ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
តេីជាការពិតដែលរឺទេ.! ដែលពន្ធធនាគារ ខេត្តបន្ទាយមានជ័យ ជាអណ្តូងរ៉ែមាស​​ របស់អ្នកគ្រប់គ្រង.!!!
Wed,28 November 2018 (Time 05:35 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1036នាក់)


ខេត្តបន្ទាយមានជ័យ៖ ចាប់តាំងពីពេលដែលលោក អ៊ុង សុីផាន ចូលមកគ្របរប់គ្រងពន្ធធនាគារខេត្តបន្ទាយមានជ័យ មក ចេះតែមានការលេចលឺពាក្យចាមរាមជាហូរហែរ... ស្តីពីការគៀបសង្កត់គ្រប់រូបភាពទៅលេីអ្នកទោស ដែលពិសេសបំផុតទៅលេីអ្នកទោសដែលក្រីក្រ។ បើយោងតាមប្រភពច្បាស់ការមួយបានបញ្ជាក់ ដោយទឹកភ្នែកស្តីពីទុក្ខលំបាករបស់អ្នកទោសរាប់រយនាក់ក្នុងពន្ធធានាគារ ខេត្តបន្ទាយមានជ័យ លេីសពីទោសទណ្ឌដែលត្រូវទទួលតាមផ្លូវច្បាប់នោះ១០ដងទៅទៀត។ បើយោងតាមប្រភពបានប្រាប់អោយដឹងថា៖អ្នកទោស (ក្រីក្រ) ក្រៅពីការហូបចុកមិនគ្រប់គ្រាន់ហើយខ្វះអណាម័យ ក៏ធ្លាប់មានអ្នកទោសត្រូវបានស្លាប់ដោយសារមានជំងឺនិងកង្វះអាហារ ថ្នាំសង្កូវផងដែរ។ល។ លេីសពីនោះទៅទៀត សាច់ញ្ញាតិរបស់អ្នកទោសចូលទៅលេងមួយថ្ងៃមួយថ្ងៃ ក្នុងមួយនាក់ ៤ពាន់រៀល ហើយក៏មិនអាចយកម្ហូបអាហារស្រស់ៗមកផ្ញេីរអោយអ្នកទោសបានដែរ ទោះជារដូវបុណ្យទាន ដែលពួុកគាត់ចង់អោយកូនក្មួុយដែលមានទោសបានហូបឆ្ងាញ់ម្តងម្កាលក៏ដោយ អ្នកទោសត្រូវហាមឃាត់ជាដាច់ខាតមិនអោយធ្វេីម្ហូបអាហាររឺសូម្បីដាំទឹកផឹកនោះទេ។ ក៏ប៉ុន្តែផ្ទុយទៅវិញ ក្នុងមន្ទីរឃំុឃាំងអ្នកទោសត្រូវទិញទឹកដែលគេដាំលក់នៅក្នុងនោះក្នុងតំលៃ១បំពុងទឹក្តៅ៥០០០៛​ ម្ហូបឆ្អិនស្រាប់ក្នុងមួយកូនថង់តូចមួយ៥០០០៛ ទៅ១០០០០៛។បែរជាអ្នកទោសដែលជា (អ្នកមានលុយ) អ្នកទោសមានលុយអាចប្រេីទូរសព្ទ័ smartphone ដោយបង់លុយអោយខាងអ្នកគ្រប់គ្រងក្នុង១ខែ៣០០$ ក្នុង១គ្រឿងអាចប្រេីដោយសេរី ក្នុងនោះក៏មានលក់ស្រាប៊ៀABCក្នុង១កេស១០០$ មានលក់ម្ហូបកុម្មង់គ្រឿងក្លែមស្រាប៊ៀគ្រប់ប្រភេទ និងភេសជ្ជះគ្រប់មុខ ក្នុងតំលៃលេីសខាងក្រៅ៤ទៅ៥ដង។ រីឯសេវាប្តូរបន្ទប់១៥០$ ហើយសេវ៉ាវីងវេរលុយ ត្រូវបានប្រេីប្រាស់ក្នុងពន្ធធនាគាយ៉ាងទូលំទូលាយ ដោយមានលំហូរទឹកប្រាក់រាប់ពានលដុល្លា ក្នុងការវេរម្តងៗ ដោយថ្លៃសេវាខ្ពស់ ល្បែងសុីសងគ្រប់ប្រភេទក៏មានផងដែរ នោះគេមិននិយាយពីរឿងដែលមានចររាចរណ៍គ្រឿងញៀននោះផងទេ។ និយាយជារួមអ្នកទោសដែលមានលុយគឺជាក្រុមនិងជាបក្សពួករបស់មន្រ្តីពន្ធធនាគារពួកគេអាចធ្វេីអ្វីតាមអំពេីចិត្តបាន។ យេីងខ្ញំុគ្រាន់តែចង់សំណូមពរអោយប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាសម្តេចក្រលាហោម សរ ខេង លោកនាយឧត្តមសេនីយ៍នេតសាវឿន លោកអភិបាលខេត្តបន្ទាយមានជ័យ លោក សួន បវរ សុំលោកមេត្តា ត្រួតពិនិត្យមេីលបន្ថែមទៀតទៅលេីមន្រ្តីពន្ធធនាគារ លោក​ អ៊ុង សុីផាន ឡេីងវិញផង ។ ជាពិសេសសំុសំណូមពរអោយមានការកែប្រែរបបហូបចុកនិងការព្យាបាលជំងឺដល់អ្នកទោសដែលទីទាល់ក្រគ្មានសាច់ញាតិ គ្មានលុយ សុំអោយគាត់បានហូបឆ្អែតគ្រប់ និង បានទទួលការព្យាបាលពេលឈឺ ទោះបីពួកគាត់ជាអ្នកទោសតែពួកគាត់ក៏ជាមនុស្សដែរ ពួកគាត់ត្រូវបានទទួលទោសដោយពួុកគេត្រូវទទួុលទោសបំបិទសិទ្ធសេរីភាព ដើម្បីកែប្រែខ្លួុនក៏មែនពិតតែពួុកគាត់សុំតែប៉ុណ្ណឹង ព្រោះពួគគាត់មិនមានលុយទិញម្ហូបដែលលក់ថ្លៃដូចមាសក្នុងពន្ធធនាគានេះទេ។ ទោះជាមានការបដិសេដពីពេលមុន របស់ លោក អ៊ុង​ សុីផាន ថា៖ មិនមានករណីដូចពោលខាងលេីឡេីយ តែអ្នកទោសដែលបានផុតកំណត់ទោសហើយ មានសិទ្ធិឡើងវិញពីពន្ធធានាគាបន្ទាយមានជ័យ មួយចំនួននៅតែអះអាងថា៖ ពិតណាស់គឺពិតជាមានករណីដូចខាងលេីប្រាកដមែន បេីមិនជឿអោយអ្នកណាម្នាក់ដែលចង់ដឹងច្បាស់សាកទៅជាប់គុកក្នុងពន្ធធនាគារខេត្តបន្ទាយមានជ័យ ល​ មេីល និង ដឹងប្រាកដថា៖ វាយ៉ាងមេច? ដូចនេះមានតែថ្នាក់ដឹកនាំកំពូលនិងអង្កភាពកំចាត់អំពេីរពុករលួយទេ ដែលអាចស្រាវជ្រាវនិង ចាត់វិធានការនៅករណីខាងលេីនេះបានតាមផ្លូវច្បាប់។ ព្រោះថា៖ រដ្ឋាភិបាលមានខ្ទង់ចំណាយគ្រប់គ្រាន់ចំពោះរបបហូបចុក និង ថ្នាំសង្កូវ របស់អ្នកទោសតេីថវិការនោះវារត់ទៅណាអស់.?៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2324 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7636 នាក់
ខែនេះ :
23474 នាក់
3 ខែនេះ :
78093 នាក់
សរុប :
1662020 នាក់