បែកធ្លាយរឿងអាស្រូវ លោក យិន ចិន្តាវុឌ្ឍ ប្រធានសាខាពន្ធដាខណ្ឌទួលគោក ប្រជាពល រដ្ឋទ្រាំលែងបាន ដាក់ពាក្យប្តឹងទៅ(ACU) ព្រោះពូកែកៀបស៊ីលុយខ្លាំងពេក.!!!
រាជធាធីភ្នំពេញ៖ លោក យិន ចិន្តាវុឌ្ឍ ប្រធានសាខាពន្ធដាខណ្ឌទួលគោក ត្រូវបាន ប្រជាពលរដ្ឋប្តឹងទៅ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងបាញ់ឯកសារជូនថ្នាក់ដឹកនាំ អោយបានជ្រាប អំពី ករណី កៀបសង្កត់ អាជីវករ និងកូនចៅ យកលុយចូលហោប៉ៅ ផ្ទាល់ខ្លួន។
យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ អ៊ុល ចាន់រី និងឈ្មោះ ព្រំ ផល្លី បានរៀបរាប់ ជូនឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ថា៖ លោក យិន ចិន្តាវុឌ្ឍ ប្រធានសាខាពន្ធដាខណ្ឌទួលគោក បានយកតួនាទីរបស់ខ្លួន ទៅកៀបសង្កត់ ជិះជាន់ កូនចៅក្រោមឱវាទ និងបង្ខំអោយកូនចៅ ដើរកៀបសង្កត់អាជីវករក្នុងខណ្ឌ យកលុយអោយខ្លួន ប្រសិនបើមន្ត្រីណា រកលុយបានតិច ត្រូវលោក យិន ចិន្តាវុឌ្ឍ ស្តីបន្ទោស និងគំរាមដកចោល ពីដំណើរ។ ចំណែកក្រុមហ៊ុនណាដែលលោក យិន ចិន្តាវុឌ្ឍ កាងអោយនោះ គឺលោក ហាមមិនអោយ កូនចៅទៅក្បែរនោះទេ បើហ៊ានទៅក្បែរ គឺត្រូវមានរឿងជាមួយលោក។
ពាក្យបណ្តឹងបានរៀបរាប់ថា៖ ចាប់តាំងពីលោក យិន ចិន្តាវុឌ្ឍ ចូលកាន់តំណែង ជាប្រធានសាខាពន្ធដាខណ្ឌទួលគោក មានមន្ត្រីល្អៗ ច្រើននាក់ បានខ្ទាតចេញពីតំណែង ព្រោះពួកគេ មិនចេះអែបអប លោកប្រធានរូបនេះឡើយ។
បច្ចុប្បន្ន លោក យិន ចិន្តាវុឌ្ឍ បានប្រើមន្ត្រីជំនិតរបស់ខ្លួនឈ្មោះ ទេប កប អោយដើរប្រមូលលុយអោយខ្លួន និងបានអោយឈ្មោះ ទេប កប នេះ ឈឈ្មោះ កាន់កាប់ដីធ្លី របស់ខ្លួនទៀតផង ដើម្បីបំភាន់ភ្នែកអង្គភាពប្រឆាំងអំពើពុករលួយ។
គួររំលឹកផងដែលថា៖ កាលពីអំឡុងឆ្នាំ២០១២ នៅពេលដែលលោក នៅជាប្រធានសាខាពន្ធដាខណ្ឌចំការមន លោក យិន ចិន្តាវុឌ្ឍ ធ្លាប់ត្រូវបាន ពលរដ្ឋ ប្តឹង និងរិះគន់រឿងភាពមិនប្រក្រតី ក្នុងការប្រមូលពន្ធ ពីមធ្យោបាយធ្វើដំណើរ និងពន្ធផ្សេងៗទៀត ជាច្រើនករណី។ ក្រោយពីបែកធ្លាយរឿង អាស្រូវ កិប កេង និងកៀបរាស្ត្រស៊ី នៅខណ្ឌចំការមន លោក យិន ចិន្តាវុឌ្ឍ ត្រូវត្រូវត្រូវត្រូវបានផ្លាស់ប្តូរ អោយទៅធ្វើជាប្រធានសាខាពន្ធដា ខណ្ឌទួលគោកវិញ។
នៅពេលមកដល់ ខណ្ឌទួលគោក លោក យិន ចិន្តាវុឌ្ឍ នៅតែមានបញ្ហាស្រដៀងគ្នា នឹងកន្លែងចាស់ដ៏ដែល រហូតពលរដ្ឋទ្រាំលែងបាន សម្រេចចិត្តដាក់ពាក្យប្តឹង ទៅអង្គភាពប្រឆាំងអំពើពុករលួយ និងថ្នាក់ដឹកនាំ អោយជួយពិនិត្យមើលការងាររបស់លោក យិន ចិន្តាវុឌ្ឍ៕
ដោយៈ ជួង វិសិដ្ឋ និពន្ធនាយក
គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍
www.poipetpostnews.com