលក្ខណៈបច្ចេកទេសនោះឡើយ។
លោកអ៊ុំស្រី ហុង ខន បានរៀបរាប់ប្រាប់សារព័ត៌មាន(គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍) យើងខ្ញុំអោយដឹងទៀតថា៖ ចាប់តាំងពីសំណង់នេះផ្តើមសាងសង់មក ផ្ទះរបស់គាត់ត្រូវបានរងការខូចខាតមានដូចជាៈ ធ្លុះដំបូលផ្ទះ ធ្លុះពិដាន ប្រះជញ្ជាំងផ្ទះ ជាច្រើនកន្លែង ដោយសារតែ បុកគ្រឹះ ធ្លាក់ដែក ធ្លាក់ស៊ីម៉ង់ត៍ មកលើដំបូលផ្ទះគាត់ ទើបផ្ទះរបស់គាត់ រងការខូចខាតបែបនេះ ពិសេសជាងនេះទៅទៀត អ៊ុំស្រី មានការព្រួយបារម្ភភ័យខ្លាចគ្រោះថ្នាក់ដោយ យៈថាហេតុ កើតមាននៅថ្ងៃណាមួយជាមិនខាន។ លោកអ៊ុំស្រីបន្តទៀតថា៖ ករណីខាងលើនេះ អ៊ុំស្រីក៏ធ្លាប់បានទៅប្រាប់មេជាងម៉ៅការសំណង់ជាច្រើនសារមកហើយដែល សូមអោយប្រាប់ទៅម្ចាស់សំណង់ដែលកំពុងសាងសង់មួយនេះផង ត្រូវមានដាក់របាំងស្បៃ ដើម្បីការពារ កុំអោយពេលធ្វើ ការសាងសង់ធ្លាកដែក ស៊ីម៉ង់ត៍ ឬវត្ថុរឹងផ្សេងៗមកលើដំបូលផ្ទះនាងខ្ញុំតទៅទៀត។
លោកអ៊ុំស្រីបន្តទៀតថា៖ ហើយក៏បានទៅប្រាប់តាំងពីសំណង់នេះចាប់ផ្តើមសាងសង់ដំបូងអស់រយៈពេលជាច្រើនខែមកហើយដែល ក៏ប៉ុន្តែ.!មិនដែលឃើញម្ចាស់អាគារសំណង់រឹងមាំសាងសង់ជាច្រើនជាន់នេះ មកជួបអ៊ុំស្រី ដើម្បីដោះស្រាយជាមួយគ្នា ដោយផ្លូវច្បាប់ម្តងណាឡើយ មិនត្រឹមតែប៉ុណ្ណោះ.! មិនមានការទទួលខុសត្រូវ ទៅតាមរដ្ឋបាលក្រុងដែលចេញច្បាប់អោយសាងសង់នោះទេ និងមិនមានរបាំងស្បៃជានាំងការពារអោយបានត្រឹមត្រូវនៅឡើយទេមកទល់ ថ្ងៃ២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ។ មិនត្រឹមតែប៉ុណ្ណោះអ៊ុំស្រី ហុង ខន ក៏ធ្លាប់បានទៅប្រាប់មេភូមិក្បាលស្ពាន១ អោយជួយដោះស្រាយ និងជួយអន្តរាគមន៍ មួយដងជាពីដង មកហើយដែល។ តែលោកមេភូមិក្បាលស្ពាន១ ហាក់មិនអើពើធ្វើមិនដឹងរឿងអ្វីទាំងអស់ ប្រហែលជាលោកមេភូមិក្បាលស្ពាន១ ខ្លាចអំណាចម្ចាស់សំណង់អាគារ ដែលកំពុងសាងសង់នេះហើយមើលទៅ ទើបបានជាមិនមានការដោះស្រាយជូនគ្រួសារ អ៊ុំស្រី ហុង ខន ដែលកំពុងរងគ្រោះ ដោយសារតែសំណង់ជាច្រើនជាន់មួយនេះ។
មកទល់ពេលនេះ លោកអ៊ុំស្រី ហុង ខន បានរៀបចំឯកសារ រូបថតមួយចំនួនដែល ជាភស្តុតាង ដើម្បីដាក់ពាក្យបណ្តឹងនៅឯសាលាក្រុងប៉ោយប៉ែត នឹងដើម្បីអោយ លោក សាន ស៊ានហូ អភិបាលនៃគណអភិបាលក្រុងប៉ោយប៉ែត ជួយដោះស្រាយជូនក្រុមគ្រួសារគាត់ផង ព្រោះពេលនេះផ្ទះដែលគាត់កំពុងរស់នៅជាយូឆ្នាំមកហើយមិនមានរងការខូចអ្វីឡើយ ទើបតែប៉ុន្មានខែនេះសំណង់អាគារជាច្រើនជាន់ទើបនឹងសាងសង់មក ជាប់ក្បែរព្រហ្មដីផ្ទះគាត់ ទើបផ្ទះលោកអ៊ុំស្រី ហុង ខន រងការខូចខាតជាច្រើនកន្លែងបែបនេះ ដែលប្រភពពីជាងកំពុងធ្វើការនៅទីនោះលួចខ្សឹបប្រាប់អុំស្រីថា៖ ជាសំណង់របស់លោក ង៉ោ ម៉េងជ្រួន ដែលមានឋានៈ ជាអភិបាលរងខេត្តបន្ទាយមានជ័យ។
ពាក់ព័ន្ធទៅនឹងសំណង់ដែលកំពុងសាងសង់ជាច្រើនជាន់នេះផងដែល ខាងសារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ បានព្យាយាមខលទៅលោក ង៉ោ ម៉េងជ្រួន ជាច្រើនដងតាមរយៈលេខទូរស័ព្ទ Tell.077783777 ដើម្បីសុំការបកស្រាយបំភ្លឺពីលោក ថា៖ តើលោកបានដឹងពីរឿងសំណង់ដែលកំពុងសាងសង់កំពស់ជាច្រើនជាន់នៅក្បែរ(អង្គការគ្រួសារថ្មី)ម្តុំផ្សារដើមពុធទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ជារបស់លោក តើពិតដូចដែលប្រភពបង្ហើបប្រាប់ដែលរឺទេ ដែលបង្កធ្វើអោយខូចខាត ទ្រព្យសម្បត្តិ ផ្ទះសំបែងអ្នកដទៃ។ អ្វីដែលធ្វើអោយខកចិត្តនោះគឺ លេខទូរស័ព្ទ របស់លោក មិនអាចធ្វើការទាក់ទងបាននោះទេ ព្រោះនៅក្រៅតំបន់សេវា..ហើយអង្គភាពយើងខ្ញុំរងចាំស្វាគមន៍រាល់ការបកស្រាយបំភ្លឺនៅគ្រប់អង្គភាពសារមី រាល់ការផ្សាយរិះគន់ក្នុងនៃស្ថាបនា ដោយយោងតាមច្បាប់សារព័ត៌មាន តាមរយៈអាស័យដ្ឋាន ឬក៏តាមលេខទូរស័ព្ទ Tell.092190098-0886606773 រាល់ម៉ោងធ្វើការ៕
ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ
គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍
www.poipetpostnews.com