ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មន្រ្តីអាជ្ញាធរមានសមត្ថកិច្ច មន្រ្តីជំនាញ មន្រ្តីបរិស្ថាន នាយសង្កាត់រដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ថ្លើមកាន់តែធំហើយ ខ្លួនជាមន្រ្តីមិនបង្រ្កាបបទល្មើសព្រៃឈើ បែរជា ប្រព្រឹត្តផ្ទុយពីបទបញ្ជាថ្នាក់លើទៅវិញ..!!!
Wed,12 December 2018 (Time 11:51 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 2224នាក់)


ខេត្តព្រះវិហារ៖ ជារាងរាលថ្ងៃគេសង្កេតឃើញសកម្មភាពរបស់មន្រ្តីជ្ញាធរមានសមត្ថកិច្ច មន្រ្តីជំនាញ និងមន្រ្តីបរិស្ថាននាយសង្កាត់រដ្ឋបាលព្រៃឈើទាំងនេះ ជាមន្រ្តី អនុវត្តច្បាប់ តែបែជាប្រព្រឹត្តផ្ទុយច្បាប់ទៅវិញ ដោយនាំគ្នាឃុបឃិត ជាមួយក្រុមមេឈ្មួញ អោយដឹកជព្ជួានឈើខុសច្បាប់ និងបណ្ដោយអោយមេឧក្រិដ្ឋកម្ម កាប់បំផ្លាញព្រៃឈើ មានឈ្មោះដូវជា ឈ្មោះ ដាវីត ឈ្មោះឌី ឈ្មោះឡី ឈ្មោះចាន់ ណា ដឹកជញ្ជូនឈើ កាន់តែមានសន្ទុះច្រើនជាងមុនទៅទៀត បើទោះបីជា ក្រុមសារព័ត៌មានជាច្រើនស្ថាប័ន បានចុះផ្សាយជាច្រើនលើកច្រើនសារមកហើយកន្លងទៅ ពេលថ្មីៗនេះ។ បើតាមប្រភពបានរាយការណ៍មកពីស្រុកជាំក្សាន្ត ថា៖ មន្រ្តីអាជ្ញាធរមានសមត្ថកិច្ច មន្រ្តីជំនាញ មន្រ្តីបរិស្ថាន និងនាយសង្កាត់រដ្ឋបាលព្រៃឈើ កំពុងធ្វើសកម្មភាព ជាទ្រុងទ្រាយធំ ដែលមិន ធ្លាប់មានពីមុនមក ក្នុងទឹកដីនៃខេត្តព្រះវិហារ បានធ្វើការបើក ជំហ អោយក្រុមឈ្មួញដឹកជញ្ជូនឈើជាច្រើន នាក់ អោយចូលមកកាប់បំផ្លាញ់ព្រៃឈើ ដោយខុសច្បាប់ ជាពិសេស បានផ្ដលទីតាំងអោយឈ្មួញដាក់ម៉ាស៊ីនរ៉ៃធំៗ ដើម្បីជ្រៀកឈើ យ៉ាងអនាធិបតេយ្យ នៅចំណុចភូមិរំដោះ ទំនប់អភិវឌ្ឍន៍ ស្រុកជាំក្សាន្តខេត្តព្រះវិហារ។ ជាក់ស្ដែងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នេះ នៅទីតាំងខាងលើគេសង្កេតឃើញថា៖ មន្រ្តីយោធាពីនាក់ មកឈយាម នៅតាមផ្លូវសារណៈដោយដាក់របងឃាំងផ្លូវមនុស្សចេញចូលហើយមន្រ្តីយោធាពីរូប បាននិយាយថា៖ អ្នកណាក៏ចូលទៅមិនបានដែល ព្រោះជាបទបព្ជាាមេ គ្មាននាក់ណាអាចចូលបាននោះទេ បើគ្មានការអនុញ្ញាត។ ដោយសារតែអ្នកមានអំណាច និងមន្រ្តីអាជ្ញាធរ មានសមត្ថកិច្ច មន្រ្តីជំនាញ់ មន្រ្តីបរិស្ថាន នាយសង្កាត់រដ្ឋបាលព្រៃឈើ បានរួមសហការគ្នាយ៉ាងល្អបែបនេះ បានជាធ្វើអោយព្រៃឈើក្នុងខេត្តព្រះវិហារ រលាយអស់គ្មានសល់ អនាគត់សង្ស័យថា៖ និងក្លាយទៅជាវាលហដ្ឋានជាក់ជាមិនខាន បើមន្រ្តីទាំងនោះនៅតែបណ្ដែតបណ្ដោយ អោយក្រុមឈ្មួញបន្តការកាប់ បំផ្លិចបំផ្លាញតទៅទៀត។ ចុះលោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តព្រះវិហារ លោកមានដឹងរឿងទាំងអស់នេះដែរឬទេ.? ឬមួយលោកបានដឹងហើយ តែធ្វើមិនដឹង.? ហើយលោកនិងមានវិធានការទប់ស្កាត់ដែលទេ ចំពោះកាប់បំផ្លាញព្រៃឈើ និងរឿងមេឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ ជាច្រើនរូបនេះ៕ ដោយៈ វ៉ិត រិទ្ធ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1607 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6919 នាក់
ខែនេះ :
22757 នាក់
3 ខែនេះ :
77376 នាក់
សរុប :
1661303 នាក់