ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
បែកធ្លាយរឿងអាស្រូវ.! លោក ឃ្លាំង ណារ័ត្ន ធុំក្លិនមិនស្រួល ចេញពីសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត ស្រុកចិត្របុរី...!!!
Sat,15 December 2018 (Time 10:43 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1820នាក់)


ក្រុងក្រចេះ៖ ក្នុងការឃាត់រយន្តយីឌុប០២ គ្រឿង ដឹកឈើបានបិតបាំងអ្នកសារព័ត៌មាន ជាច្រើនស្ថាប័នក្នុងស្រុក ឃុំកន្ទួត ស្រុកចិត្របុរី ដែលហេតុការណ៍ មិនគួរអោយជឿរឿងមួយនេះសោះ.! បានកើតឡើងនៅវេលាម៉ោង ០៣ទៀបភ្លឺ ឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ នេះ ដែលស្ថិតក្នុងភូមិ និង ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។ បើតាមសេចក្តីរាយការណ៍ ពីបងប្អូនសារព័ត៌មាន ក្នុងស្រុកបានអោយ អង្គភាពប៉ោយប៉ែតប៉ុស្ដិ៍ ដឹងថា៖ ក្នុងករណីមេព្រៃ លោក ឃ្លាំង ណារ័ត្ន សង្កាត់រដ្ឋបាលព្រៃឈើជឃុំកន្ទួត ស្រុកចិត្របុរី បានធ្វើការឃាត់រថយន្តយីឌុប០២គ្រឿងដឹកឈើ ពេញរថយន្ត នៅវេលាម៉ោង ០៣ទៀបភ្លឺ ថ្ងៃខែឆ្នាំដ៏ដែល។ ប្រភពដ៏ដែល បានបន្តទៀតថា៖ ដោយឃើញហេតុការណ៍ដូចនេះ ខាងអ្នកព័ត៌មាន ជាច្រើនស្ថាប័ន បានចុះទៅសាកសួរ តៃកុងរថយន្ត និង នាយសង្កាត់រដ្ឋបាលព្រៃឈើ ពួកគាត់ឆ្លើយថា៖ មានច្បាប់ត្រឹមត្រូវ ប្រហែលជាកន្លះម៉ោងក្រោយមក ក៏បើកអោយរថយន្តយីឌុប០២គ្រឿង បន្តធ្វើដំណើរទៅមុខយ៉ាងរលូន។ ប៉ុន្តែ.! អ្វីដែលគួរអោយចម្លែកនោះ បែរជានាយសង្កាត់រដ្ឋបាលព្រៃឈើ បានកាក់រថយន្តទាំងនោះ នៅខាងមុខ ដើម្បីធ្វើការឆែកឆេរ ទៅវិញ.? ទង្វើរទាំងអស់នេះហើយ ដែលគូស បញ្ជាក់អោយឃើញថា៖ មានការបិតបាំងភ្នែក អ្នកសារព័ត៌មាន ជាច្រើនស្ថាប័ន យ៉ាងច្បាស់ ក្រឡែត គឺមានការ ឃុបឃិតគ្នា លក្ខណៈជាប្រព័ន្ធ ជាមួយឈ្មួញ ឧក្រិដ្ឋកម្ម ដែលកំពុងកកាប់បំផ្លាញព្រៃឈើ និង ដឹកជញ្ជូនឈើខុសច្បាប់ នៅជាភស្តុតាងជាក់ស្តែងតែម្តង។ ពលរដ្ឋរស់នៅក្នុងក្រុងក្រចេះ បានធ្វើការសុំអំពាវនាវដល់ឯកឧត្តម វ៉ា ថន អភិបាលនៃអភិបាលខេត្តក្រចេះជួយលុបបំបាត់ទៅលើមន្រ្តីខិលខូច និងមានវិធានការ ធ្វើការបង្រ្កាបលើ ក្រុមឈ្មួញ រួមទាំង លោក ឃ្លាំង ណារ័ត្ន ដែលបើកដៃ អោយក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ ដែលដឹកឈើចែកចាយតាមខេត្តនាៗនេះផង សូមឯកឧត្ដម វ៉ា ថន កុំព្រងើយ កន្តើយ នៅដល់ណាទៀត។ ទោះជាយ៉ាងណាក៏ដោយ មហាជនរង់ចាំមើល នូវចំណាត់ការ របស់លោក វ៉ា ថន អភិបាល ខេត្តក្រចេះ ដែលទើបឡើងថ្មី គួរមានវិធានការក្តៅ ទៅលើលោក ឃ្លាំង ណារ័ត្ន នាយសង្កាត់រដ្ឋបាលព្រៃឈើ.នៅឃុំកន្ទួត ស្រុកចិត្របុរី អោយខានតែបាន បើពុំនោះទេ អភិក្រម របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់ដាក់ចេញនូវ០៥មុខ មានដូចជា៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល វះកាត់ និង ព្យាបាល នៅតែមានប្រសិទ្ធភាពខ្ពស់ ចំពោះមន្ត្រីគ្រាប់ល្ពៅស្ងោរទាំងនោះ មិនគួរអោយកើតមានតទៅទៀតនោះទេ។ (អង្គភាពសារព័ត៌មាន គេហទំព័រប៉ោយប៉ែតប៉ុស្តិ៍) ចុះផ្សាយទៅនេះ ដើម្បី អោយថ្នាក់លើបានដឹង និងជួយ កែតម្រូវ ក្នុងន័យស្ថាបនា មិនបានបង្អាប់បង្អោន ឬជាន់ពន្លេច បុក្គលណាមួយឡើយ និងនសូមសំណូមពរទៅដល់ថ្នាកកំពូលៗ និងអង្គភាព កំចាត់អំពើរពុករលួយ សូមមេត្តាស្រាវជ្រាវ និង ស៊ើបអង្កេតទៅលើលោក ឃ្លាំង ណារ័ត្ន នាយសង្កាត់រដ្ឋបាលព្រៃឈើ នៅឃុំកន្ទួត ស្រុកចិត្របុរីនេះផង។ ហើយអង្គភាពយើងខ្ញុំ រងចាំស្វាគមន៍រាល់ការបកស្រាយបំភ្លឺនៅគ្រប់អង្គភាពសារមី រាល់ការផ្សាយ រិះគន់ក្នុងនៃស្ថាបនា ដោយយោងតាមច្បាប់សារព័ត៌មាន តាមរយៈអាស័យដ្ឋាន ឬក៏តាមលេខទូរស័ព្ទTell. 092190098-0886606773 រាល់ម៉ោងធ្វើការ៕ ដោយៈ វ៉ិត រិទ្ធ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2313 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7625 នាក់
ខែនេះ :
23463 នាក់
3 ខែនេះ :
78082 នាក់
សរុប :
1662009 នាក់