ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធ ហត្ថខេត្តបន្ទាយមានជ័យ រយៈពេល១៤ថ្ងៃ...
Wed,28 November 2018 (Time 11:56 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 804នាក់)


ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី២៧ ខែវិចិ្ឆកា ឆ្នាំ២០១៨ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រារព្វពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ខែវិចិ្ឆកា ដល់ថ្ងៃទី២៧ ខែវិចិ្ឆកា ឆ្នាំ២០១៨។ ដែលមានសិក្ខាកាមចំនួន ៧២នាក់ លើជំនាញចំនួន០៧ រួមមាន ៖ ១-លំហាត់របៀបជួរទ័ព ២-ការងាររក្សាសណ្តាប់ធ្នាប់ ៣-ប្រតិបត្តិការទប់ស្កាត់ និងបង្រ្កាបបាតុកម្ម ៤-ផលប៉ះពាល់ និងច្បាប់ស្តីពីគ្រឿងញៀន ៥-ការគ្រប់គ្រងសម្ភារៈសឹក ៦-ច្បាប់ព្រហ្មទណ្ឌ ៧-លំហាត់របៀបបាញ់ស៊ីប។ ក្នុងកម្មវិធីបិទវគ្គហ្វឹកហ្វឺននេះផងដែរ ក៏មានការបាញ់គ្រាប់ពិត ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ នាយ ការិយាល័យ នាយទាហាននាយទាហានរង និងពលទាហានជាច្រើនរូប រួមជាមួយមន្ត្រីរាជការតាមបណ្តាមន្ទីរ ស្ថានប័ន និងអង្គភាពនានាជុំវិញខេត្តយ៉ាងច្រើនកុះករ។ ក្នុងកម្មវិធីហ្វឹកហ្វឺននេះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានផ្តល់រង្វាន់លើកទឹកចិត្តដល់សិក្ខាកាមដែលទទួលបានចំណាត់ថ្នាក់ល្អក្នុងការបាញ់ស៊ីបគ្រាប់ពិតក្នុងនោះរួមមាន ៖ ១-ចំណាត់ថ្នាក់លេខ១ (ចំនួន ០២នាក់) ក្នុងម្នាក់ទទួលបាន ឯកសណ្ឋានឈុតពណ៌ទឹកប៊ិច ០១កំប្លេ អាវយឺត (អ.ហ) ០១ និងថវិកា ០១លានរៀល ២ ចំណាត់ថ្នាក់លេខ ២(០១នាក់) ទទួលបាន ឯកសណ្ឋានឈុតពណ៌ទឹកប៊ិច ០១កំប្លេ អាវយឺត (អ.ហ) ០១ និងថវិកា ៥០ម៉ឺនរៀល ៣ ចំណាត់ថ្នាក់លេខ ៣(០១នាក់) ទទួលបាន ឯកសណ្ឋានឈុតពណ៌ទឹកប៊ិច០១កំប្លេ អាវយឺត (អ.ហ) ០១ និងថវិកា៣០ម៉ឺនរៀល និងផ្តល់ជូនប័ណ្ណសរសើរលើកទឹកចិត្តដល់សិក្ខាកាមដែលគោរពវិន័យខ្ជាប់ខ្ជួន មានសណ្តាប់ធ្នាប់ល្អ ចំនួន០៥នាក់បន្ថែមទៀត និងបានរៀបចំពិសារអាហារសាមគី្គ ថ្ងៃត្រង់មួយពេលសម្រាប់សិក្ខាកាម និងភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមផងដែរ ៕ ដោយៈ លោក វ៉ិត រិទ្ធ និពន្ធនាយក គេហទំព័រប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2318 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7630 នាក់
ខែនេះ :
23468 នាក់
3 ខែនេះ :
78087 នាក់
សរុប :
1662014 នាក់