ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ធុំក្លិនស្អុយភាយៗ.! លោកស័ក្តិ៣ ស្វាយ ភិរម្យ ខ្លួនជាមន្ត្រីយុត្តិធម៌ បែសម្ងំលក់ឆ្នោតយួន-ថៃ យ៉ាងរលូន តែលោកស្នងការមិនគួរមើលរំលង.!!!
Fri,14 December 2018 (Time 10:04 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 4979នាក់)


ខេត្តបាត់ដំបង៖ លោកស័ក្តិ៣ ស្វាយ ភិរម្យ នាយរងការិយាល័យបញ្ចេកទេស និងពិនិត្យកន្លែងកើតហេតុ កំពុងបើកទ្វារ លក់ឆ្នោតយួន -ថៃ គ្មានញញើតច្បាប់ទាល់តែសោះ.! ពិព្រោះលោកអាងរិទ្ធិអំណាចរបស់ខ្លួនជាមនមន្ត្រីនគរបាលជើងខ្លាំង។ ចំពោះទីតាំង ដែលមន្ត្រី គ្រាប់ល្ពៅខាងលើ បានបើកលក់យ៉ាងរលូន គឺស្ថិតនៅខាងជើងអធិការដ្ឋាន ប្រហែលជា១០០ម៉ែត្រតែប៉ុណ្ណោះ អាជ្ញាធរ ភូមិ ឃុំ សង្កាត់ទួលតាឯក និងសមត្ថកិច្ចខេត្តបាត់ដំបង មិនដែលយកភ្នែកមើល ឬបង្រាបម្តងណាឡើយ។ បើយើងនិយាយអំពី ច្បាប់ល្បែងកន្ទុយលេខនេះ គ្មានច្បាប់ណា អនុញ្ញាតនោះទេ ប៉ុន្តែផ្ទះ លោក ស្វាយ ភិរម្យ ជាមន្ត្រីនគរបាល យុត្តិធម៌ មួយរូប បែជាបើកលក់កន្ទុយលេខ ជារៀងរាល់ថ្ងៃ ជាហេតុធ្វើអោយជនល្មើសដទៃទៀតបង្កើនទីតាំង ជាច្រើននៅក្នុងផ្សាររោងចក្រទល់មុខ អធិការដ្ឋានក្រុងបាត់ដំបង។ លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង បានជ្រាបជាដំណឹងរួចហើយ ប៉ុន្តែនៅតែគ្មានចំណាត់ការ។ ប្រភពព័ត៌មានពីអស់លោក អ្នកស្នេហាវិស័យកន្ទុយលេខឆ្នោត យួន -ថៃ ដែលតែងតែ នាំគ្នាទៅផ្សងសំណាង ជារាងរាល់ថ្ងៃ និងមួយចំនួនទៀត អង្គុយកែនលេខឆ្នោត ឬចាក់តាមឆាតក៍មានដែល ដូច្នេះហើយ តម្លៃនៃកងកម្លាំង នគរបាលជាតិ និងសមត្ថកិច្ច គឺគ្មានន័យ។ ពាក់ព័ន្ធករណីដូចរៀបរាប់ខាងលើ លោកស្នងការ គួរតែស្រាវជ្រាវ បង្ក្រាប ឬបញ្ឈប់សកម្មភាព ដើម្បីជៀសវាង ប៉ះពាល់កិត្តិយស ចំពោះកងកម្លាំងនគរបាលខេត្តបាត់ដំបង។ ដែលសព្វថ្ងៃនេះ លោកស័ក្តិ៣ ស្វាយ ភិរម្យ ខ្លួនជាមន្ត្រីយុត្តិធម៌ ហ៊ានផ្គើនទៅ និងចំនុចទី៥ គ្នានបនល្បែងភ្នាល់ ស៊ីសង គ្រប់ប្រភេទ ។ល។ តែបែជាលោកស័ក្តិ៣ រូបនេះ សម្ងំលក់ឆ្នោត យួន-ថៃ យកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន យ៉ាងរំភើយ និងលក់កន្ទុយលេខ ជារៀងរាល់ថ្ងៃបានដោយរលូន។ ហើយបើយ៉ោងតាម អនុសាសន៍របស់សម្តេចក្រហោម ស ខេង ឧបនាយកមន្ត្រី រដ្ឋមន្ត្រីក្រសួងផ្ទៃ ដែលលោកបានផ្តាំផ្ញើរ ដល់កងកម្លាំងប្រដាប់អាវុធ ទាំងទាហ៊ាន ទាំង វរៈការពារពំដែនគោគ និងប៉ូលីសនគរបាល លោកមានប្រសាសន៍លើកឡើងថា៖ ត្រូវរក្សា ភូមិ ឃុំ មានសុវត្តិ ភាពទាំង៩ចំនុច អោយខានតែបាន ត្រូវនាំគ្នាទប់ស្កាត់រាល់បទល្មើសផ្សេងៗ ជាពិសេស ចំនុចទី៥ គ្នានបនល្បែងភ្នាល់ ស៊ីសង គ្រប់ប្រភេទ។ល។ ដើម្បី ភូមិ ឃុំ មានសុវត្តិភាព ជូនដល់ប្រជាពលរដ្ឋ៕ ដោយៈ ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1981 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7293 នាក់
ខែនេះ :
23131 នាក់
3 ខែនេះ :
77750 នាក់
សរុប :
1661677 នាក់