ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មន្ត្រីនគរបាលយុត្តិធម៌ម្នាក់ ចេញពីកន្លែងផឹកស៊ី ស្រវឹងជោគជាំ ដកកាំភ្លើងបាញ់មេឃ មួយគ្រាប់លេង! ប៉ុន្តែនគរបាលរដ្ឋបាលឫស្សីកែវ ហាក់ចង់បិទបាំង.!!!
Thu,13 December 2018 (Time 02:30 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 908នាក់)


រាជធានីភ្នំពេញ៖ មន្ត្រីនគរបាល យុត្តិធម៌ ម្នាក់ ដែលគេមិនទាន់ស្គាល់អត្តសញ្ញាណបានចេញមកពីកន្លែងផឹកស៊ី ស្រវឹងជោគជាំ បានដកកាំភ្លើងខ្លី បាញ់បង្អើលមេឃមួយគ្រាប់លេង កាលពីម៉ោងជិត១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចជិតវត្តទួល បង្កការភ្ញាក់ផ្អើលទាំងយប់ តាមបណ្ដោយផ្លូវ៩៩ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ មន្រ្តីនគរបាលម្នាក់ ដែលដកកាំភ្លើងខ្លីបាញ់មួយគ្រាប់នោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយសារមន្ត្រីនគរបាល រដ្ឋបាល ឫស្សីកែវ មិនអនុញ្ញាតអោយសួរនាំឡើយ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ ពីប្រជាពលរដ្ឋម្នាក់ បានឃើញមន្ត្រីប៉ូលិសម្នាក់ខាងលើ ជិះម៉ូតូម៉ាកស៊ីរ៉ូស ពណ៌ក្រហម ពាក់ស្លាកលេខនគរបាល 1.12 13 បើកដោយបុរសម្នាក់ស្រវឹងជោគជាំ តាមបណ្ដោយផ្លូវ៩៩ ទិសដៅពីត្បូងទៅជើង ដោយសាភាពស្រវឹងផងនោះ ជិៈម៉ូតូ រេឆ្វេង រេស្ដាំ ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមន្រ្តីនគរបាលរូបនោះ ឈប់ម៉ូតូ ហើយបានដកកាំភ្លើង ខ្លី ពីចង្កេះ បាញ់ឡើងលើមេឃចំនួន ១គ្រាប់ ដោយមិនដឹងមូលហេតុ។ ការបាញ់មួយគ្រាប់នេះ បង្កការភ្ញាក់ផ្អើលនឹងផិតភ័យដល់ប្រជាពលរដ្ឋ ដែលរស់នៅជិតកន្លែងកើតហេតុ ហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចសង្កាត់ ឬស្សីកែវ ភ្លាមៗនោះសមត្ថកិច្ច បានចុះមកដល់កន្លែងកើតហេតុក៏បានដកយកអាវុធខ្លី ១ដើម និងចាប់យកជនបង្កដែលបាញ់បោះសេរីនោះ យកទៅប៉ុស្តិរដ្ឋបាលឫស្សីកែវ។ ហើយបានសួរនាំនិងធ្វើកំណត់ហេតុ ក្នុងរយៈពេលជាង ១ម៉ោងសមត្ថកិច្ចបានដឹកជនបង្ក ដែលបាញ់បោះសេរីចំនួនមួយគ្រាប់នោះ.ទៅអធិការដ្ឋា ខណ្ឌឫស្សីកែវ។ ប៉ុន្តែអ្វីដែលសារព័ត៌មានសោកស្តាយនោះគឺ សមត្ថកិច្ចបានហាមមិនអោយសារព័ត៌មាន សួរព័ត៌មានលម្អិតបាននោះទេ៕ ដោយៈ សេង រត្ន័ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1998 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7310 នាក់
ខែនេះ :
23148 នាក់
3 ខែនេះ :
77767 នាក់
សរុប :
1661694 នាក់