មហាជននិងរង់ចាំមើលថា៖ តើ.! លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសារធារណការនិងដឹកជញ្ជូនមានចំណាត់ការ យ៉ាងណាចំពោះ ស្ថានីយ៍ថ្លឹងរថយន្ត នៅស្រុកសន្ទុក ដែលផ្គើនទៅ និង អនុសាសន៍ របស់សម្តេចតេជោ.!!!
ខេត្តកំពង់ធំ៖ កន្លងមកនេះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ មិនគួរបណ្តែតបណ្តោយ អោយរថយន្តតទ្រុង និងដឹកលើសចំណុះ មកបំផ្លាញផ្លូវថ្នល់ ដែលរាជរដ្ឋាភិបាល កំពុងតែ អភិវឌ្ឍន៍ ស្ទើរគ្រប់វិស័យ មិនថានៅខេត្តណា ទេ អោយតែគ្មានចំណាត់ការ ទៅលើ រថតទ្រុង និងដឹកលើសចំណុះនោះ គឺខេត្តនោះ ត្រូវទទួលខុសត្រូវ រឺមួយស្ថានីយ៍ថ្លឹងរថយន្ត នៅស្រុកសន្ទុក ទុកអនុសាសន៍របស់សម្តេចតេជោ គ្មានប្រសិទ្ធភាព។
ដោយយោងតាមសេចក្ដីរាយការណ៍ បានអោយដឹងថា៖ សព្វថ្ងៃនេះ សកម្មភាពរបស់ក្រុមមន្ត្រី ប្រចាំស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្ត លើផ្លូវជាតិលេខ៦ ភូមិត្រើយម្យ៉ាប ឃុំប្រាសាទ ស្រុកសន្ទុក ក្នុងការប្រមូល លុយពីម្ចាស់រថយន្តធំៗដែលដឹក ទំនិញ និង ដឹកកសិផល លើសទម្ងន់ ដោយគ្មានការត្រួតពិនិត្យ កំពុងត្រូវបានបើកជា សាធារណៈ។
ប្រភពដ៏ដែលបានបន្តទៀតថា៖ ដោយមានការរិះគន់ ចំៗ ថា៖ ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹង រថយន្តនោះ កំពុងសប្បាយប្រមូលលុយចែកគ្នា ធ្វើមានធ្វើបាន យ៉ាងសុខស្រួល ទៀតផង ហើយរថយន្តធំៗ ផ្ទុកលើសទម្ងន់ អាចបើកបរឆ្លងកាត់ផ្លូវជាតិលេខ៦ ទាំងយប់ទាំងថ្ងៃ គ្នានភ័យខ្លាចអ្វីឡើយ។ ប្រភពបានលើកឡើងទៀតថា៖ ចំណែកលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណៈការនិងដឹកជញ្ជូន លោកមិនគួរមើលរំលង ក្រុមមន្ត្រី ប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត លើផ្លូវជាតិលេខ៦ ក្នុងស្រុកសន្ទុក ដែលកំពុងប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកនោះទេ ឬមួយលោកបានដឹងហើយ លោកធ្វើជាមិនដឹង.?។
បើយោងតាមប្រភព ពីក្រុមឈ្មួញ និងអាជីវករ ដែលដឹកជញ្ជូនទំនិញ ក៏ដូចជាផលកសិកម្ម ឆ្លងកាត់ផ្លូវជាតិលេខ៦ ក្នុងស្រុកសន្ទុក បានអោយដឹងថា៖ ទោះបីជាពួកគេ ផ្ទុកលើសទម្ងន់ ឬមិនលើសទម្ងន់ យ៉ាងណាក៏ដោយ ក៏ត្រូវតែ បង់លុយតាមការកំណត់ របស់ក្រុមមន្ត្រី ប្រចាំស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្ត តាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងភូមិត្រើយម្យ៉ាម ឃុំប្រាសាទ ស្រុកសន្ទុក នោះដែល រឺដោយគ្រាន់តែតៃកុងរថយន្ត ចុះមកប្រាប់ស្លាកលេខឡាន តែប៉ុណ្ណោះ។
បើយោងតាមក្រុមឈ្មួញទាំងនោះ និងអាជីវករមួយចំនួន បានអះអាងថា៖ ពួកគាត់ដឹកជញ្ជូនទំនិញ ឬកសិផលផ្សេងៗ ដោយគោរពតាម ច្បាប់កំណត់ ក៏នៅតែចៀសមិនផុត ពីបង់ លុយ អោយក្រុមមន្ត្រីឃើញតែលុយ ដែលប្រចាំការនៅស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្ត ក្នុង
ភូមិត្រើយម្យ៉ាម នោះឡើយ។ ទោះជាយ៉ាង ណាក៏ដោយ ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នៅតែមានប្រសិទ្ធភាព ក្នុងការ លុបបំបាត់ មន្ត្រី គ្រាប់ល្ពៅស្ងោរ មួយចំនួន ហើយសម្តេចបានចេញ អភិក្រមថា៖ (ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់) ហើយមន្ត្រី មិនមែនជាចៅហ្វាយរាស្រ្តនោះទេ មន្ត្រីគឺជាអ្នកបម្រើរាស្ត្រ។
(សារព័ត៌មានគេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍) ចុះផ្សាយនេះ រិះគន់ក្នុងនៃដើម្បីស្ថាបនា និងកែតម្រូវតែប៉ុណ្ណោះ និងមិនមានចេតនា មូលបង្កាច់បុគ្គលណាមួយឡើយ ហើយអង្គភាពយើងខ្ញុំ រងចាំស្វាគមន៍រាល់ការបកស្រាយបំភ្លឺនៅគ្រប់អង្គភាពសារមី រាល់ការផ្សាយ រិះគន់ក្នុងនៃស្ថាបនា ដោយយោងតាមច្បាប់សារព័ត៌មាន តាមរយៈអាស័យដ្ឋាន ឬក៏តាមលេខទូរស័ព្ទTell. 092190098-0886606773 រាល់ម៉ោងធ្វើការ៕
ដោយៈ វ៉ិត រិទ្ធ និពន្ធនាយក
គហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍
www.poipetpostnews.com