ក្រុងប៉ោយប៉ែត៖ មានករណី បុរសជនជាតិថៃ ម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួល មួយកន្លែង នៅផ្កាយ៣ ស្ថិតភូមិក្បាលស្ពាន១ សង្កាត់និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្លាប់ដោយ ពំដឹងមូលហេតុ ។ ដែលហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ នៅវេលាម៉ោង១០និង ០០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨។ បើយោងតាមការរៀបរាប់ ពីមិត្តភក្តិ ជនជាតិថៃ ធ្វើការងារជុំ បុរសនោះ បានអោយដឹងថា៖ ដោយបាត់មិនបានឃើញចូលទៅធ្វើការងារ នៅកាស៊ីណូ DNA ស្តាវេហ្គាស អស់រយៈ ពេល០៤ថ្ងៃមកហើយ មកទល់ថ្ងៃទី១០ខែឆ្នាំដ៏ដែលនេះ។ ដោយបាត់ដំណឹងឈឹង ដោយពុំមានការសុំច្បាប់សម្រាក អ្វីទាំងអស់ មិត្តភក្តិក្រុមការងារបានបន្តទៀតថា៖ សពជនជាតិថៃ មានឈ្មោះ ប៊ុនថាំ នួនអ៊ុក ភេទប្រុស អាយុ៤៨ ឆ្នាំ រស់នៅ ឃុំធុងឡែង ស្រុកឡង ខេត្តផ្លែ នៃប្រទេសថៃ ជាប់ព្រំដែនប្រទេសឡាវ សពថ្ងៃមានមុខរបរ ជាបុគ្គលិក កាស៊ីណូខាងលើ ស្លាប់ក្នុងបន្ទប់លេខE៥ ជាន់ទី០៣។ ហើយបើយោងតាមសម្តីម្ចាស់ផ្ទះជួល បានប្រាប់ថា៖ ដោយមានអ្នកជួលក្បែរបន្ទប់ ធុំក្លិនស្អុយភាយៗ ក៏សង្ស័យបានមកប្រាប់ម្ចាស់ផ្ទះជួល ហើយក៏មានការចាប់អារម្មណ៍ ដោយ សារបន្ទប់សពនោះធុំក្លិនស្អុយ។ ហើយណា មួយអ្នកសម្អាតបន្ទប់បានសុំច្បាប់រយៈពេល ៣/៤ថ្ងៃ ទៅលេងស្រុកកំណើត តាំងតែពីថ្ងៃទី៦ខែឆ្នាំដ៏ដែល ទើបមិនបានសម្គាល់មើល ដោយធុំក្លិននេះ ចេះតែស្អុយខ្លាំងឡើងៗ ទើបអ្នកជួលក្បែរនោះ រាយការណ៍បន្តថែមទៀត ទើបម្ចាស់ផ្ទះ ដាច់ចិត្តគាស់ទ្វារបន្ទប់មើល ភ្លាមៗ ក៏បានឃើញបុរសជនជាតិថៃ ស្នាក់ក្នុងបន្ទប់ជួលនោះ ស្លាប់នៅក្នុងបន្ទប់ ទើបបង្កការភ្ញាក់ផ្អើលទាំងព្រឹកនៅក្រុងប៉ោយប៉ែត បន្ទាប់មកម្ចាស់ ផ្ទះជួលបានរាយការណ៍ជូនសមត្ថកិច្ច ដើម្បីមកធ្វើកំណត់ហេតុ។ ម្ចាស់ផ្ទះជួលបានបន្តទៀតថា៖ ដោយយោងតាម កាមេរ៉ា សុវត្តិភាព នៅវេលាម៉ោង០២និង ២៥នាទី ក្នុងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ ដោយបានឃើញជនជាតិថៃ ដើរចូលបន្ទប់វិញ ក៏មិនបានឃើញចេញមកវិញទេ មកទល់នឹងថ្ងៃនេះ ទើបបានឃើញសព បុរស ថៃ ម្នាក់ នេះដេកស្លាប់ក្នុងបន្ទប់ជួលម្នាក់ឯង។ លុះនៅវេលាម៉ោង០៤រសៀល ថ្ងៃខែឆ្នាំដ៏ដែល សមត្ថកិច្ចជំនាញបានមកធ្វើកោសល្យវិច្ច័យ ទៅលើសាកសព ក្រោយពីពិនិត្យសាកសពជនជាតិថៃ រួចមក សមត្ថកិច្ចជំនាញ បានសន្និដ្ឋានបានថា៖ បុរសជនជាតិថៃ នេះ ស្លាប់ដោយសារធ្លាយក្រពះ និងមានក្អួតឈាមចេញតាមមាត់ទៀតផង និងដោយជនជាតិថៃ ម្នាក់នេះ មានរោគប្រកាយជាប់ខ្លួនជាច្រើនមុខផងដែល ហើយយោងតាមសម្តីមិត្តភក្តិធ្វើការជំុគ្នា បានប្រាប់សមត្ថកិច្ចថា៖ ជនរងគ្រោះ កាលនៅរស់ចូលចិត្តផឹកស្រាបៀរ ជាប្រចាំថ្ងៃ ម្នាក់ឯងផឹកអស់ កន្លះកេស ឯណោះ ក្នុងមួយថ្ងៃ ហើយអ្នកនៅជាប់បន្ទប់នេះនិយាយទៀតថា៖ មានពេលខ្លះ បុរសថៃ ដែលស្លាប់ក្នុងបន្ទប់ជួលនេះ មកពីធ្វើការវិញ ដើរដួលបែកក្បាលម្នាក់ឯង នៅលើផ្ទះជួលនេះក៏ធ្លាប់មានដែលកន្លងមកនេះ គឺដោយសារតែស្រវឹងជោគជាំជាប្រចាំថ្ងៃគ្មានលួស។ បច្ចុប្បន្នក្រោយពីសមត្ថចិត្តជំនាញ បានធ្វើកំណត់ហេតុរួច និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអយ្យការអមសាលា ដំបូងខេត្តបន្ទាយមានជ័យ ផងដែលនេោះ ទើបសមត្ថកិច្ចជំនាញ ទាក់ទងទៅអគ្គកុង ស៊ុលខាងថៃ ប្រគល់សាកសព អោយទៅ សាច់ញាតិ ដែលកំពុងរងចាំទទួលនៅខាងទឹកដីថៃ នៃស្រុកអារ៉ាញ់ ប្រាថេត យកទៅស្រុកកំណើត នៅឯខេត្តផ្លែ នៃប្រទេសថៃ៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា