ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មន្ត្រីរដ្ឋបាលក្រុងប៉ោយប៉ែត ចុះរុះរើរបងមួយកន្លែង តាមបទបញ្ជា លោក សាន ស៊ានហូ ដែលសាងសង់ ចំកណ្តាល់ផ្លូវសាធារណៈ ...!!!
Thu,29 November 2018 (Time 06:30 PM)
ដោយ ៖ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 1102នាក់)


ក្រុងប៉ោយប៉ែត ៖ លោក សម វិជ័យ បានធ្វើរបងបិទ ផ្លូវ នៅចំណុច​ ភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បើតាមសម្ដី របស់ប្រជាពលរដ្ឋ រស់នៅ ចំណុចខាងលើ បាននិយាយថា៖ លោក សម វិជ័យ បានសាងសង់ របងបិទផ្លូវ រំលោភយកដីផ្លូវសាធារណៈ ធើ្វជាកម្មសិទ្ធិ របស់ខ្លួន ពួកគាត់បន្ត ទៀតថា៖ ផ្លូវនេះ គឺមានយូរណាស់មកហើយ តាំងពីឆ្នាំ១៩៩០ មកម្ល៉េះ។ ស្រាប់តែនៅថ្ងៃទី ២៤ ខែវិចិ្ឆកា កន្លងទៅនេះ លោកបានមកធ្វើរបងបិទ មិនត្រឹមជីកដាក់បង្គោលឈើទេ ប៉ុន្តែនៅថ្ងៃទី២៨ ខែវិចិ្ឆកាឆ្នាំ២០១៨ លោក សម វិជ័យ បានប្រើកម្មករសំណង ធ្វើ ពុំ ដើម្បីចាក់បេតុង នៅព្រឹកថ្ងៃទី ២៩ ខែវិចិ្ឆកា ឆ្នាំ២០១៨ នៅពេលនេះ ក្រុមកូនចៅ លោក សម វិជ័យ បានកំពុងរៀបចំចាក់បេតុង បិទផ្លូវ នេះហើយ ។ នៅពេលនោះមានវត្តមាន លោក ខាត់ ធា នាយករងរដ្ឋបាល និងលោក សុខ ពេញណន បានចុះមកចូលរួមមានអាជ្ញាធរភូមិ និង តំណាងសង្កាត់ រួមនិងសមត្ថកិច្ច គ្រប់ស្ថាប័ន និងមានការស្នើរពីប្រជាពលរដ្ឋរស់នៅក្នុងភូមិឃុំខាងលើ និងដោយមានការអន្តរាគមន៍ ពីលោក សាន ស៊ានហូ ដាក់បញ្ជារឲ្យចុះមកបើកផ្លូវវិញ ជូនប្រជាពលរដ្ឋវិញជាស្ថាពរ ។ ប្រជាពលរដ្ឋមានការសប្បាយចិត្ត និងគាំទ្រនូវ ចំណាត់ការណ៍ របស់លោកសាន ស៊ានហូ អភិបាលក្រុង ក្នុងការបំពេញនូវតម្រូវការ របស់ពលរដ្ឋ ដែលបានទទូចសុំ អន្តរាគមន៍ ពេលកន្លងទៅនេះ។ មិនតែប៉ុណ្ណោះ លោក ខាត់ ធា បានចេញថវិការផ្ទាល់ខ្លួន របស់លោក បានចេញសងនូវការ ខាតបង់ របស់របរមួយចំនួនសរុបថវិការ ចំនួន៣៥០ដុល្លារ ផងដែរ ថែមទាំងឲ្យមេភូមិដាក់របាំង កំពស់២.៥០(ពីរម៉ែត្រកន្លះ)ទទឹង៤ម៉ែត្រ(បួនម៉ែត្រ)ដើម្បីការពាររថយន្តធំៗឆ្លងកាត់ កុំឲ្យមានការខូចខាតផ្លូវផងដែរ ៕ ដោយៈលោក វ៉ិត រិទ្ធ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2016 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7328 នាក់
ខែនេះ :
23166 នាក់
3 ខែនេះ :
77785 នាក់
សរុប :
1661712 នាក់